ទស្សនៈ​អា​ផ្លយ៖ ស្គាល់​អញ​ទេ?

«សូម​ទោស​ឯក​ឧត្តម, ប្រសិន​បើ​ឯក​ឧត្តម​ពិសារ​បារី,  ឯក​ឧត្តម​អាច​អញ្ជើញ​ទៅ​បន្ទប់​សំរាប់​ពិសារ​បារី, នៅ​បរិវេណ​បន្ទប់​ប្រជុំ​នេះ មិន​អាច​ពិសារ​បារី​បាន​ទេ​បាទ!!!»

«ស្អី? អញ​ជក់​វា​យ៉ាង​ម៉េច? ហ្អែង​ស្គាល់អាណា​អាណីអត់? អញណា៎! អញ​ជក់​វា​យ៉ាង​ម៉េច? ហៅមេ​ហ្អែងម៉ោ! អញ​ថា​មិន​ចង់​មកទេ តែ​មេ​ហ្អែង​ម៉ា​ភ្លែត​តេ​ទៅ​អញ​បី​បួន​ដង! យី​វី!!!»

ខាង​លើ​បំ​ផុត​ជា​សំដី របស់​អ្នក​រៀបចំ​ក្នុង​សណ្ឋាគារសាន់វ៉េ ដែល​ព្រហ៊ើន ហ៊ាន​និយាយ​ណែ​នាំ​ដល់​គណប្រតិភូ អង្គ​ប្រជុំ​ដ័៏​ធំ​មួយ​ដែល​រៀប​ចំ​ក្នុង​សណ្ឋាគារ (គាត់​មិន​ស្គាល់​តាម​មើល! បើ​គាត់​ស្គាល់​ ប្រហែល​ជា​មិន​ហ៊ាន​រ៉េ!)

ខាងក្រោម​ពណ៌​ក្រម​ជា​សំដី​របស់​ថ្នាក់​ដឹក​នាំ​ម្នាក់ ដែល​គេ​ស្គាល់​ថា​ជា​រដ្ឋមន្រ្តី​នៃ​ក្រសួងមួយ! មិន​ដឹង​គាត់​ធ្លាប់​រៀន​ឬ​អត់?

Advertisements

29 thoughts on “ទស្សនៈ​អា​ផ្លយ៖ ស្គាល់​អញ​ទេ?

  1. “អញ អត់ស្គាល់ទេវ៉ើយ!!!!!!!!!!!! ” ដាក់ចឹងទៅវិញហូវ ចង់តែធាក់ឲ្យងាប់ខាន ចាយលុយហេ ជួបមនុស្សចឹងៗអី​ ហើសសសស មើលមានតែឯង
    គាត់អត់ធ្លាប់ទេមើលទៅ តែបើធ្លាប់ក៏ទឹកប្រាក់ និងអំណាចធ្វើឲ្យគាត់ឈ្លក់ដែរ

    • តាម​ស្តាប់​ផ្លយ​និយាយ​ប្រាប់​ អាគាត់​អ្នក​រៀប​ចំ​សណ្ឋាគារ​ហ្នឹង គ្រាន់តា​ណែនាំ ប៉ុណ្ណឹង សង្ស័យត្រូវ​គេ​ដេ​ញចេញ​បាត់, ចុះ​ទម្រាំតា​ទំលាយម៉ា​ឃ្លា​ដូច​ផ្កាយ​និយាយ​ទៀត មិនដឹង​ទៅ​ជា​ម៉េច​ទៅ​វិញរ៉េ!

      • យើងយាយក្នុងចិត្តហូវ ហេហេ គេថាចាញ់ជាព្រះ ឈ្នះជាមា ប្រយោគនេះបើ្រសំរាប់លួងលោមចិត្តខ្លួនឯង ។ ពួកណឹងតែតិចទៀត​ ទទួលកម្មមិនខាន កុំទៅខ្វល់នាំមុខជ្រួញ

  2. សណ្ឋាគារសាន់វ៉េ ??? ចឹងមានតែរដ្ឋមន្រ្តីក្រសួងសាធារណៈការ , ឧស្សហកម្ម, កសិកម្ម , សេដ្ឋកិច្ច, ហើយនិង ព្រមទាំង………. តើចង់សំដៅមួយណា?
    និយាយឲ្យច្បាស់ៗម៉ោ!!!!*
    អ្នកទាំងអស់គ្នាបានតែនិយាយ!! នេះគឺរដ្ឋមន្ត្រីណា៎ មិនមែនអ្នកតូចតាចទេ!!
    ស្រុកខ្មែរដូចដឹងស្រាប់ហើយ អ្នកណាធំអ្នកហ្នឹងខ្លាំង!!
    អ្នកដែលផ្តល់យោបល់កុំឲ្យពិសារបារីនោះ គឺវាខុស ព្រោះវាថាពិសារ មិនមែនជក់!
    ហើយត្រូវបានដកចេញ ក្រោយពីប្រជុំចប់!!!!

  3. ហិហិ បានតែយកបារី កំញ៉មបារី និងអាចមន៍បារី ញាត់ចូលមាត់តាហ្នឹងឲ្យអស់តាហ្មងទេ! ហើយថែមទាំងយកអាបារីដែលគាត់ជក់ហ្នឹង មកអុជចំកំប៉េះគូទខោ ឲ្យរាង! និយាយមើលតែមិនដែលចូលបឋម តាកញ្ចាស់នេះ!!!

  4. ហាស​ហា​អាគាត់​រត់​មាន់​ត្រី​អី​គេ​ណឹង​សង្ស័យ​តា​សល់​ពី​សម័យ​សង្គម​ចាស់ហេ
    អាសង្គម​ក្រហម​គេ​យាយ​អី​ឈ្លើយ​ចឹង​ហើយ!!!ដឹង​រ៉េអ្នក​អស់​នា?

  5. អ្នកសួរនឹងប្រាកដជាស្គាល់គាត់ ព្រោះគាត់ជារដ្ឋមន្ត្រី ចេញតាមទូរទស្សន៍
    ញឹកញាប់ណាស់ ។ ប្រហែលជាគាត់ភ្នាល់គ្នាជាមួយមិត្តរួមការងារគាត់ដឹង?

  6. អរគុណដែរបានសសើរ
    តែញ៉ុមមិនហ៊ានទទួលទេ​ 🙂 ព្រោះគំនិតញ៉ុមឡប់ៗតាចឹង
    សុំទោសបើមានអ្វីខុសឆ្គង ។
    សូមទទួលការរាប់អានពីខ្ញុំផង 🙂

    • ហេស ហេស ហេស… កុំនិយាយសុភាពពេកអី! គ្រាន់តែការ​រាប់​អាន​ដូច​ជា​ខ្ជិលទទួល, បើ​បាន​ភ្ជាប់​កែវ និង​សុរា​ មក​ជាមួយអី បែបទំនង! ហេសហេសហេស និយាយលេងទេ! រីករាយដែល​បាន​ស្គាស់!

  7. ចឹងពេលណាមោបាត់ដំបងកុំភ្លេចផ្តល់ដំណឹងមុន ញ៉ុមហាត់វិជ្ជាគុនត្រៀមទទួល
    បើពេលណាញ៉ុមទៅអំពេញ ចាំញ៉ុមផ្តល់ដំណឹងមុនដែរ ។ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s