លុយ, សញ្ញាប័ត្រ និង ក្រដាស​ជូត​មាត់

លុយ៖ ប្រើប្រាស់​សឹង​គ្រប់​ទី​កន្លែង, មានតម្លៃ​ទៅ​តាម​តួរលេខ​ដែល​មាន​នៅ​ខាង​លើ ហើយត្រូវ​បាន​ផលិត​ចេញ​ពី ក្រដាស​កាតុង ឬ វត្ថុធាតុដើម Fiber ។

សញ្ញាប័ត្រ​៖ ប្រើ​ប្រាស់​សំរាប់​ទុក​តាំង​ក្នុង​ស៊ុម​កញ្ចក់, មាន​តម្លៃ​ទៅ​តាម​មាត់​របស់​មនុស្ស​និយាយ, ហើយ​ត្រូវ​បាន​ផលិត​ចេញ​ពី​ឈើ ឬ សំបកឈើ ។

ក្រដាសអនាម័យ៖ ប្រើប្រាស់​បាន​ដោយ​កន្លែង ដោយគោលដៅ, មាន​តម្លៃ​ត្រឹម​៥០០៛១កញ្ចប់ តែត្រូវបានផលិតចេញពីក្រដាសទាំង​ពីរ​ប្រភេទ​ខាង​លើ​រំលាយ​ចូល​គ្នា!!!

លុយ៖ យើង​មាន​អំណាច​ជាង​គេ! មាន​យើង​ អាច​ទិញ​អ្វី​ក៏​បាន!!!
ក្រដាសជូតមាត់៖ មិន​ប្រាកដ​ទេ!!! មាន​លុយ​ក៏​មិន​អាច​ទិញ​ខ្ញុំ​បាន​ដែរ បើ​អ្នក​កំពុង​នៅ​ក្នុង​បន្ទប់ទឹក(ព្រោះ​គ្មាន​អ្នក​លក់!)

សញ្ញាប័ត្រ៖ នែ អា​សម្រែ! សម្បត្តិ​ត្រឹម​ឯង បាន​ត្រឹម​តែ​ប្រឡាក់​ប្រឡូស​ខ្លួន, បាន​ជូត​ដៃ​ ជូត​ជើង​, បាន​ត្រឹម​តែ​នៅ​ក្នុង​ធុង​សំរាម​ហ្នឹង​ឯង!
ក្រដាសជូតមាត់៖ ភ្លេច​ហើយ​ឬ ថា​កំណើត​យើង​ចេញពីណា? កំណើត​លោក​ចេញ​ពី​កាកអំពៅ​ដែល​គេ​បោះ​ចោល, ចេញពី​ឈើ​អី​តើ​ហី? ញ៉ុម​វិញ​កើត​ចេញ​ពី​សញ្ញាប័ត្រ​រាប់​រយ​ដែល​គេ​រំលាយ, អាច​ជា​លុយ​រាប់​លាន​ដែល​គេ​ចោល, អាច​ជា​​ឯក​សារ​សំ​ខាន់​ផ្សេងៗ ។ គិត​ផង​ថា បើ​លោក​ចូល​បត់​ជើង​ធំ​លោក​ត្រូវការ​សញ្ញាប័ត្រ ឬ ក្រដាសជូត? ខ្ញុំ​តែង​ត្រូវ​បាន​ទុក​ជា​និច្ច​ក្នុង​ហោ​ប៉ៅ, តែង​នៅ​ជាប់​នឹង​ខ្លួន​អ្នក​ប្រើ​ប្រាស់​ជា​និច្ច, ត្បិតលោក​មាន​តំលៃ​ក្នុង​ករណី​ច្រើន​ តែ​លោក​មិន​ដែល​រក្សារ​តំលៃថេរ​១, លោក​ត្រូវ​បាន​អោយ​តំ​លៃ​ដោយ​មនុស្ស​មួយ​ក្រុម, តើពាក្យថា សញ្ញាប័ត្រ«បណ្ឌិតកិត្តិយស» មានតម្លៃកំរិតណា? ខ្ញុំ​បើ​ទោះ​ជា​ទៅ​ទី​ណា​ក៏​នៅ​តែ​ប្រើ​ក្នុង​ផ្លូវ​តែ​១ ប៉ុណ្ណោះ!

36 thoughts on “លុយ, សញ្ញាប័ត្រ និង ក្រដាស​ជូត​មាត់

  1. មានសំនួរមួយទៀត!
    ពេលដែលយើងជាប់ក្នុងបង្គន់ ហើយអស់ក្រដាស់អនាម័យអាលីង នៅសល់តែលុយក្រដាស១តុលា និង រូបសង្សារ តើសម្រេចចិត្តរើសយក១ណាមកប្រើបណ្ណោះអាសន្ន? ហិហិ 😆

  2. ហិហិ… ពិតជាទស្សនៈល្អមែនទែន អ្នកតែទឹកកក!!!!!!!!!!!!!
    បងសុំសួរមួយ ក្នុងស្ថានភាពមួយដែលឲ្យបងជ្រើសរើស តើបងធ្វើយ៉ាងម៉េចទៅ??? 😉

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s