ទស្សនៈអាផ្លយ៖ សាសនា2010

ល្បីណាស់ៗៗ!!! ម៉ារយៈមុន មានល្បីលោក(ព្រះ)សង្ឃ ផឹកស្រា ចាក់ធុងបាស់រាំពេញលើកុដ, ផឹកស្រា ហើយដេញវ៉ៃតាអាចារ្យ ដូនជី ឧបាសក ឧបាសិកា ចំណុះជើងវត្ត ។ លើសពីនេះ ប៉ុន្មានថ្ងៃមុន មានលោកសង្ឃស្ទើរសិល្ប៍ នេត ខៃ បញ្ចេញចរិកយ៉ាប់និយាយ ថតរូបអាក្រាតកាយនារីដែលទៅស្រោចទឹកមន្ត ។ វាស្ទើរតែហួសចិត្ត ដោយ កាលពីព្រឹកថ្ងៃអាទិត្យ ផ្លយអង្គុយចំហរមាត់ស្តាប់វិទ្យុ, ព្រះ!!! នរណាទៅជឿ ចៅអធិការវត្តមួយ បានសំរេចចិត្តដោះស្បង់ចីពរ ហើយចូលរួមក្នុងសកម្មភាពប្លន់ប្រដាប់អាវុធ១ករណី ហើយត្រូវចាប់បាន ។ ស្តាយណាស់គ្រាន់តែស្តាប់លឺចុងត្រចៀក មិនមានពត៌មានច្បាស់ការយកមក បរិហារនៅទីនេះ ។

សូមទោសប្រសិនបើ ផ្លយនិយាយរាងជ្រុល រឺប្រើសំដីប្រមាថដល់សាសនា នឹងព្រះសង្ឃត្រឹមត្រូវផ្សេងទៀត, តែ មិនដឹងជាលោកសង្ឃដូចបានរៀបរាប់ខាងលើ ប្រឹងបួសជាសង្ឃរកខ្យល់អី បើប្រុងនឹងធ្វើចឹងៗ នាំតែគេស្អប់! យីស!!! នេះបានថា យកសាសនាទ្រាប់គូថអង្គុយមែនៗហើយ!

អានផងដែរ៖

46 thoughts on “ទស្សនៈអាផ្លយ៖ សាសនា2010

  1. ញ៉ុមតែងតែយល់ ថាមនុស្សយើងបើធ្វើអោយគេគោរព ទោះជាមនុស្សពាលក៏ដោយ ប៉ុន្តែបើមិនធ្វើអោយគោរពវិញ ទោះបីជាព្រះសង្ឃក៏ដោយ ក៏មិនលើកលែងដែរ(មិនមែនព្រះសង្ឃទូទៅទេ! ចំពោះសង្ឃបុគ្គល ) បើតាមច្បាប់ពាលវិញ ហែហ ហែ៎ វ៉ៃទាល់បែកក្បាលហ្ន៎! ព្រោះមិនចាត់ទុកថាជាព្រះសង្ឃដែលគួរគោរពរ៉េ!

  2. មនុស្សចឹងសម្លាប់ចោលក៏មិនខាតអីដែរ តែសំខាន់លូវស្រីខ្មែរយើងត្រូវបាក់មុខដោយសារ ស្នាដៃគាត់នឹងមិនតិចអ្នកទេ គិតហើយឈឺចិត្តណាស់ ស្រីគេស្រីខ្ញុំ ព្រះជាម្ចាស់អើយ 😦

    • កុំកាចពេកអូន! តាមសំរួល, ច្បាប់មានវិធីដោះស្រាយហើយ ។ ជឿជាក់ថា បើទោះជារដ្ឋអំណាចយើងជាធម្មតា អត់បានការ តែចំពោះរឿងបែបៗនេះ ពួកគាត់ប្រាកដជាប្រឹងអស់ពីសមត្ថភាព ។

  3. ត្រីមួយកន្ត្រក ស្អុយមួយ ស្អុយទាំងអស់់?
    ការបួសជាព្រះសង្ឃ ..ជាការងាយ តែវិន័យមិនងាយទេ!សូម្បីសោយនិទ្រ្ទាមិនត្រូវមានពូក
    ខ្នើយ,មិនត្រូវពាក់់ស្បែកជើង,មិនត្រូវប្រើអីនធើនែត,មិនត្រូវប្រើ
    ទូរស័ព្ទដៃ,មិនត្រូវយកការបួសជាព្រះសង្ឃធ្វើជាមុខរបរអាជីវកម្ម
    ,នេះជារឿងសំខាន់់ដែលព្រះសង្ឃភាគច្រើន,ក្រោយពីបានបួស បែរជាយកការបួសធ្វើជាមុខរបរសន្សំទ្រព្យ..យូរៗសល់់លុយច្រើន..សឹក!
    រួចទៅរៀបការ…,……….

    • អ្នកខ្លះគ្រាន់តែបួស ដើម្បីបានវត្តស្នាក់, បានបាយវត្តស៊ីមិនអស់លុយ, និងបានរៀន ក្នុងតំលៃឈ្នួលថោកតែប៉ុណ្ណោះ! ការធ្វើបែបនេះជារឿងគួរអោយខ្មាស់អៀនសំបើមណាស់!

      • ពិបាកនឹងបន្ទោសណាស់់..ភាពក្រីក្រជាភាពទាល់់ច្រក…
        ជួនកាលគេមិនថាមិនមែនទាល់់ច្រក..តែចំពោះរូបគេគឺទាល់់ច្រក…
        មិនដឹងធ្វើម៉េចទេ..ដើម្បីបានរស់់មានផាសុកនឹងគេ?មនុស្សយើងកាលបើ
        បានមួយរស់់ៗហើយត្រូវការផាសុក ការសប្បាយហ៊ឺហា …កើតជាមនុស្សគឺចឹង!គឺចង់់បានសុខចង់់បានសប្បាយ ចង់់បានហ៊ឺហា ចង់់មានចង់់បាន…!ខុសគ្នាត្រង់់តែមធ្យោបាយគេធ្វើនោះមិនគប្បី
        ឫអសីលធម៌ ខុសច្បាប់់ខុសវិន័យ !តាមពិត មនុស្សដឹងសេចក្ដីល្អ តែនៅតែប្រព្រឹត្តិ ព្រោះជីវិតក្រតោកយ៉ាក ជីវិតទាល់់ក្រនេះវាដូចជាបង្ខំគេអោយប្រព្រឹត្តិដូចជាចោរកម្ម ជួញគ្រឿងញៀន…។ប៉ុន្តែយករឿងក្រីក្រមកនិយាយដោះសារនោះក៏មិនដូចជាមិនត្ឹរឹមត្រូវដែរ
        ព្រោះអ្នកមាន អ្នកធំស្រុកខ្មែរមួយចំនួនក៏ប្រព្រឹត្តិចោរកម្មដែរ លួចជួញគ្រឿងញៀនដែរ ដើម្បីរកស៊ីអោយឆាប់់មាន។ក្នុងសង្គមរស់់នៅគេច្រើនតែថ្កោលទោសយ៉ាងអធឹកអធម្មចំពោះ
        ចោរកម្ម អំពើអសីលធម៌របស់់ប្រជារាស្រ្តសាមញ្ញ…
        តែមិនបានហ៊ានស្រែកថ្កោលទោសអំពើលាមក ,អំពើពុករលួយ,អំពើក្បត់់ជាតិ,អំពើលួចទ្រព្យសម្បត្តិជាតិ,អំពើជួញគ្រឿងញៀន,ជួញដូរមនុស្ស…
        ដែលជាអំពើនាំមកអោយជាតិអន្តរាយ អោយប្រទេសជាតិធ្លាក់់ក្នុងភាពតោកយ៉ាក!
        បន្ទោសព្រះសង្ឃ បន្ទោសមនុស្សកំហូច ទទេៗក៏ដូចជារកដំណោះស្រាយមិនឃើញទេ..ព្រោះវាទាក់់ទងគ្នារដឹកទៅនឹងបញ្ហាសង្គមរបស់់យើងទាំងអស់់គ្នា។

        ចោរកម្មរបស់់មនុស្សសាមញ្ញម្នាក់់ មិនស្មើមួយចំណិតនឹងចោរកម្មរបស់់មន្រ្តីធំនោះទេ…ដែលជាទូទៅដូចជាមើលមិនឃើញ(ព្រោះគេលាក់់់កំបាំងណាស់់)
        គ្មាននរណាហ៊ានហាមាត់់ស្ដីអោយ។
        បញ្ហាសង្គមវាមិនមែនទាក់់ទិនតែចំពោះមនុស្សកំហូចតែឯងនោះទេ,វាទាក់់ទិននឹងមនុស្សទាំងអស់់ក្នុងសង្គម!ជាពិសេសទាក់់
        ទិនទៅនឹងអ្នកគ្រប់់គ្រងសង្គមតែម្ដង!ព្រោះដោយសារអ្នកហ្នឹង ដែលសង្គមមិនទទួលការរីកលូតលាស់់ល្អ !

      • ឳបង! បើប្រើពាក្យថា «ទាល់ច្រក» ហើយមកធ្វើចឹងៗគ្រប់គ្នាអី មិនឡាប់ទៅហើយទេឬ? នេះសំណាងហើយដែលគេចាប់បាន ចុះបើមិនបានទេ នៅតា២ឆ្នាំអីទៀតហ្នឹង មិនដឹងជនរងគ្រោះកើនដល់ប៉ុនណា? ហើយលុយគាត់កើនដល់ប៉ុនណាទេ? គាត់លែងទាល់ច្រកហើយ ព្រោះមានទាំងឡានជិះទៅទៀត ។

        និយាយពីអំពីពុករលួយ, អំពើរបសអ្នកធំៗ ធ្វើម៉េចនឹងហ៊ាន បើក្នុងសៀវភៅច្បាប់គេអត់មានសរសេរដូចក្នុងរឿងប៉ាវចិនផង «រាស្ត្រ, មន្ត្រី, នាម៉ឺន, ស្តេច សុទ្ធតែត្រូវរងនូវការកាត់ទោសស្មើគ្នា» ។

  4. ព្រះពុទ្ធបានសម្តែងថា ធ្វើល្អ (បុណ្យ) បានល្អ ធ្វើអាក្រក់ (បាប) បានអាក្រក់ ។ សាសនាអត់
    ខូចទេ ខូចតែបុគ្គលប៉ុណ្ណោះ ដែលនាំគ្នា
    ប្រព្រឹត្តផ្ទុយនឹងពុទ្ធសាសនា ។ តាមពិតទៅ
    ពុទ្ធបរិស័ទខ្មែរ គួរតែត្រូវបានលោកសង្ឃ ថតរូបបែបហ្នឹងម្តងទើបរអា ។ អ្នកខ្លះជឿ មិនបានពិចារណាទេរកហេតុផលត្រឹមត្រូវទេ មិននាំគ្នាធ្វើអំពើល្អ បែរជានាំគ្នារកប្រដាប់ ការពារខ្លួន ហើយខំធ្វើតែអំបើបាប ។ ព្រះមិនជួយទេ លោកអើយ ។ កុំថាឡើយ ប្រជាជនសាមញ្ញ សូម្បីតែ មេដឹកនាំប្រ ទេសក៏អញ្ចឹងដែរ ខំលួចជាតិ ធ្វើបាបពលរដ្ឋ
    ដល់ខ្លាចគេសងសឹក ខំជួលអង្គរ័ក្ស និង រកគ្រូ
    មន្តអាគមមកជួយការពារខ្លួន ។ ចំណែកអ្នកដឹកនាំ
    សង្ឃ (សាសនា) គិតតែប្រយោជន៍ផ្ទាល់ខ្លួន បំភ័យ
    បរិស័ទឲ្យមកស្រោចទឹក ដើម្បីប្រមូលលុយ មិនបានពន្យល់ពុទ្ធបរិស័ទឲ្យយល់ពីសច្ចធម៌នៅ
    ក្នុងព្រះពុទ្ធសាសនា ឬ នៅក្នុងជីវិតទេ ។

    ឆ្កួតទាំងលោក ឆ្កួតទាំងគ្រហស្ថ ដល់មាន
    បញ្ហានាំគ្នាខឹងលោកខូច អ្នកខ្លះឈប់ចូល
    វត្ត (គួរឲ្យអនិច្ចាណាស់) មេដឹកនាំ អត់ចេះ
    រកដំណោះស្រាយ គិតតែពីផ្សាយបង្ខូចសាសនា
    ខ្លួនឯងបន្ថែម ។ ល្អមខអ្នកណា ???

  5. អូហូ!​ ពិតជាមិនគួរជឿឲ្យសោះហើយនៀក! មនុស្សស្អីចេះ រៀនសូត្រធម៌អាថ៌គ្រប់សព្វ ​បែរជាមកធ្វើអំពើពុំគប្បី មិនស្មើនឹងសត្វតិរច្ឆានផង…
    អូយ! វេទនាចិត្តមែនទែនហើយនៀក…
    សូមសន្លប់មួយសិន…

  6. ម៉េច​មិន​ចឹង បើ​អ្នក​បួស​ក៏​ត្រូវការ​វីឡា​កុដិ​ ដាក់​ម៉ាស៊ីន​ត្រជាក់​ដែរ។ ឡាន​អត់​ម៉ាស៊ីន​ត្រជាក់ ទៅ​សូត្រ​ធម៌​គេ​មិន​កើត។ ទូរសព្ទ​ត្រូវ​ដូរ​ស៊េរី ដើម្បី​អោយ​ធម៌​គេ​បាន​ច្បាស់​ល្អ … ។ល។
    បាសក ​ក្រៗដាក់​មួយ​ដុំ មាន​ដាក់មួយ​ដុំ។ សង្ឃ​ក៏​មាន​ឋានៈ ត្រូវការ​ដុល្លារ​ដើម្បី​ទិញ​តំនែង ដូច​បុថុជ្ជន ដែរ។ និយាយ​ទៅ​ពួក​អាយក​សាសនា​ជា​ឈ្នាន់​ហ្នឹង មិនមែន​ជា​អ្នក​បួសទេ តែ​ជា​ពួក​អាត្រងោល​តែ​ប៉ុណ្ណោះ។
    ​ ​

      • សរសេរ មួយដុំ មិនត្រូវទេ,ព្រោះខ្លាចច្រឡំនឹង
        មួយដុំអី?
        គប្បីសរសេរ ម្ដុំ ដែលមានន័យថា អោយនៅផ្ដុំគ្នា។
        ពាក្យសូម្បី មិនអាចសរសេរជាព្យាង្ករាយ ថា សូមបី បានទេ ព្រោះវាអាចអោយគេច្រលំវាក្នុងន័យពាក្យរាយ។

  7. ខ្ញុំញដែរតើ..ថាលោកសង្ឃមួយអង្គបានលួចដាក់់
    កាម៉េរ៉ាកំបាំងក្នុងបន្ទប់់ទឹក ..ដល់់ពេលស្រោចទឹកស្រីៗក្រមុំ ស្រីៗក្រមុំទាំងនោះ
    ទៅងូតទឹកក្នុងបន្ទប់់បង្កប់់កាម៉េរ៉ាទាំងនោះ..មិនត្រូវស្រាតទាំងអស់់?
    ហើយមិនត្រូវកាម៉េរ៉ាថតបានទាំងអស់់? ឮថាថតបានស្រីៗទាំងអស់់ចំនួន៣០០នាក់់…ហើយចែកចាយគ្នីគ្នាមើល
    ..គេបានចាប់់លោកសង្ឃកំហូចនោះហើយរកឃើញប្រាក់់ចំនួនជិត២ម៉ឺនដុល្លារ
    និងប្រាក់់រៀលក្បែរមួយលានរៀលដែលលោកសង្ឃ រូបនេះបានសន្សំនិងលាក់់ទុក ដោយសារការសន្សំប្រាក់់ពីការស្រោចទឹកឫការសូត្រមន្តផ្សេងៗ.
    ព្រះសង្ឃគឺជាមនុស្សគ្មានទ្រព្យគ្មានផ្ទះគ្មានប្រពន្ធកូន(បើមានក៏មិននៅជាមួយទៀតដែរ,មិនមែនមកសន្សំប្រាក់់់
    យកទៅចិញ្ចឹមប្រពន្ធកូននោះទេ)។
    ព្រះសង្ឃ មិនតិចទេ ជាពិសេសលោកសង្ឃធំៗនៅស្រុកខ្មេរ ក្ដីនៅក្រៅស្រុកក្ដី គិតតែបុណ្យសក្ដិ និងសន្សំលុយ
    ដោយប្រកូកប្រកាស់់អោយពុទ្ធបរិស័ទ្ធចូលបុណ្យ(ចូលប្រាក់់លើកបុណ្យសក្ដិ
    ព្រះសង្ឃមែន)!
    ខ្ញុំដូចជាហួសចិត្តដែលឮថែមទៀតថាលោកសង្ឃធំៗជាពិសេសនៅស្រុកខ្មែរ មានដល់់វិឡាកុដិ មានឡានLEXUS ទូស័ព្ទដៃទំនើបៗ មានអិនធើនែតប្រើ មានអង្គរក្ស
    ឆ្វេងស្ដាំ..មិនដឹងខ្លាចអី?ខ្លាចខ្មោចទេដឹង?ឮថាខ្លះមានដល់់កាំភ្លើងខ្លះទៀតណោះ!

    • បាទបង, ចំពោះចំនួនជនរងគ្រោះ តាមប៉ូលីសបំភ្លឺ ជាង 600 នាក់ឯណោះ ។ ទឹកប្រាក់ប្រមូលបាននៅកន្លែងកើតហេតុ មានលុយតុលារ ជាង 5ពាន់តុលា និងលុយរៀល ជាង 6សែនរៀល នៅមិនទាន់បានបូកបញ្ចូលទូរស័ព្ទ កុំព្យូទ័រ កាំម៉េរ៉ា ឡាន លិចស៊ីស 300 ផងទេ ។

  8. ដូចអ្វីដែលព្រះពុទ្ធជាម្ចាស់បានព្យាករណ៏ទុក បន្ទិចទៀតព្រះសង្ឃលេងគ្រងស្បង់ជីពរ ដើម្បីសំគាល់ព្រះសង្ឃគ្រាន់តែចោះត្រជៀកពាក់ ខ្សែរពណ៌លឿងបន្ទិច !!!!!

  9. កាចស្អីប៉ុណ្ណឹង? មិនស្មើរនឹងអ្វីដែលគេធ្វើចំពោះនារី ខ្មែរផង បងឯងប្រុសចេះតែនិយាយស្រួលហើយ តែអូនស្រីណា នេះមិនត្រឹមតែខូចតំលៃនារីទែ គឺខូចទាំងព្រះពុទ្ធសាសនាទៀត តែបែរជាប់គក់យ៉ាង យូរតែ១ឆ្នាំ អត់សមសោះ

    • មិនមែនចឹងទេ, តែការដោះស្រាយតាមកំហឹង មានតែសម័យបុរេប្រវត្តិរ៉េ! សម័យនេះយើងមានច្បាប់, គ្រាន់តែច្បាប់មានភាពធូរលុង ។ នេះក៏មិនអាចបន្ទោសច្បាប់បានដែរ ដោយគេធ្វើតាមនិតិវិធី បើគ្មានអ្នកប្តឹង គេចោទប្រកាន់ម៉េចកើត!

  10. ព្រះពុទ្ធត្រាស់សម្តែងថា (ធ្វើល្អ បានល្អ) ។ ទ្រង់មិនឲ្យ យើងជឿគ្មានហេតុផលនោះទេ ។ ឲ្យតែថ្ងៃរះពីខាងកើត គឺជាសុភមង្គលជានិច្ច ។ ការស្រោចទឹក អូមអាម ក្តាមដុតនេះ មិនមែនជាព្រះពុទ្ធសាសនាទេ ។ ជំនឿងប់ងុល គ្មានការត្រិះរិះពិចារណានេះហើយ ធ្វើឲ្យអាត្រងោលគ្មានសីល នេត ខៃ វាឆ្លៀតឳកាស ។ ត្រីមួយកន្ត្រក ស្អុយមួយ ស្អុយទាំងអស់ ។ សូមពិចារណា!!

  11. អ្នកណាប្តឹងកើត បើមិនដឹងមានរូបគេអត់ផង ហើយម្យ៉ាងរឿងនេះ ធ្វើឲ្យខ្មែរអាប់អោនណាស់ ច្បាប់គួរតែដាក់ទោះឲ្យខ្លាំង មិនមែនចាំគេប្តឹងចឹងហេ
    អូយឈឺចិត្តចាបើមណាស់

    • មែនហើយៗ! នៅស្រុកគេ ចំពោះអ្នកដែលធ្វើឲ្យ ប៉ះពាល់ កិត្តិយសប្រទេស ឬសង្គមជាតិ ត្រូវបានរដ្ឋអំណាចគេដាក់ទោស បន្ថែមលើទោស ផ្ទាល់ខ្លួនទៀត ។ មិនគួរ វានេះជាប់គុកតែ ១ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ទៅវិញ ។ មិនស្មើនឹង ចោរលួចលួច ស្បែកជើង ១គូរ ផង ៕ មិនអញ្ចឹងល្បង?!!

  12. សៀមរាបនិយាយត្រូវ បើប្រទេសគេគួរតែប្តឹងថែម
    បាត់ហើយ ។ និយាយចំទង្វើនេះ ធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ អាប់អោនដល់ព្រះពុទ្ធសាសនា ខូចកេរ្ត៍យសនារីខ្មែរ ទោសនេះមិនគួរស្រាលដល់ថ្នាក់នឹងហេ
    បើសិនគ្មានគេប្តឹង ហេតុអីខាងធម្មការសាសនា ខាងសិទ្ធមនុស្ស និងក្រសួងផ្សេងៗទៀតមិនជួយ ធ្វើការប្តឹងផងទៅ?ព្រោះវាធ្វើឲ្យតំលៃប្រទេសយើងធ្លាក់ចុះ មិនថាមនុស្សក្រុងស្រុក ទេ សូម្បីក្រៅស្រុកក៏គេបានមើលដែល ឯណាទៅច្បាប់ការពារសិទ្ធមនុស្ស?

  13. ជូនបង ក្មេងស្រែ!

    បងដឹងទេ? គ្រាន់តែលួចលួចស្បែកជើង ១គូរ គេវាយគ្នាបែកក្បាលហើយ ប្តឹងដាក់គុកទៀត ។ នេះបើលួចគ្នា ២នាក់ ត្រូវគេចោទថា បទប្លន់ទៀត ។ នេះព្រោះតែ គ្នាគ្មានប្រាក់ គ្មានខ្សែ ក្រីក្រ ។ លួចព្រោះក្រពះ ។ ខ្ញុំមិនកាន់ជើងចោរទេ តែថាវាមិនសម ។ អាត្រងោល នេត ខៃ វាលួចថតនេះ មិនមែនព្រោះតែក្រពះទេ នេះព្រោះតែចង់សប្បាយ ។ បំផ្លាញកិត្តិយសជាតិ អាប់អោនសាសនា ខូចកេរ្តិឈ្មោះនារីខ្មែរ ។ ម៉េចក៏ជាប់គុកតែ ១ឆ្នាំ? ល្បងមានបងប្អូនស្រីទេ? សួរមើល? ធ្លាប់ទៅស្រោចទឹកនៅវត្តស្រះចកទេ?

    • ខ្ញុំនិយាយមិនបានកាន់ជើង អន្ទិតខ្វះសិល្ប៍ នេត ខៃ ឬ ដាក់បន្ទុកបន្ថែមចំពោះកូនចោរតូចតាចដទៃនោះទេ ។ ខ្ញុំក៏ធ្លាប់បានលឺ អំពី ឪពុកមានឈ្មោះជាចោរ ដោយសារលួចម្ស៉ៅទឹកដោះគោសំរាប់កូនដែរ ។ តែធ្វើម៉េច អ្វីៗត្រូវបានចារដោយច្បាប់ ។ ច្បាប់ត្រូវបានបង្កើតដោយមនុស្ស ហើយត្រូវបានអនុវត្តដោយមនុស្ស ។ យើងត្រូវរង់ចាំអោយច្បាប់នោះត្រូវបានកែប្រែដោយមនុស្សសិន ។ ច្បាប់តែងមានចន្លោះខ្វះ, ច្បាប់តែងមានផ្នែកធូររលុង យ៉ាងដូច្នេះឯង ។ យុត្តិធម៌តែងមាន តែពេលខ្លះគេហៅថា យុត្តិធម៌ទឹកអំរែក ។

      ប្រសិនបើមានមនុស្សច្រើនបន្តិច ចេញមុខធ្វើលិខិតថ្កោលទោស ឬធ្វើញត្តិប្តឹង ប្រហែលជាអាចបន្ថែមទោសបាន, តែដូចជាគ្មានឃើញសោះ, បែជានាំគ្នាសប្បាយក្នុងការចែកចាយនូវរូបភាព, វីដេអូដែលបានថតរួចនោះទៅវិញ ។ នេះជាអំពើដែលត្រូវគិតពិចារណា , អ្នកថតទាមទារអោយមានការដាក់គុគច្រើនឆ្នាំ ពិន័យ្យអោយធ្ងន់ធ្ងរ, ចុះអ្នកចែកចាយ​? តើត្រូវធ្វើយ៉ាងណា? សំលាប់? សំលាប់១ប្រទេសឬ?

  14. ផ្កាយគ្រាំទ្រសៀមរាប ក្នុងនាមផ្កាយជាស្រីដែរ គិតហើយគឺឈឺចាប់មិនបាត់តេ
    បើនិយាយពីអ្នកចែកចាយ ត្រូវនិយាយពីអ្នកថតមុន បើគេមិនធ្វើចឹង ក៏គ្មានការចែកចាយដែរ បើវាថតហើយ តើអាចហាមអ្នកចែកចាយដោយវិធីណា?

  15. ហេហេហេ យូរៗមកប្រកែកគ្នាអត់បានការលីង ព្រោះរឿងនឹងគេសំរេចហើយ ហើយ បើនិយាយទាល់តែបែកពពុះម៉ាត់ស្គុលទៀតក៏នៅ តែប៉ុណ្ណឹង 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s