ម៉េច​ក៏​ចេះ​តា​ទើស?

មូល​ហេតុ​អី បាន​ជា​ទៅ​ទើស​នឹង​អ្នក​ដាក់​ផ្លាក​ជួល​ទូក លើ​ចិញ្ចើម​ផ្លូវ​តាម​សួន​មាត់​ទន្លេរ​ក្បែរ​ព្រះ​បរម​រាជ​វាំង? ម៉េច​ក៏​ទៅ​ដេញ​ចាប់​គ្នា​អ្ន​ក​លក់​ដូរ របស់​របរ​តិច​តួច​នៅ​សួន​ម្តុំ​មុខ​ណាហ្គា? ហើយ​ប៉ុន្មាន​ថ្ងៃ​មុន ម៉េច​ក៏​មាន​សំណើ​អោយ​ដេញ​អ្នក​លក់​គោរ​ដុត​ទៀត​ហើយ​? ញ៉ុម​មិន​ដែល​ឃើញ​រប​រ​តូច​តាច​ទាំង​នោះ បង្ករ​អោយ​មាន​ការ​ស្ទះ​ចរាចរ ដូច​ហាង​លក់​គុយទាវ​ក្បែរ​សាលា​សន្ធរ​ម៉ុក ដែល​ចត​ឡាន​ពាស​ពេញ​ផ្លូវ​នោះ​ទេ, ហើយ​ក៏​មិន​ដែល​ឃើញ​វា​បង្ករ​នូវ​បាតុភាព​មិន​ប្រក្រតី ដូច​បន​ល្បែង​ដែរ ។ តែ​ម៉េច​ក៏​ចេះ​តា​ចឹង? មូល​ហេតុ​តែម្យ៉ាង គឺ ដើម្បី​សោភ័ណភាព!!! តើ​សោភ័ណភាព​របស់​ទីក្រុង ពិត​ជា​សំ​ខាន់​ជាង​ក្រពះ​របស់​ប្រជាជន​មួយ​ចំនួន​ឬ? និយាយ​ទៅ អាច​ថា​មក​ពី​ញ៉ុម​កើត​មក​ក្នុង​ត្រកូល​អ្នក​ក្រ, ហើយ​មិន​មែន​បាន​ន័យ​ថា អ្នក​រិះគន់ ឬ អ្នក​ដែល​ប្រឆាំង​នឹង​ការ​លក់​ដូរ​នោះ សុទ្ធ​តែ​ជា​អ្នក​មាន​ទេ គ្រាន់​តែ​ក្រ​ខុស​សម័យ​កាល​គ្នា, សំរាប់​ញ៉ុម​គឺ​កើត​មក​ក្នុង​គ្រួសា​រ​អ្នក​ក្រ ហើយ​ក្នុង​សម័យ​នេះ ​ក្នុង​សម័យ​ដែល​គេមាន​ស្ទើរ​តែ​គ្រប់​គ្នា ក្រ​អី​តា​ឯង ។ ស្គាល់​ហើយ​រសជាតិ លក់​ដូរ​ភ្នែក​នៅ​កញ្ចឹង​ករ, ស្គាល់​ហើយ​រសជាតិ ដែល​លី​ឥវ៉ាន់ ឈ្លោះ​គ្នា​ជា​មួយ​អ្នក​ទារ​ភាស៊ី ។

ប្រសិន​បើ​មាន​មតិថា «ធ្វើ​ស្រូវ​មាន​ផល​ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​សង្គម» តើ​អ្នក​ធ្វើ​ស្រែ​នឹង​មាន​ប្រតិកម្ម​បែប​ណា?​ តើ​អាច​មើល​រំលង​សោភ័ណ​ភាព​ខ្លះ ដើម្បី​ក្រពះ​ជន​ក្រីក្រ​មួ​យ​ចំនួន​បាន​ទេ?

Advertisements

21 thoughts on “ម៉េច​ក៏​ចេះ​តា​ទើស?

  1. និយាយដល់រឿងដុតគោ ខ្ញុំថប់តែអាប៉ិមួយកាប់សាច់ជ្រូកផ្សារអូរ​ឬស្សី ខានបាន​លក់ទេមើលទៅ ( ព្រោះគាត់ហ្នឹងកាប់ឆៅៗពេក កោតតែអ្នកទិញ​ ឈរអើតមើល​អត់ញញើត ) 😆

  2. យី គោដុតរបស់ពេញនិយម ម៉េចបានទៅទើសរបស់ឆ្ងាញ់ចឹង? ចយអើយ ដល់កហើយនេះ តិចទៀតអ្នកក្រមិនបាច់រកស៊ីអីទេ ដេកមើលមុខគ្នាស្ញេញហើយ មើលទៅបើទើសអីទើសយ៉ាងនេះ

  3. ញ៉ុំក៏មើលឃើញចឹងដែរ តែអត់ដឹងឆ្លើយថាម៉េច សំណួរនេះ​គួរតែសួរទៅ​​អ្នកចាត់​វិធាន​ការវិញល្អជាង ថាមិនថាក្មេងស្រែអាច​បានទៅលេងឌុច ឬក៏ព្រៃសមួយរយៈ

  4. មិនដឹងជាអ្នកទាំងអស់ខាងលើនោះ គិតម៉េចទេ! គ្រាន់តែអាដើរចាប់អ្នកលក់ដូរតូចតាច តាមសួនហ្នឹង ញ៉ុមវាទើសភ្នែកខ្លះទៅហើយ, ដល់ប៉ុន្មានថ្ងៃមុន ទៅអានប្លក់លោកសុភ័ក្រ្ត ដែលដកស្រង់សំដីកាសែតដើមអំពិល មកទៀត បានជាញ៉ាំងអោយញ៉ុមសរសេរ១ប្រកាសនេះ! សុំនិយាយម្តងទៀតថា «សុំមើលរំលងសោភ័ណភាពខ្លះ ដើម្បីក្រពះអ្នកក្របានទេ?»

  5. មកពីអ្នកក្រមកនៅក្នុងតំបន់អ្នកមានដឹងបានគេដេញ?
    គំនិតឡប់ៗរបស់ខ្ញុំមកពីអ្នកទាំងអស់នោះមិនលក់មាស លក់ពេជ្រ
    សំរាប់អោយអ្នកមានទិញ លក់តែប៉ាទ្រាឆឹង ខ្ចងស្ងោ អ្នកមានណា
    ទៅទិញបស់ចឹងៗ មែនតែដេញអោយទៅលក់នៅតំបន់អ្នកក្របាន
    មានអ្នកទិញ ។ (ខ្លាចអ្នកលក់អេបានដេញ) ហាហាហា

  6. Pingback: សុំ​វត្តលក់ក្នុងវត្ត​ទៅ! | ប្លុកក្មេងស្រែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s