ទស្សនៈអាផ្លយ៖ យប់ និង ថ្ងៃ

នា​សម័យ​រា​ត្រី​មួយ, ផ្លយ​បាន​ជិះ​ម៉ូតូ​ចេញ​ពី​ផ្សារ​អូ​ឬស្សី ឆ្ពោះ​ទៅ​កាន់​ផ្សារ​ដេប៉ូ, ខ្មោច​ដាក់​អារក្សជាន់​អី វា​ចង្រៃ​ជាន់​ចំ​ដែក​គោល​៤​លី មួយ ធ្លាយកង់​ក្រោយ​ទៅ​មុខ​លែង​រួច ។ មាន​តែ​បណ្តើរ​ត្រឡប់​ថយ​ក្រោយ​មក​ដាក់​ប៉ះ​នៅ​ជិត​វត្ត​ព្រះ​ពុធ(មាន​បុណ្យ) ។

ផ្លយ៖ ពូ​ជួយ​ប៉ះ​កង់​១ ។
ពូ​ប៉ះ​កង់៖ បាទ ចាំ​តិច​ក្មួយ!

ពូប៉ះកង់​ប្រវេ​ប្រវ៉ា​ទាញ​យក​កាធុន​ដាក់​ទឹក​សម្រាប់​តេស្ត៍​កង់​បែក​មក ព្រម​ជាមួយ​ឧបករ​គាស់​មក​ផង ។ មួយ​សន្ទុះ​ក្រោយ​មក ស្រាប់​តែ​គាត់​និយាយថា ដាច់ក​វ៉ាល់​ហើយ ។
ពូ​ប៉ះ​កង់៖ អឺ ក្មួយ! ក្មួយ​ឯង ជិះ​បែក​កង់ មិន​ព្រម​បណ្តើរ​រ៉េ សុខចិត្ត​ជិះ​ អាឡូវដាច់​ក្បាល​វ៉ាល់​បាត់ មានតែប្តូរ​ពោះ​វៀន !

ផ្លយ៖ ចឹងហីពូ? តែ​ម៉ោ​ម៉ិញ​ញ៉ុម​បណ្តើរ​តើ ។

អ៊ំប៉ះកង់ម្នាក់

មិនមាន​តវ៉ា​អី​ច្រើន​ទៀត គាត់​ក៏​ដើរ​ទៅ​យក​ ពោះ​វៀន​កង់​ថ្មី​១​មក ។ តាមពិត​ញ៉ុម​ប្រាកដ​ចិត្ត​ថា ផ្លយ​បាន​ទាញ​ដែក​គោល​នេះ​ចេញ​យ៉ាង​ច្បាស់ ឡើង​អាយះដៃទៀតផង, ហើយពេល​ម៉ោ​ទៀត​សោត ក៏បណ្តើរ អត់មាន​ជិះ​រ៉េ (អាចជា​តិចនិច​គាស់​ផស់​គាត់​ក៏​ថា​បាន) ។ ពេល​ប្តូរ​រួច គាត់​មក​និយាយ​ថ្លៃ​ជា​មួយ​ផ្លយ…
ពូប៉ះកង់៖ អស់ ២០០០០៛ ក្មួយ
ផ្លយ៖ ថ្លៃ​ម៉េះ​ពូ? តាមធម្មតា តា ១៤០០០៛ តើ!
ពូប៉ះកង់៖ ហឹម… អា ១៤០០០៛ ហ្នឹង តំលៃពេលថ្ងៃ! តែនេះយប់ហើយក្មួយ!
ផ្លយ៖ យីពូ, ចុះថ្ងៃ​ និង យប់ ម៉េចក៏​ខុសគ្នា​កើត? ពេល​យប់​លុយ​ត្រូវ​សន្សើម​ហើម​ហី?

មិនបន្ត​ជជែក​ជា​មួយ​គាត់ ហុច​លុយ​អោយ​គាត់​ហើយ​បណ្តើ​ម៉ូតូ​ចេញ​មក​ដោយ​គិត​ថា បែបគាត់គិតថា ពេលយប់ខ្វះកន្លែងប៉ះ បើចង់ចំណេញ​ ៥ ៦ពាន់រៀនហ្នឹង បណ្តើទៅ​ទុក​នៅ​ផ្ទះ​សិន​ទៅ ម្យ៉ាងប្តូររួចទៅ​ហើយ បើ​ចង់​តវ៉ា​មាន​តា​អោយ​គាត់​គាស់​ដក​ចេញ​មក​វិញ ។
នេះគ្រាន់​តែ​ជា​ ឧទាហរណ៍មួយ នៃ​វិសមភាពពេល​ថ្ងៃ និងពេលយប់, នៅមានអាច្រើនជាង​ហ្នឹង​ទៀត ។

Advertisements

28 thoughts on “ទស្សនៈអាផ្លយ៖ យប់ និង ថ្ងៃ

  1. តាម្នាក់ក្នុងរូបហ្នឹងអី ដែលកោលុយ ក្មេងស្រែ ឯង !!!???

    យី ស៊ីដាច់ដល់ទៅ ៦០០០ រៀល !!

    ដូរពោះវៀនពេលយប់ថ្លៃ ប៉ុណ្ណឹង ទម្រាំញ៉ុម ប៉ះកងនៅ គីរីរម្យ វិញ មួយប៉ាណាស់ ៥ ដុល្លា (២០០០០ រៀល) ម៉េចវិញ !?
    ចាំត្រឡប់ទៅថតរូប អាប៉េះមួយហ្នុង នៅគីរីរម្យ មកដាក់ប្រកាសក្នុងប្លុកញ៉ុម ឲ្យខ្មាស់គេម្តង… ហេសហា…

      • ស្មានតែតាហ្នឹង បើសិនជាតាហ្នឹងមែន លើកក្រោយឈប់ឲ្យគេទៅប៉ះទៀត ! តែនៅ គីរីរម្យ វិញ កន្លែងប៉ះកង់មានតែមួយកន្លែងធ្វើម៉េចតូវ !? មាននរណា ចង់ពង្រីកមុខរបរ ប៉ះកង់ នៅគីរីរម្យទេ ចែកលេខទូរសព្ទ័ញ៉ុម មួយផង ! ក្រែងលោង៉ៃក្រោយប

  2. ធ្វើ​អ៊ីចឹងត្រូវបស់​គាត់​ហើយ។ ធម្មតា​ធ្វើ​ការ​ថែម​ម៉ោង​ពេល​យប់ ត្រូវ​គិត​លុយ​ឌុប​អ៊ីចឹង​ហើយ។

    តែ​រឿង​ដាច់​ក្បាល​វ៉ាល់​ហ្នឹង សង្ស័យ​ពូ​ហ្នឹង​ខូច​ដែរ

      • ក្មេង​ស្រែ​អត់​ដឹង​ថា​ច្បាប់​ការងារ​គេ​សរសេរ​អ៊ីចឹង​ទេ?
        ធ្វើ​ការ​ថែម​ម៉ោងវេន​យប់ ថ្ងៃ​ឈប់​សំរាក ត្រូវ​គិត​លុយ​លើស​ថ្ងៃ​ធម្មតា ពេល​ធម្មតា។
        កម្មករ​រោងចក្រ​ស្រុក​យើង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ច្បាប់​នេះ​យូរមក​ហើយ។

        តែ​ស្រុក​យើងក្រុម​ហ៊ុន​ខ្លះ​មិន​គោរព​ច្បាប់​ហ្នឹង ដូច្នេះ​យើង​ច្រើន​តែ​មិន​ដឹង។
        នៅ​ស្រុក​បារាំង​ក៏​គេ​ធ្វើ​អ៊ីចឹង​ដែរ ពេល​ថ្ងៃធម្មតា​ទៅ​ជួប​ពេទ្យ​អស់ 23 អឺរ៉ូ ថ្ងៃអាទិត្យ​ទៅ​ជួប​ពេទ្យ​អស់ 42 អឺរ៉ូ។

      • ច្បាប់​មាន តែ​ទៅ​ជាអ្នក​ប៉ះកង់​អនុវត្តន៍ តែញ៉ុមវិញធ្វើការ​ទាំង​សៅ​ទាំង​អាទិត្យ ដោយ​គ្មាន​ការ​អនុវត្ត​បែប​នោះ​ទេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s