ទស្សនៈអាផ្លយ៖ ខេមបូឌាន (Cambodian)

មិនដឹងថាយ៉ាងណា? នៅសុខៗក៏នឹកឆ្ងល់ថា ពាក្យថា Cambodian សំរាប់បរទេស មានន័យយ៉ាងណា?

បើតាមធ្លាប់រៀនមក, ពាក្យថា Cambodian ប្រែថា ប្រជាជនកម្ពុជា ឬភាសាកម្ពុជា ។ តែប្រសិនបើយើងធ្វើការ ស្វែងរកនៅលើប្រព័ន្ធបណ្តាញ ដោយបូកបញ្ចូលជាមួយពាក្យ១ចំនួន, ពាក្យថា Cambodian បែជាមានន័យថា «ភាពអត់ឃ្លាន, ទុរគត, អនាថា, ក្រីក្រ» ទៅវិញ ។

អាចសាកល្បងបានដោយធ្វើការស្វែងរកក្នុងគេហទំព័ររបស់ Google Image, ផ្លយបានវាយថា «Cambodian Kid» ចង់សំដៅដល់ពាក្យថា «កុមារកម្ពុជា» ។ លទ្ធផលដែលទទួលបាន សឹងតែ 100ភាគរយនៃ 20 ទំព័រដំបូងគឺ បង្ហាញពីរូបភាព ក្មេង«ស្រេកឃ្លាន, ក្រីក្រ» អីចឹងឯង ។ យូរៗទៅពាក្យថា «Cambodian» ខ្លាយទៅជា Keyword ដែលពេញនិយមសំរាប់តំណាងអោយបណ្តាពាក្យ «អត់ឃ្លាន, អនាថា,ក្រីក្រ» ទៅហើយ ។

ស្វែងរកដោយ Google Image

25 thoughts on “ទស្សនៈអាផ្លយ៖ ខេមបូឌាន (Cambodian)

  1. សួស្ដី សំឡាញ់ ក្មេងស្រែ ខ្មៅ ព្រិច !
    សុខសប្បាយទេ ប៉ុន្មានថ្ងៃនេះ ?

    ចំណែកគ្នានេះវិញ សុខទុក្ខ ធម្មតានោះទេ !

    សំឡាញ់ អើយ! រឿងមួយហ្នឹង ខ្ញុំក៏ធ្លាប់ជួបប្រទះដែរ ។ គិតៗទៅ ម្យ៉ាងដែរ !
    ប៉ុន្មានថ្ងៃ មុន លឺមិត្ដភក្ដិ ម្នាក់គេនិយាយថា ដូច្នេះ ៖
    កម្ពុជាខ្មែរ ( កាំ ពុ ជា ខ្មែរ = ភាសា ប្រកប ) ហើយមិត្ដ ម្នាក់នោះ​គេ គ្រលាស់មកវិញថា ៖ ខ្មែរ ជាពួក កម្ម ! ហាហាហហាហាហា! ខ្ញុំ សើចចង់ស្រក់ទឹកភ្នែក មិនដឹងថា គេចេះរកទំនុក ឃើញ​ពាក្យនេះដែរ !

    តាមពិតទៅ បើនិយាយអំពី​ ពាក្យខ្មែរ ឬ កម្ពុជា ហើយភាសា អង់គ្លេស ថា Cambodia or Cambodian នេះ ពិតជាមិនសូវបង្ហាញអ្វី ច្រើនក្រៅតែអំពី ភាពក្រីក្រ ដូចសំឡាញ់ និយាយនោះទេ !
    ខ្មែរជាប្រទេសក្រីក្រ តែសំបូរទៅដោយសម្បត្ថិធម្មជាតិ !
    ក្នុងដី លើដី ស្លាប់រស់ គ្រប់ធាតុ តែជនចោរម្សៀត លួចលក់ ប្រវញ័ ។
    ចំការកៅស៊ូ ទុកអោយយួន ជាអ្នកកាន់កាប់
    ប្រាសាទ បុរាណ សុទ្ធតែឯកជនធំៗ ជាអ្នកគ្រប់គ្រង់ បើដូច្នោះ តើរដ្ឋ​ទទួលបានផល ចំនេញ ប៉ុន្មាននោះទៅ? ប្រទេសក្រីក្រ តែលោក​អ្នកដឹកនាំ សំបូរដោយមាសប្រាក់ ចាយមិនចេះអស់ ប្រាក់ខែ បន្ដិចសោះ មានដល់ Honda Luxes , Marzedeze , or BMW , CRV កូនកាត់ ជិះ ពេញទឹកពេញដី ! ស្រុកខ្មែរ​ សុទ្ធតែចោរ តែថា ស្រុកខ្មែរ ពេញលេញ ដោយសុខសុសន្ដិភាព ! បាញ់សំលាប់ ចាប់រំលោភ លួចប្លន់ ទីណា ក៏ដូចទីណាដែរ ចេះធ្វើមិនដឹង មិនឃើញទៅរួច ! ស្ងើចចិត្ដ និង អស់លោក ទាំងនោះសម្បើមដៃ ណាស់ខ្ញុំ !!

    អរគុណច្រើន ណា សំឡាញ់ ក្មេង ស្រែ!

    ពី ខ្ញុំ ពិសិដ្ឋ

    ..

    • អ៉ៃយ៉ូយ! និយាយជ្រៅៗពេក ស្តាប់មិនយល់រ៉េ! ចឹងយកទៅប្រាប់តដល់អាផ្លយម៉េចរ៉ូវ? តែសូមអរគុណដលើតំណក់នៃក្តីសង្ឃឹមមែនទែន ដែងតែងតែឆ្លៀតបញ្ចេញមតិវែងៗ និងត្រឹមត្រូវប្រកបដោយគតិបណ្ឌិត! ហេស ហេស ហេស… អរគុណ ។

      • សំឡាញ់ អើយ !
        សុំទោសផងណា ដែលនិយាយច្រើនពេក ហើយនិយាយផ្ដេសផ្ដាស់ថែមទៀតផង!!

        គ្មានអ្វីជា គតិបណ្ឌិតនោះទេ នោះគ្រាន់តែជា គំនិត ឥតប្រយោជន៏តែប៉ុណ្ណោះ ! សូមសំឡាញ់ កុំទុកក្នុងចិត្ដ អីណា!

        អរគុណ

        ពីខ្ញុំ ពិសិដ្ឋ

        ..

      • អត់ទេៗ សំឡាញ់និយាយត្រូវណាស់! ហើយក៏មិនមែននិយាយច្រើនពេកដែរ តែនិយាយជ្រៅពេក ។ មនុស្សរៀនមិនបានច្រើនដូចញ៉ុមស្តាប់មិនសូវយល់រ៉េ! នេះហើយដែលជាបញ្ហា ។

      • សំឡាញ់ អើយ!
        ខ្ញុំនេះ រៀនមិនសូវបានច្រើនអីនោះទេ ត្រឹមតែថ្នាក់ទី ១២ និទ្ទេស E តែប៉ុណ្ណោះ នោះឯង !ប្រលង ស្ទើរតែមិនជាប់ទៀត ផង ! ខំតែបាន លួចមើលគេ កុំអីធ្លាក់បាត់ទៅហើយ ! ហេហេហហេ! នេះហើយជាជំនាញរបស់ខ្ញុំ ណា !
        ពូកែណាស់ ខាង លួចមើល ឬ ចំឡង ពីគេ នេះ!
        ទោះគ្មានឈ្មោះ ក្នុងសៀវភៅ Genius Books របស់ពិភពលោក តែមិនចាញ់ ជាង មហា ចោរ រ៉ាស្មាច់ នោះទេ! ជាពិសេសនោះ គឺ មានឈ្មោះល្បី ខាង ចោរ លួច ចិត្ដ !

        ពូកែណាស់ !ហហាហហាហហាហា

        និយាយលេងទេ !! កុំប្រកាន់ថាអី ថាវ៉ាន់ណា!

        អរគុណ

        ..

      • ហេស ហេស ហេស ញ៉ុមមិនមែនជាមនុស្សប៉ាកែប៉ាកាន់ប៉ាអោបរឹត អីទេ! តាមពិតញ៉ុមក៏ចឹងដែរ បាននិទ្ទេស E ដូចគ្នា តែពេលនោះតឹងគួរសម លួចមើលអត់បានរ៉េ! អីយ៉ាស់ប៉ាកែលួចចិត្តលួចបេះដូងអីណាអីណីទៀត! យ៉ាត់តាម៉ាចាស់គេតាមទាន់!

      • សំឡាញ់ ក្មេង ស្រែ ហា៎!

        ខ្ញុំ សុំ កែតំរូវ អក្ខរាវារុទ្ធ បន្ដិច ណា !

        គេសរសេរ ថា ភាសា ជាពាក្យត្រឹមត្រូវ មិនមែនគេ សរសេរ ថា ភាសារ ដែលមាន​ អក្សរ រ នៅខាងចុង នោះទេ ! នេះ ជាកំហុស នៃ បញ្ចេកទេស ណា!

        សូមជួយ លំអ ភាសា ខ្មែរ របស់ យើង អោយបានកាន់តែប្រសើរ ណា សំឡាញ់ !

        ហើយបើ ខ្ញុំ សរសេរ អ្វីខុស សូមមេត្ដា ផងណា ! ពីព្រោះ ដូចខ្ញុំ បានប្រាប់រូចមកហើយ ចឹង ថា រៀនបានត្រឹមតែ ថ្នាក់ទី ១២ និទ្ទេស E នោះទេ ! ហើយលួចមើល គេទៀត បានជាប់ ! កុំអីហ្នឹង ធ្លាក់ អង្គុយ ធ្វើមុខ ក្រៀមស្វិត ដូចបុប្ផា គ្មានទឹកសន្សើម នោះហើយ !

        អរគុណ
        ..

    • សួស្ដី សុភា !

      កុំបន្ទោស ក្មេងស្រែ នោះអី! តាមពិត វចនា នុក្រម ខ្មែរ​ អង់គ្លេស ខ្លះ ក៏សរសេរ និង​ បានបកប្រែ អញ្ចឹង ដែរ ។

      គេសរសេរថា Cambodian ហើយបកប្រែថា ខ្មែរ ឬ ភាសា ខ្មែរ ។ តែបើសរសេរ ដូច សុភា នោះ គឺរឹតតែច្បាស់ ១០០ % តែម្ដង !
      សូមអរគុណ
      ..

  2. ខ្ញុំ ដឹងតើ ថា សំឡាញ់ ក្មេង ស្រែ មិនចេះ ប្រកាន់ អីនោះទេ ! ប្រកាន់ម្ដេចនឹងកើត បើមាឌ តូចល្អិត ឡើង កំប្រិចៗ ! ទោះចង់ខឹង តដៃ ក៏មិនទាន់ដល់ពេល របស់ ក្មេងស្រែ នោះដែរ !​ ទុកអោយ ខ្ញុំ មុនសិន ! ហេហហេហេហេហ និយាយលេង ទៀតហើយ ! កុំចាប់អារម្មណ៏ អីណា!

    សំឡាញ់ ដឹងទេ ! ខ្ញុំ ម្នាក់នេះ គ្មានចំណាប់ ចំណួនអីទេ រឿងស្នេហា​ប្រុសស្រី នេះ ! រវល់តែ ស្រី ធ្វើបាប តែរហូត ហ្នឹង ! តិចៗ គេ វាយ បោក ដូចកង្កែប ស្រែ អញ្ចឹង! ចាញ់ បោក គេ អោយតែរហូតហ្នឹង ! ខ្មាស់គេណាស់! ខ្ជឹលនិយាយទៀត !

    ហេហេហហេហេ

    សូមអរគុណ

    ..

      • ខ្ញុំ នេះវិញ​ រកតែប្រភេទ ហ្នឹងនោះទេ! តែមិនជួបសោះ !
        ជួបតែអ្នកបោកប្រាស់ចិត្ដស្មោះ! តិចៗ ស្នេហា បី កែង
        បួន កែង!! ស្នេហា ពិតជា ពិបាកម្ល៉េះ ណ៎! ពិបាកម្លឹងៗ
        ដឹងកាលណា មានមួយនឹងគេ ទេ!​ហាហហាហាហ

        សូមអរគុណ ណា សំឡាញ់

        ..

      • នែ! ក្មេងស្រែ ! កុំមកបញ្ចូល ស្នៀង អានិត ទុក្ចព្រួយ អីណា!! ខ្ញុំ នេះ គ្រាន់តែនិយាយលេង​ទេ!
        ខ្ញុំ អីណា ទៅចេះ កើត រកបេះដូង ថ្លើម ប្រមាត់ ដូច្នោះ នោះ!! បេះ ដូង ខ្ញុំ នេះ ល្អ ចង់ស្លាប់ ! បើក្មេងស្រែ អាចមើលឃើញមែននោះ ប្រហែលជាឃើញ បេះ ដូងសល់តែ មួយថត នោះទេ! ព្រោះបី ថតទៀត អោយទៅស្រីៗ អស់ហើយ! អោយគេរួច គេអត់អោយវិញសោះ! ស្មានតែគេស្មោះ ខំតែអោយបេះដូងទៅគេ! តាមពិត គេយកបេះដូង ទៅ ញ៉ាំជ្រក់ សោះ! ឪ! ព្រះជាម្ចាស់អើយ! ឥឡូវនេះ គេនាំគ្នា ហូបបេះដូង របស់មនុស្ស ហើយតើន៎! ចឹងបានជា មានបុរស ច្រើនគួរសម ដែលស្លាប់ ព្រោះស្នេហា! ហាហាហហាហហា! សើចដាច់ ពោះហើយ ថ្ងៃនេះ!

        អរគុណ សំឡាញ់ ដែលបានបបួលនិយាយលេង បានសប្បាយ! ណា!
        សូមអរគុណ

        ..

      • ស្នៀងអាណិតឯណា, អត់មានរ៉េ! កំពុងតែបញ្ចើចបញ្ចើតើនេះ! ហេស ហេស… ថតមានតែបួន បើអោយគេអស់បី បានថត វ៉ែន ថតឈាមក្រហម ឈាមខ្មៅ ឯណាទៀត! ចឹងបានតាថា អត់ដូចញ៉ុមសោះ! មើលមកក្នុងបេះដូងញ៉ុមវិញ បួនថតនៅគ្រប់, តែម៉ែម៉ាថតដាក់ស្រីៗប្រាំនាក់! ហាស ហាស ហាស

  3. ហាហហាហា!
    សំឡាញ់! ថតតែមួយចឹង! វ៉ែន ក៏អាហ្នឹង អាកទែ ក៏អាហ្នឹងដែរ! ឈាមដូចតែគ្នា រត់ចុះ រត់ឡើង នៅតែក្នុងបេះដូង អាដែល ហ្នឹង!! ខ្លាចតែរត់ ចេញ មកកក្រៅតើ ទើបភ័យព្រួយ នោះ! ហេហេហហេ!

    រួច សំឡាញ់ ដាក់អីក៏ច្រើនម្ល៉េះ! មាថត ដល់ទៅប្រាំនាក់ ឯណោះ! ថប់ខ្យល់ស្លាប់អស់ឥឡូវហើយ ឆាប់យកចេញមកខ្លះមក! តិចថា ខ្ញុំមិនបានប្រាប់ ស្លាប់ កូនចៅ គេអស់ អត់មានកូនស្រី ណា សងគេ ទេព្រោះទាន់រៀបការផង! នៅកំឡោះ អូឡាក់ស៊ិន ដូចតែគ្នា! ហាហហាហហា

    សូមអរគុណ
    ..

  4. ច្របូកច្របល់ ក៏តាមតែចិត្ដ របស់ លោក ឈាម នោះទៅ! ម្ចាស់វា មិនស្លាប់ផង​ លោក ឈាមនោះ ក៏មិនអីនោះដែរ! ចាំបាច់ទៅព្រួយបារម្ភ អារឿង ឈាម ឈួយ នោះធ្វើអី!​ហាហហាហា

  5. អឹស តាមតាវាទៅចឹង! ហេស ហេស យាយចឹង នៅនោះម៉ោងម៉ានហើយ សម្លាញ់? ថ្ងៃនេះទំនេរច្រើនឬ? មិនធ្វើការទេឬ? ញ៉ុមថា បើយើងនិយាយគ្នាលេងទេ និយាយគ្នាលេងនៅ យ៉ាហ៊ូម៉េសេងជើរ អីវិញទៅ កុំអោយគេថាជ្រេញ យកទីនេះធ្វើ ឆាតរ៊ូម អីចឹង! មែនហេហ?

  6. អូខែ! បើ ក្មេងស្រែ មិនស្អប់ខ្ពើមនោះទេ!
    នេះជា រហ័សនាម របស់ ខ្ញុំបាទ

    EMAIL

    បងប្រុស អាច បញ្ចូលខ្ញុំ ទៅក្នុង បញ្ចី ស្បែក ពស់វែក របស់បង ផង គ្រាន់ជជែកគ្នា រឿងសប្បាយ!

    សូមអរគុណ

    ..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s