ទស្សនៈអាផ្លយ៖ ជោគជ័យខ្វែងដៃ

រូបភាព៖ sacrava.blogspot.com

តើអ្នកណាជាអ្នកទទួលបានជោគជ័យយ៉ាងពិតប្រាកដ? ផ្លយ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ក៏កំពុងតែងឿងឆ្ងល់, បើតាមប្រព័ន្ធផ្សព្វផ្សាយ រួមមានទូរទស្សន៍ កាសែត វិទ្យុ សុទ្ធតែប្រកាសយ៉ាងឱឡារឹកថា កម្ពុជាបានទទួលជោគជ័យក្នុងការដាក់សំណើអភិវឌ្ឍន៍ និង រៀបចំតំបន់ប្រាសាទព្រះវិហារ ។

តែបើតាមការមើលទៅ កាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ចោសៀម គេក៏ស្រែកឡើងថា «យើងជោគជ័យហើយ!!! យើងជោគជ័យក្នុងការរាំងខ្ទប់ការអនុម័ត្ត នូវសំណើរបស់កម្ពុជាចំពោះតំបន់ ប្រាសាទព្រះវិហារ» ។

សួរថា បើម្ខាងៗសុទ្ធតែអះអាងបែបនេះ តើប្រជារាស្រ្តដែលល្ងិតល្ងង់ ខ្វាក់វិជ្ជា ដូចជាផ្លយជាដើម ធ្វើម៉េចនឹងអាចយល់ថា អ្នកណាជាអ្នកឈ្នះយ៉ាងពិតប្រាកដ?

– តើការសំរេចរបស់អង្គការយូនេស្កូ យ៉ាងណាដែរចំពោះបញ្ហានេះ?

– តើឆ្នាំក្រោយ នឹងមានការអនុម័ត្តនូវគំរោងអភិវឌ្ឍនៅតំបន់ប្រាសាទព្រះវិហារ ដូចអ្វីដេលរដ្ឋាភិបាលបានប្រកាស រឺយ៉ាងណា?

– តើឆ្នាំក្រោយ នឹងមានការតវ៉ាពីពួកចោរសៀមទៀតឬទេ?

8 thoughts on “ទស្សនៈអាផ្លយ៖ ជោគជ័យខ្វែងដៃ

  1. ញុមក៏ឆ្ងល់ដែរ! ផ្លយមានឯកសារដែលទីស្តីការគណរដ្ឋមន្រី្តប្រកាសថាប្រតិភូសៀមចុះហត្ថលេខាគាំទ្រនោះទេ? ឯសៀមប្រកាសថា គេអត់បានចុះហត្ថលេខាអីទេ!
    ឆ្ងល់!

  2. សម្រាប់ទស្សនៈ​ខ្ញុំ​គឺពិតជាជោគជ័យ​មែន​ ទាំងសងខាងតែម្ដង ខ្មែរបានដាក់​បញ្ចូល​ទៅបាន​ជោគជ័ ចំណែក​ការ​អនុម័ត​មិន​ទាន់​ធ្វើឡើង​ទេ អញ្ចឹង​ចោ​សៀម​គេបានជោគជ័យ។​ចំនុចពីរ​អាចបែងចែកដាច់ពីគ្នា។​

  3. ចំណែកខ្ញុំវិញ​ ខាងយើងពិតជាបានជោគជ័យ ព្រោះខ្មែរយើងពិតជា​ ម្ចាស់ប្រាសាទ និងទឹកដីពិតប្រាកដ ​ហើយយើងក៏ត្រូវជឺលើ រដ្ធាភិបាលយើង……

    • រឿងគិតចេះតែគិតហើយ, ហើយក៏សង្ឃឹមដែរ! អរគុណដែលបានចូលមកលេង ។ សង្ឃឹមថាអ្វីដែលរដ្ឋាភិបាលយើងនិយាយ នឹងអាចក្លាយជាការពិត! សូមបួងសួងអោយពួកដែលមានបំណងបំផ្លិចបំផ្លាញបូរណភាពទឹកដីកម្ពុជា, ពួកដែលមានមហិច្ឆតារំលោភយកប្រាសាទព្រះវិហារ, ពួកដែលនិយាយកុហកយកចោរជាម្ចាស់ អោយវាវិនាសទៅតាមហ្នឹងហោង!

  4. ញ៉ុមក៏បន់ស្រន់សុំអោយអញ្ចឹងដែរ អាពួកដែលចង់បានទឹកដីយើងនិងចង់កេងចំណេញផលប្រយោជន៍ពីយើង ទាំងល្បងចោរសៀមនិងល្បងចោរយួន អោយវាវិនាសទាំងអស់ទៅ…………

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s