ទស្សនៈអាផ្លយ៖ សាច់ពិសេស–គ្មានវាចារ

សាច់ពិសេស???

ឃើញហើយហួសចិត្តតែម្តងនេះ!!! ឡូវហ្នឹងមានលក់ជាចំហរ ហើយថែមទាំងមានដាក់លេខទូរស័ព្ទទៀត? ឆ្ងល់ដែរ ម៉េចមិនមានអ្នកចុះទៅបង្រ្កាប? វាមិនដែលមានម្ចាស់ឯណា យកឆ្កែរខ្លួនឯងទៅលក់អោយគេស៊ីសាច់ទេ, អ្នកយកទៅលក់ សុទ្ធតែជាពួកអាចោរដើរទាក់ឆ្កែអីអស់ហ្នឹង! លេងសុទ្ធតែដាក់ប្លាកទៀត! នេះបានចំជាអស្ចារ្យតែម្តង!

Advertisements

58 thoughts on “ទស្សនៈអាផ្លយ៖ សាច់ពិសេស–គ្មានវាចារ

  1. ឥឡូវ​សត្វ​ឆ្កែ​គេ​សំលាប់​យក​សាច់​លក់ ដូច​មាន់, ទា​, ជ្រូក​, គោ​ហើយ​… ហើយ​ក៏​គ្មាន​ច្បាប់​ឯណា​ការពារ​វាដែរ​ ដូច្នេះ​គ្មាន​អ្នក​ណា​អាច​បង្រ្កាប​បាន​ទេ, បើ​សិន​ជា​មិន​ចង់​បាត់​បង​ឆ្កែ​ទេ​សូម​ម្ចាស់​ឆ្កែ​ទាំង​អស់​ដាក់​ច្រវ៉ាក់​ឆ្កែ​ឱ្យ​បាន​ត្រឹម​ត្រូវ​កុំ​អោយ​ដើរ​ផ្តេស​ផ្តាស់​ប្រយ័ត្ន​គេ​ចាប់​យក​ទៅ​លក់​បាត់។ ដូច​រូប​ខាង​លើ​*ទិញ​ឆ្កែ​រស់​ លក់​សាច់​ឆ្កែ* ខ្ញុំ​តាំង​ពីកើត​មក​អត់​ដែល​សាក​សាច់​ឆ្កែ​ម្តង​សោះ​ ប្រហែល​ឆ្ងាញ់​ជាង​សាច់​គោ​ហើយ​មើល​ទៅ

  2. ញ៉ុមក៏ធ្លាប់បាត់ឆ្កែមួយដែរ!អាសូរវាចង់ងាប់!ស្រលាញ់អស់ពីចិត្ត!
    មានអីពួកអាថ្លើមធុមក្ខិនអស់នុងវាលួចយកទៅបាត់
    ពួកអាអស់នុងចង្រៃមែន!ញ៉ុមមិនចង់ជេរទេ!តែពេលនោះ
    ញ៉ុមហួសចិត្តពេក!

  3. និយាយរឿងសាច់ឆ្កែចង់តែយំហេ ឆ្កែសំណព្វចិត្តផ្កាយ ទោះវាគ្រាន់តែជាឆ្កែធម្មតា មិនមែនឆ្កែបារាំង ឆ្កែថ្លៃដូចគេ តែវាឆ្លាតណាស់ ហើយយាមផ្ទះបានល្អទៀត តែស្តាយវាត្រូវពួកស៊ីសាច់ឆ្កែចាប់យកទៅបាត់ វាយកខ្សែអូសកឆ្កែ លឺសំលេងវាស្រែកគួរឲ្យអាណិត ខំរត់ដេញតាមដែរ តែតាមិនទាន់ អា ហ៊ីក ហ៊ីក ហាយ ហាយ ឈឺចាប់ណាស់​ ស្អប់ពួកស៊ីសាច់ឆ្្កែម៉ង 😦

  4. នៅកន្លែងណា បើឲ្យខ្ញុំរកឃើញវិញ ពួកកូនក្អុក និងព្រមទាំងមេទាំងខ្សែវា ចាប់យកមកញាត់ទ្រុងទាំងអស់តែម្តង នេះ បើឲ្យពួកអ្នកស្រលាញសត្វឃើញវិញ នោះប្រាកដជាដឹងរឿងគ្នាហើយ។

    ខ្ញុំយល់ពីគំនិតមួយដែលថា សត្វឆ្កែ វាស្មោះត្រង់ជាងមនុស្សទៅទៀត។
    នៅស្រុកគេ គេសុខចិត្តប្រគល់ទ្រព្យឲ្យឆ្កែ ក៏មិនប្រគល់ទ្រព្យឲ្យសាច់ញាតិដែរ!!!

  5. គេលក់ដូរមានអីខុសច្បាប់ទៅបាទបើគេមិនសរសរ
    ថាទិញលក់សាច់ឆ្កែព្រៃឯណាព្រោះសត្វព្រៃទើប
    ខុសច្បាប់ណា… ហេហេហេ
    នៅស្រុកការ៉េ ពួកគេមានតែនិយាយថាហូបសាច់
    ឆ្កែទៅមានសុខភាពកំលាំងម៉ាំមួនណាបាទ

  6. យំអាណិតឆ្កែ​នឹងណា 😦
    កុមារកាមទេព និយាយត្រូវឆ្កែជាសត្វមួយដ៏ស្មោះត្រង់ ពេលខ្លះអាចស្មោះជាងមនុស្សទៀត ឆ្កែដែលគេចាប់នឹង បែកពីបងជីដូន១ផ្កាយ៣ឆ្នាំ ដល់គាត់មកវិញវាលិតផង លោតផងទាល់លេច អាចន៍ សំដែងឲ្យឃើញថាវាមិនដែលភ្លេចម្ចាស់ហេ

  7. យំអាណិតឆ្កែដែលចេតរយនឹងណា
    កុមារទេពនិយាយត្រូវ ឆ្កែជាសត្វមួយស្មោះត្រង់ ហើយចាំម្ចាស់ទៀត ស្អប់ដល់ហើយអ្នកណាចាប់ ឆ្កែចឹង

  8. បើនិយាយថាពេលខ្លះនោះក៏ប្រហែល…តែខ្ញុំទទួលស្គាល់ថាឆ្កែពិតជាស្មោះនឹងម្ចាស់ប្រាកដមែន សូម្បីតែយើងចិញ្ចឹមវា ដោយគ្រាន់តែផ្តល់ជាកន្លែងសំរាប់វាដេក មានន័យថា វាដើររកស៊ីដោយខ្លួនឯង ក៏វានៅតែមក យាមផ្ទះអោយយើង ការពារយើងទាំងយប់ថ្ងៃដើរ ដែលគ្រាន់ជាងមនុស្សទៅទៀត ខ្លះខំផ្គាប់ផ្គន់សព្វយ៉ាង អោយចំណីសព្វមុខ ហើយសុទ្ធតែ I belong…U តែនៅតែ….

    • តាមពិត, វាគ្រាន់តែធ្វើទៅតាមអ្វីដែលធម្មជាតិបង្រៀនវាតែប៉ុណ្ណោះ, សត្វនៅតែជាសត្វគ្មានវិចារណញ្ញាណទេ, វាមានត្រឹមតែសភាវគតិ, អាចចាត់ទុកថាវាមានការចងចាំតិចទៅចុះ, តែតាមធម្មតា អ្នកណាដាក់បាយអោយវាស៊ី គឺវាសងគុណអ្នកនោះហើយ!

    • មានផ្ទះក្បែរខ្ញុំមួយ គេចិញ្ចឹមឆ្កែច្រើន ហើយអត់ដែលដាក់បាយអោយវាគ្រប់គ្រាន់ទេ ដល់ពេលបាយម្តងៗ ពួកវាមកក្រវែលៗតែផ្ទះខ្ញុំហ្នឹង ហើយម៉ែខ្ញុំ គាត់អាណិត ចេះតែអោយវាស៊ីទៅ តែមិនដែលឃើញមកព្រុះម៉ាវ៉ុះនៅផ្ទះខ្ញុំទេ មានឆ្កែអ្នកភូមិច្រើនទៀតក៏អីចឹងដែរ ឃើញមុខតែពេលវាចេញរកចំណីទេ តែខ្ញុំមិនចាំមុខអស់ វាច្រើនពេក ហេហេ

  9. ខ្ញុំធ្លាប់់បាត់់ឆ្កែមួយ ..ខ្ញុំមិនដែលភ្លេចទេ!
    បងប្អូនខ្ញុំនៅស្រុកខ្មែរ ទើបតែបាត់់ឆ្កែមួយដែរ កាលពីប៉ុន្មានខែមុននេះ..!សូមប្រយ័ត្ន,អ្នកដែលមានឆ្កែ!
    គុំបណ្ដោយអោយឆ្កែរបស់់ខ្លួនដើរទៅណាឆ្ងាយពីផ្ទះ
    តែឯង!
    មិនទាន់់មានអ្នកណាស៊ីសត្វឆ្មាទេ? មិនបានទេវ៉ើយ!សត្វឆ្មាជាសត្វរបស់់ពួកទេវតា ឋានលើ ..យោងតាមសាសនារបស់់អេហ៊្សីប ថាមានទេវតាការពារ..បើធ្វើបាបឫសំលាប់់ ពិតជាមានបាប ហើយភាគច្រើនទាន់់ហន់់ណាស់់!

    • អរគុណបង ដែលឆៀងចូលមកលេង, ប្រសិនបើអ្នកឆីទាំងអស់នោះ សុទ្ធតែចេះគិតដូចបងប្រាប់ ម្ល៉េះ មិនដឹងជាសល់ឆ្កែរប៉ុន្មានក្បាលរ៉េ, ឡែតែឃើញឈ្ងុយៗ ហុយៗ ត្រូវជាមួយស្រាសរ ស្រាថ្នាំ ទឹកថ្នោតជូរហ្នឹង លេងនឹកឃើញអាអង្គែរស៊ី តាម៉ង!

  10. មើលផ្លាកនេះដោយយកចិត្តទុកដាក់បន្តិច នឹងដឹងថា «ឆ្កែសុទ្ធ» ព្រោះទិញ​ ហើយលក់ សុទ្ធតែសាច់ឆ្កែ…

    រក្សាលេខទូរសព្ទ័មួយទុកសិន… ក្រែងលោមានប្រយោជន៍ថ្ងៃក្រោយ…

    នឹកឃើញសម្ដី របស់ អភិបាលក្រុងរាជធានីភ្នំពេញ កែប ជុតិមា ដែលបានស្រង់ដោយប្រពន្ធ័ ផ្សព្វផ្សាយ ថា «សាច់ឆ្កែឆ្ងាញ់ណាស់» មិនដឹងថា ឯកឧត្តម មានឧបសគ្គក្នុងការស្វែងរកកន្លែង លក់សាច់ឆ្កែដែរ ឬទេ ?

  11. ចំមានអ្នកចាត់ការសាច់ឆ្កែនៅនេះទៀត អត់អាណិតឆ្កែសោះ តាមផ្កាយដឹង បើអ្នកណាញ៉ាំឆ្កែ ពេលឆ្កែឃើញវាព្រូសរហូត ព្រោះវាគិតថាគ្នាវា លឺគេប្រាប់ចឹង ហេហេហេ

  12. អូយនិយាយដល់ឆ្កែ!!! ខ្ញុំនឹកឆ្កែខ្ញុំណាស់… មិនគួរណាគ្នាអភ័ព្វ ត្រូវមនុស្សអាក្រក់ មនុស្សប្រមឹក … និយាយដល់ត្រង់ចំនុចនេះ ខ្ញុំស្អប់! ស្អប់!

  13. កាលខ្ញុំចុះទៅភូមិនៅព្រៃវែង និងស្វាយរៀង អ្នកភូមិទទួលសាច់ឆ្កែហ្នឹង។ ហេងដែរ ដែលខ្ញុំសួរអ្នកភូមិជាមុន​ តែសហការនីរបស់ខ្ញុំ នាង(ជនជាតិអាមេរិកកាំង)​ ហូបទោះជាដឹងថាសាច់ហ្នឹងក៏ដោយ។ ខ្ញុំសួរគាត់ថា ម៉េចក៏ហូប បើដឹងថា អាហ្នឹងគីគីហើយហ្នឹង។ គាត់ថា ចង់ភ្លក់មើល រស់ជាតិវាយ៉ាងម៉េចដែរ។

    ខ្ញុំក៏សួរអ្នកភូមិទៀត ថាបានគីគីមកពីណាមកធ្វើសម្លហ្នឹង គាត់ថាទិញគេក្នុងភូមិ។ ខ្ញុំក៏សួរទៀតថា ម្ចាស់គីគីហ្នឹងដាច់ចិត្តលក់អោយដែរ? គាត់ថា អ្នកគេអត់លុយ គេចេះតែលក់ហើយគ្រាន់បានលុយទិញនេះទិញនោះដាក់ផ្ទះ។

    នមោតាសាក់!

  14. បងគ្រាន់តែប្រាប់ការពិតដែលមាននៅក្នុងភូមិដាច់ស្រយាលរបស់ខ្មែរយើងហ្នឹង! ដូចកំឡោះខ្មែរនេះ អត់ហ៊ានញ៉ាំទេ។ បើឃ្លាន សុខចិត្តញាំមីវិញ មួយកញ្ចប់តែ៥០០រយរៀលទេ។ ញ៉ាំមីយើងទៀត​ អត់ញ៉ាំទេមីម៉ាម៉ានោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s