get up boy!!! <3

You are ok boy. Get up and walk it off and be careful of those ledges from now on.

គ្រាន់តែទុកបរាជ័យ ជាបទពិសោធន៍១ ហើយប្រឹងជំនះវាទៅបានហើយលោកប្អូន! ប្រឹងឡើង!!!

Advertisements

10 thoughts on “get up boy!!! <3

  1. សួស្ដ ក្មេងស្រែ ជាទីរាប់អាន

    ខានមកជួបសំណេះសំណាល និយាយលេង ជាមួយ ក្មេងស្រែ យូរគួរសម មកហើយ ឃើញប្លុក និង វើតប្រេស របស់ ក្មេងស្រែ អភិវឌ្ឍន៏ ខ្លាំងណាស់ ដែរ តើនៀក​!!!
    ក្មេងស្រែ ប្រសប់មាន ស្មារតី ឆ្នៃប្រឌិត រកគំនិត បង្កើតភាពប្លែក ៗ មិនថា តែ ការសប្បាយ និង ខាងចំនេះដឹង នោះ សុទ្ធតែឈ្លាសវៃ រហ័ស រហួន ខាងប្រាជ្ញា ស្មារតី មែន !
    ប្លុក ដាក់ឈ្មោះ សុទ្ធតែពាក្យថា អត់ប្រយោជន៏ តែខ្ញុំឃើញសុទ្ធតែរឿងដែលល្អៗ គួរជាទីគិតពិចារណា សំរាប់ មនុស្សគ្រប់គ្នា ជាពិសេសយុវជន ដូចរូបខ្ញុំ នេះតែម្ដង ! តែគ្រាន់តែក្មេងស្រែ មិនគំនិត នេះម្យ៉ាង ដែលជាគំនិត សុទ្ធិដ្ឋិនិយម សំរាប់ បុគ្គល ប្រសើរ ” មានតែទឹកកន្លះធុង នោះទេ ដែលមានសំលេង រីឯទឹកពេញមួយធុងនោះវិញ មិនដែលបញ្ចេញសំលេង អី បន្ដិច ”

    អូខែ!! ភ្លេចៗ ខ្លួន និយាយច្រើន ហូរហែ ទៀតហើ​យ ! សង្ឃឹមថា ក្មេងស្រែ មិនប្រកាន់ខឹង ចំពោះ ភាពរញ៉េរញ៉ៃ របស់ ខ្ញុំ នោះទេ!!

    សូមអរគុណច្រើន សំរាប់ ពាក្យល្អ ៗ របស់ ក្មេង ស្រែ!

    សូមអោយមានសំណាងល្អ សុខភាពល្អ!

    ពី ខ្ញុំ ពិសិដ្ឋ

    ………………….

    • អូហូ មិនដល់ថ្នាក់ហ្នឹងរ៉េសម្លាញ់អ៊ើយ! ទើបតែដាក់បានប្រកាសតិចតួច ហើយក៏មិនមានអីជាប្រយោជន៍ប៉ុន្មានដែរ ។ វាគ្រាន់តែជាជំនួយ និងការលើកទឹកចិត្តសម្រាប់ខ្លួនឯងផ្ទាល់ និង អ្នកដែលខ្ញុំយកចិត្តទុកដាក់តែប៉ុណ្ណោះ! បើនិយាយថា អត់ប្រយោជន៍នោះគឺអត់ប្រយោជន៍យកតាមែនទែនហើយ ។ អរគុណដេលបានមកលេង ហើយនិយាយបានច្រើនទៀតផង!
      សូមសំណាងល្អ មានដល់សម្លាញ់ដូចគ្នា!

  2. ល្អណាស់ សំឡាញ់!
    ខ្ញុំ សូមសរសើរ មែនណា ចំពោះ ភាពឈ្លាសវៃ របស់ សំឡាញ់ !
    មើលមកខ្ញុំ មើល សព្វថ្ងៃ នេះ គ្មានអ្វី មកចែកជូន បងប្អូន នៅប្រចាំ ប្លុក ឬ ភូមិ វើតប្រេស នោះទេ ! ផ្ទះ របស់ខ្ញុំ មានសភាពទទេ រលីង ! ជួនកាល ក៏មក ហើយជួនកាល ក៏មិនដែលចូលផ្ទះ របស់ ខ្លួនទៀតផង!!!
    តែសំឡាញ់ វិញ ឃើញបង្កើតនេះ បង្កើតនោះ អោយតែរហូត ! ប្រសប់ រកទំនុក ណាស់តើ ! មានថ្វីដៃ របស់ គេ មែន!! បើខ្ញុំ នេះ វិញ អង់គ្លេស ក៏មិនសូវចេះ ចេះច្បាស់ជាងគេ គឹ បងស្រឡាញ់ អូន តែប៉ុណ្ណោះ ! ចឹងប្រើប្រាស់ អត់បានការ អីនោះទេ!! ហេហេហេហេ!
    ឈប់សរសើរ សំឡាញ់ទៀតហើយ!! វរ វរ រត់បាត់ ចោល ប្លុក ឥឡូវហ្នឹងហើយ!!
    តែសូមជំរាបដោយត្រង់ !!​ខ្ញុំ អត់មានសរសើរ បញ្ឆិតបញ្ជៀង អីនោះទេ! សរសើរ ដោយស្មោះមែនណា !! បើមិនជឿ សួរបងប្អូន នៅទីនេះ ទៅ!

    អរគុណច្រើន ! ជួបគ្នា រសៀល ថ្ងៃក្រោយ !

    ពិសិដ្ឋ

    ……..

    • ហាសហាសហាស…ញ៉ុមអៀនឡើងខ្មៅមុខហើយនេះ! និយាយតាមត្រង់ទៅ, ការព្យាយាមធ្វើនេះ ធ្វើនោះហ្នឹង វាចេះតាមានហើយ, តែមិនដែលមានអារម្មណ៍ថា វាមានប្រយោជន៍ រឺក៏ទាក់ទាញអ្នកដទៃអីរ៉េ, គ្រាន់តែធ្វើៗដើម្បីបន្លប់ចិត្ត ដែលវាចេះតែតូចរបស់ខ្លួនប៉ុណ្ណឹងរ៉េ ។ សម្រាប់ភាសា រឺ ថ្វីដៃអីនោះ ខ្ញុំក៏មិនសូវចេះប៉ុន្មានដែរ, តាមពិតអត្ថបទរបស់សម្លាញ់ក៏ល្អដូចគ្នា គ្រាន់តែសម្លាញ់មិនសូវមានពេល, ញ៉ុមជឿថាពេលដែលសម្លាញ់មានពេលគ្រប់គ្រាន់ នោះផ្ទះសម្លាញ់ ពិតជាឡូយជាងរបស់ញ៉ុមទៀតណោះ!
      អរគុណ និយាយគ្នាថ្ងៃក្រោយ!

  3. បានតែតំបូង នោះទេ ! ឥឡូវនេះ ចប់បាត់!!!
    អត់មាន យោបល់ សរសេរ អីអាលីង!! សូម្បី របៀបធ្វើ រចនា ប្លុកនិង វើតប្រេស មិនទាំងចេះ ផង!! ចឹង ខ្ជឹល តែហ្មង ទៅ! រវល់ ការងារ ផង ខ្ជឹលផង ត្រូវគ្នា ម៉ាច់!!

    អរគុណ ច្រើន!!

    ពិសិដ្ឋ
    ………..

    • អោសម្លាញ់អ៊ើយ! តាមសម្រួលទៅ, ទៅតាមអីខ្ញុំ, ខ្ញុំអត់មានអីធ្វើ, ជាមនុស្សអត់ប្រយោជន៍ ចឹងគ្រាន់តែសរសេរៗ និងធ្វើៗ ទៅកុំអោយពេលអត់ប្រយោជន៍តែប៉ុណ្ណោះឯង! ហេស ហេស ហេស…
      អរគុណដូចគ្នា!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s