«១កាំ ២កាំ»

នឹកឃើញកាលពីក្មេង (បើអាឡូវ​គេ​អោយ​លេង ប្រហែល​ជា​លេង​ទៀត​ហើយ​ញ៉ុម!) លេងអា​នេះ​សប្បាយ​ដែរ​ហ្នឹង​ណា៎! 😆

«១កាំ, ២កាំ សុំលេងផង! មិនអោយលេងទេ! ព្រោះអាវី? ប៉ាវចាញ់គេ! ចាញ់កាលណា(អ្ហា)? ចាញ់​ចូល​ឆ្នាំ! កាឡូ​លេខ​ប្រាំ? កាដៀ​ស៊ី​អស់! ក្រៅ ឬ​ ក្នុង? ក្នុង(ក្រៅ)!»

«ស៊ី​បាយ​កក!» «ស៊ីបាយក្តាំង!» ហាសហាសហាស 😆

អរគុណដល់ SYC ដែល​បាន​បង្កើតនូវ​វីដេអូនេះឡើង!

32 thoughts on “«១កាំ ២កាំ»

  1. នាំនឹកឃើញរឿងចាស់ៗទៀតហើយ ហេហេ ល្បែងនេះសប្បាយណាស់ លេងលើកណា បើមិនរហែកអាវ ក៏ធូរខោអស់ដែរ ព្រោះត្រូវគេចាប់ទាញចង់បាកាច់ បាកិនអស់ហើយ តែក៏សប្បាយ ។តែបើបានលេងបង្វិលកង់រទេះ ឬ លេងជំរិតកូនក្រមុំរឹតតែសប្បាយ ។ សុំទ្រី បិទភ្នែកស្រមៃទៅរកអតីតកាល កាលពី១៥ឆ្នាំមុនសិន =_=

  2. ក្មេងជំនាន់​ក្រោយ ​ប្រហែល​ជា​​មិន​សូវ​ស្គាល់​ពី​ល្បែង​ណឹង​ទេ​មើល​ទៅ….
    ចំណែកខ្ញុំ​ធ្លាប់លេងវិញ​គឺ៖

    «១កាំ, ២កាំ សុំលេងផង! មិនអោយលេងទេ! ព្រោះអាអ្វី? អ្នក​​ឯង​ចាញ់គេ! ចាញ់ពី​កាល់? ចាញ់​ចូល​ឆ្នាំ! កាឡូ​លេខ​ប្រាំ? កាដៀ​ស៊ី​អស់! សុំ​កូន​មុខ! ឪពុក​មិនឲ្យ! សុំ​កូន​ក្រោយ! មេ​មិន​នៅ! សុំ​កូន​ពៅ! ចាប់បាន​យកចោះ!
    ក្រៅ ឬ​ ក្នុង? ក្នុង(ក្រៅ)!»

    ដេញ​គ្នា​លាន់!

    សប្បាយអស់​ស្ទះ!

  3. ហាហហាហា! សំឡាញ់ ក្មេងស្រែ​ នៅតែជា ក្មេង ស្រែ ដដែល !
    ខ្ញុំ ក៏ចូលចិត្ដ លេង ដែរ ល្បែង មួយនេះ ! លែងផ្ទះស្រី ស្នេហ៏ ទៀតផង ហ្ន៎ ! មិនចង់ អួត ទេ តែកំពុង តែលេង សប្បាយ បងស្រី បង្កើត មកតាម វាយ ពេញទី ! ខ្មាស់ សង្សារ ណាស់ កាលនោះ! ហេហហេហេ!

    អូយ! ឈប់ គិត នោះទៀត ហើយ! គិតទៅ នាំតែ ស្ដាយភាព កុមារ នោះទេ!
    ចង់លេង​ ប្រហែល ដូចសំឡាញ់ និយាយ អញ្ចឹង ក៏លេង មិនកើត ! ហើយម្យ៉ាងទៀត ដូចជា ត្រូវបាត់បង់ នៅតាម តំបន់ មួយចំនួន ខ្លះ នោះហើយ!

    មិនសូវជា ឃើញ ក្មេង លេង ល្បែង ដូច ដែល កាល ខ្ញុំ ធ្លាប់ លេង នោះទេ!
    “​ចាប់ ពង្រាត់ កូនក្រមុំ ” ឆក់ខ្សែ ភ្លើង ” វាយ កូនគោល ” បាយខុំ ” រត់ខ្សែ ” ជាដើម!!!

    អរគុណ ណាស់ ណា សំឡាញ់ ! ចាត់ទុកថា នេះ ជាការរំលឹក អតិតកាល ដ៏សប្បាយ មួយទៅចុះ ៗ

    ពី ខ្ញុំ ពិសិដ្ឋ

    …………

    • អរគុណសំឡាញ់​កូន​ចោរ​តូច! ចាំ​ខ្ញុំ​ប្រឹង​រក​វីដេអូ​ទាក់​ទង​នឹង​ល្បែង​ដែល​កូន​ចោរ​តូច ស្នើរ​ដូច​ខាង​ក្រោម ហើយ​ដាក់​ជូន​ទៀត ប្រសិន​បើ​គ្មាន​ទេ យ៉ាង​ហោច​ណាស់​ក៏​សរសេរ​អំពី​របៀប​លេង​ ដាក់អោយ​ដែរ​ណា!
      អរគុណ​ដែល​បាន​ចូល​មក​លេង!

      • មិនអីនោះទេ សំឡាញ់ ក្មេងស្រែ ដ៏សង្ហារ!

        មានឬ មិនមាន គ្មានអ្វីសំខាន់នោះទៀតទេ ! អតិតកាល កុមារភាព បានត្រឹមតែ ចងចាំ នោះទេ មិនអាច រំលឹក យកមកអនុវត្ដន៏ បានម្ដងនោះទៀតឡើយ!
        ហេតុនោះហើយ សូមសំឡាញ់ កុំធ្វើឲខ្លួនពិបាក ណា! គិតអ្វី ដែលសំខាន់ ជាចំបង! មនុស្សតែងតែវិវឌ្ឍន៏ ទៅមុខ ហេតុនោះ ត្រូវគិតអ្វី ដែលថ្ងៃអនាគត់ ត្រូវការ ! ការសិក្សារក្ដី ការងារក្ដី សុទ្ធតែជា ការកសាង ស្ពានទៅថ្ងៃអនាគត់ !
        ខ្ញុំ នៅទៅនេះ សប្បាយហួសពេកណាស់ហើយ! បើសិនសប្បាយជាងនេះ មិនដឹងថា ប្រពន្ធកូន នៅឯផ្ទះ នឹងទៅជាយ៉ាងណា នោះទេ?? ហេហហេ!

        ថែរក្សាសុខភាព ណា សំឡាញ់ ! រងចាំថ្ងៃ ដែលយើងនឹងជួបគ្នា នៅស្រុកខ្មែរ ពេលនេះ សង្ឃឹមថា នឹងបាន ធ្វើជាមិត្ដល្អ ម្នាក់ ក្នុងចំណោម រាប់រយ ដែលសំឡាញ់មាន ហើយសង្ឃឹមថា វត្ដមាន របស់ ខ្ញុំ នឹងមិនធ្វើឲ ប្រអប់បេះ ដូង ឬ មេមូរី របស់ សំឡាញ់ ចង្អៀតនោះទេ! ហេហេហេ

        ពី ខ្ញុំ ពិសិដ្ឋ ដោយសេចក្ដី រាប់អាន!

      • អីយ៉ូ! ញ៉ុម​មាន​មិត្ត​ល្អ​ឯណា​ដល់​ទៅ​រាប់​រយ? តែ​បើ​បាន​មាន​មែន ក៏​ល្អ​ដែរ! បើ​សំឡាញ់​មក​ដល់​ខ្មែរ​ ពិតណាស់​យើង​នឹង​ជា​មិត្ត​ល្អ!
        ហើយ​ញ៉ុម​អត់​មាន​គិត​អី​ច្រើន​រ៉េ! ញ៉ុម​ដឹង​តើ​ថាញ៉ុម​ចាស់​ហើយ មិន​អាច​លេង​ដូច​ក្មេង​ពី​មុន​បាន​ទេ តែ​ដូច​សំឡាញ់​និយាយ​ចឹង យើង​បាន​ត្រឹម​តែ​រំលឹក​អតីតកាល​ដ៏​សប្បាយ​ទៅ​បាន​ហើយ!

        អរគុណ!

    • ហេសហេសហេស​ អរគុណ​ប្អូន​វឌ្ឍនៈ ចាំមើល​ពេល​ណា​ទំនេរ ដូច​ជា​ថ្ងៃ​បុណ្យភ្ជុំ ឬ បុណ្យចូល​ឆ្នាំ​ខ្មែរ អី​បាន​លេង​បាន ខ្លាច​គេ​ថា «ចាស់​មិន​ព្រម​ចាស់»!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s