saturday at Fever Club

ជាក្លឹបថ្មីមួយ ទើបនឹងបើក មានទីតាំងស្ថិតក្នុង ផ្សារទំនើប ផេនស៊ីល មាត់ទន្លេ នៅពីក្រោម កន្លែងលេងហ្គេម ។ មើលពីក្រៅរាងតួចបន្តិច តែខាងក្នុងគួរសម ។
– តំលៃ៖ ការចូលត្រូវទិញសំបុត្រ តំលៃ 5តុលារ តែអាចផ្តូរបាននឹងស្រាបៀ១កំប៉ុង រឺ ស្រាក្រឡុក១កែវ (មិនច្បាស់ដែរ ប្រហែលជាទិញតែថ្ងៃសៅរ៍,អាទិត្យទេមើលទៅ) ។ សំរាប់ស្រាបៀរថូ ១ថូ តំលៃ 6តុលា, ទឹកក្រូច, ស្រាក្រឡុក តំលៃប្រហាក់ប្រហែលនឹងក្លឹបផ្សេង ។
– ភ្លេង៖ ឡូយគួរសម, ភាគច្រើនគឺ ហ៊ីបហប រីមិច ។
– បរិយាកាស៖ អាប់អួរ, សំបូរផ្សែងបារី កន្លែងអង្គុយមានតិច ចឹងប្រសិនបើទៅរាងរសៀលតិចហ្នឹង ច្បាស់ជាគ្មានកន្លែងអង្គុយរ៉េ
– សន្តិសុខ និងសុវត្ថិភាព៖ មើលទៅដូចជាសុវត្ថិភាពដែរ ភ្នាក់ងារសន្តិសុខមានការយាមកាមតឹងរឹងគួរសម, ពេលទៅដូចជាមិនឃើញមានការ ឈ្លោះគ្នា, វាយតប់អីទេ ។
– ចំណុចគួរចាប់អារម្មណ៍៖ ជារឿងចំលែក ក្នុងក្លឹប មានបារ១តង់ទៀត!!! មិនដែលឃើញ ។ ភាគច្រើនសុទ្ធតែជាក្មេងៗអាយុមិនលើសពី 18ឆ្នាំ តែឆ្ងល់ថា ម៉េចក៏គេមិនសំរុកចូលចាប់ដូចពីមុនៗ ប្រហែលជាមិនទាន់ដល់ពេលទេដឹង?

ជាក្លឹបសំរាប់អ្នក ហៃសូ, មនុស្សស្រែៗ ដូចញ៉ុម ទៅតាម្តងអោយស្គាល់បានហើយ :D។

29 thoughts on “saturday at Fever Club

  1. ម៉េចមិនប្រាប់គេផងថាសំបូរស្រីស្អាតៗស្លៀកខ្លីៗ ឃើញហើយចង់ហៀរទឹកម៉ាត់ផង?
    ណឹងខំហូវប្រយ័ត្នបានល្បីក្នុងការសែត :p

  2. ប្រាប់គេឲ្យកាន់តែច្បាស់ទៅណា ថាបានមើលស្រីស្អាតសាច់សស្លៀកខ្លី
    ហើយបើចង់ដឹងមានគេស្គាល់អត់សាក ដាក់ចួលកាសែតម្តងមើល ដឹងហើយ ហេហេហេហ

  3. អូ! មានចឹងផងហ្ន៎! នៅភ្នំពេញ មួយឆ្នាំដែរ តែអត់ដែរ បានសាកម្ដងសោះ ! ចឹងមានតែចាំ ពេលណា ទៅភ្នំពេញ ទៀត ចាំ នាំក្មេងស្រែ អោយចូលដែរ ព្រោះក្មេង ស្រែ ខ្មៅ ព្រិច របស់ខ្ញុំ ស្គាល់គន្លុកគន្លាក់ ច្រើនណាស់តើ!!! ហេហេហេហេ! បើបានដើរជាមួយ ប្រាកដជាមិនខ្លាចស្រី ៗ ទីក្រុង ចាប់ នោះទេ!

    អរគុណ ណា សំឡាញ់ ក្មេងស្រែ !

    ពី ខ្ញុំ ពិសិដ្ឋ

    ..

  4. រួចចុះម៉េចក៏ចូលចិត្តទៅបារ ក្លិប ស្រា និង ភ្លេងម៉្លេះ?
    ខ្ញុំឃើញនិយាយម្តងណា ក៏គិតចង់ខឹងថាម្តុំហ្នឹង លាយឡំគ្នា ទាំងក្មេងទាំងចាស់!!!!
    បើខ្ញុំឲ្យបងខ្ញុំចូលទៅស៊ើបការណ៍ចាប់បិទ លួចថតទាំងមនុស្សតែម្តង!!!!

  5. លួចអនឡាញភ្លែតៗ ពេលមេទៅបន្ទប់ទឹក ហេហេហេ ព្រោះលូវមេ កំពុងតែអារម្មណ៍មិនល្អរឿងបង់ពន្ធ មិនឲ្យផ្កាយនិយាយជាមួយអ្នកណាទាំងអស់ 😦

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s