តើស្រះ “េះ” ត្រូវអានថាម៉េច?

សុខៗ ក៏នឹកឆ្ងល់ទៀតហើយ, ពាក្យខ្មែរពិតជាពិបាកយល់ ពិបាករៀនពិតមែន ។ ចង់សួរទៅលោកគ្រូ សាស្រ្តាចារ្យ នៅទីនេះថា ស្រះ “េះ” ត្រូវបញ្ចេញសំឡេងដូចម្តេច ទើបត្រឹមត្រូវ ។

រទេះ – អានថា (រ-ទេស)

សេះ-អានថា (សេស)

នេះ-អានថា (និស – ស្រដៀងនិង និះ ដែរ)

ទីនេះ – តើត្រូវអានថា (ទី-និស ឬក៏ ទី-នេស)?

ម៉េចចឹង? ម៉េចក៏សំឡេងឃោសៈ និងអឃោសៈ នៃស្រះនេះ ម្តងចេះ ម្តងចុះចឹង?

Advertisements

21 thoughts on “តើស្រះ “េះ” ត្រូវអានថាម៉េច?

  1. ខ្ញុំឆ្ងល់់ពាក្យមួយដែរ ៖
    ម៉េះ អានថា ម៉េស
    តែហេតុអី ម អឃោសៈ បែរជា ពេលចង់់អាន អោយដូច សេះ បែរ ជា សរសេរ ម៉ិះ , ហើយ
    បើ សរសេរ មេះ មិនដឹងអានថាម៉េច?

    ប្រហែល ក្បួនវេយ្យាករណ៏ ក៏មានការលើកលែងដែរ..
    ឯច្បាប់់សង្គមក៏តែងមានការលើកលែងដែរ
    ឯច្បាប់់ចរាចរណ៏ ក៏តែងមានការលើកលែងដែរ
    ដូចជា ច្បាប់់ហាមបើក ឡាន លើស ពី ៥០គ.ម
    ក្នុងមួយម៉ោង..តែបើ បើកលើសត្រឹម ៦០ គ.ម
    បន្តិចបន្តួច ,ប៉ូលីស មិនចាប់់ទេ កុំអោយតែបើកលើស៧០គ.មក្នុងមួយម៉ោង ,ហ្នឹងបានគេចាប់់។ បើយើងអនុវត្តច្បាប់់ចរាចរណ៏
    ម៉ត់់ចត់់តាមការសរសេរក្នុងច្បាប់់នោះ ,មិនដឹង ស្ទះ
    ចរាចរយ៉ាងណា?នៅ លើ High way កំរិត ល្បឿន
    ត្រឹម១០០គ.ម ក្នុងមួយម៉ោងតែគេអាចបើកលើសដល់់១១៥គ.មក្នុងមួយ
    ម៉ោងឯណោះ។

  2. កខចឆដឋតថបផសហឡអ អានចេញ សំលេង” អ” ទាំងអស់ ចាញ់ក្មេងទេដឹងបងសម្បតិ្ត!!!
    គឃងជឈញឌឍណនទធនពភមយរលវ អានចេញ សំលេង ” អ៊ ” !!!
    គ្រាន់តែប៉ុន្នឹងក៏ឆ្ងល់ដែរ!!!

  3. ហេតុអី “ទីនេះ “អានថា”ទីនីស”?
    តាមស្មានមើលប្រហែលជា ពាក្យ “ទី” ប្រទាញ
    “នេះ “អោយអានចេញ សំលេង “នីស “។តាមពិត ពាក្យ “នេះ”មិនដឹងអានយ៉ាងម៉េចទេ?តែបែរជាអាន
    និះ ទៅវិញ?ចុះពាក្យ ហេះ និង ហេស អានខុសគ្នាម៉េចទៅ?
    ចុះក្មេងកាមទេព ,ម៉េចក៏សូត្រកខគឃ…ចឹង?

  4. ពាក្យថា ទីនេះ ឬក៏ ពាក្យថា អ្នក គេបញ្ចេញសំលេងដូច្នោះ ប្រហែលជាដោយសារ​តែពាក្យទាំងនោះ គឺជា ពពួក បញ្ញត្ដិសព្ទ័ ជាសំលេងដែលអ្នកប្រាជ្ញបុរាណខ្មែរ តំរូវអោយបញ្ចេញសំលេង និង និយាយដូច្នោះ !
    ទាំងនេះគ្រាន់ជាការចេះចាំតិចតួចរបស់រូបខ្ញុំបាទ តែប៉ុណ្ណោះ បើមានការខ្វះខាត សូមមេត្ដា​ អធ្យាស្រ័យ អោយរូបខ្ញុំបាទ ផង ដោយសេចក្ដីអនុគ្រោះ !

    សូមអរគុណ

  5. កុមារកាមទេព៖ មិនយល់ពីអ្វីដែលបងនិយាយ ឬ ដឹងតែគិតថាបងខុស?
    ផ្កាយ៖ ទៅវ៉ៃដល់ផ្ទះអាឡូវ! ចេះមកផានៅទីនេះទៅកើត!
    បងសម្បត្តិ៖ បងប្រហែលជាគិតផ្លូវជាមួយញ៉ុមដែរ មើលទៅ, មិនដឹងទេប្រហែលដូចបងនិយាយចឹង ភាសាណាក៏មានករណីលើកលែងដែរ ។
    តំណក់នៃក្តីសង្ឃឹម៖ អូ! មកដល់វិញហើយអេ៎ះ? បាត់ទៅណាម៉ារយៈ? អរគុណចំពោះការបញ្ចេញមតិ!

  6. ក្មេងស្រែ អើយ ឥឡូវនេះ រវល់ពេក
    ធ្វើការផង ត្រូវទៅលួចគេ ផង ចឹងមិនសូវមានពេលច្រើន​មកលេងជាមួយ ក្មេងស្រែនោះទេ សុំទោស​ផងណា
    សូមអោយមានសុខភាពល្អ !!

  7. មិនពិបាកទេ​ក្មេងស្រែ តែគ្រាន់តែពិបាក រក្សាទុកនោះទេ លួចគេមក អត់ដឹងយកមកធ្វើអ្វីផងហ្នឹង ចឹងហើយទើបបានថា​វាពិបាក នោះឯង !!!!

    តាមពិត ជាប់រវល់​ ទៅលួចចំលង ឯកសារ របស់គេ ពី ពពូក Blogger នោះទេ ណា ក្មេងស្រែ !
    អរគុណ

  8. សំណើ គឺសរសេរចឹង អត់់មាន រ ទេ។
    ខ្ញុំសរសេរខុស។ ខានសរសេរពាក្យហ្នឹងយូរ ..មិនដឹងថាមាន រ?។
    ហើយពាក្យ ស្នើ គឺជា ករិយាស័ព្ទ ឯនាមគឺ
    សំណើ =ការស្នើ។

  9. បើកិរិយាសព្ទ័ របស់ពាក្យថា ស្នើ គ្មាន រ នោះហើយ
    អញ្ចឹង ពាក្យថា សំណើ ដែលមានថ្នាក់ពាក្យជា មាន ក៏គ្មាន រ នោះដែរ ។​ នេះជា ក្បួន នៃពាក្យ កំឡាយ របស់ វេយ្យាករណ៏ ខ្មែរ យើង ដូចជាពាក្យថា​ ៖
    ធ្វើ ទៅជា ទង្វើ
    ដើរ ទៅជា តំណើរ
    ឈរ ទៅជា ជំហរ ឬ ការឈរ ជាដើម ។

    ទាំងនេះ ជាការកត់សំគាត់ នៃ ក្បួនអក្សរសាស្រ្ដ ខ្មែរ ប៉ុន្ដែ នៅមានលក្ខណះ ប្លែកៗ ជាច្រើន ដែលកូនខ្មែរ ពិបាក រៀនសូត្រ និង ចេះចាំ អស់ ដូចជា ពពួក ពាក្យ ដែលមានប្រភព ពី បាលី និង សំស្រ្ដឹត ជាដើម ។ ហើយពាក្យខ្លះ ដូចជា ពាក្យថា ៖ អ្នក ឬ នេះ ពាក្យប្រភេទនេះ ឆ្លងតាមការចេះចាំ បន្ដិចបន្ដួចរបស់ខ្ញុំ ខ្ញុំអានប្រាប់បានថា ពួកវា គឺជា ពពួក បញ្ញតិសព្ទ័ ដូចរូបខ្ញុំបាទបាន ជំរាប ដូចខាងលើ នោះអញ្ចឹង ។

    បើមានការ ខ្វះខាត ឬ មិនសមគួរ ត្រង់ចំណុច ណា សូមមេត្ដា អធ្យាស្រ័យ ផង

    សូមអរគុណ

    • បាទ អរគុណច្រើនលោកបង! ហេស ហេស…តាមពិតញ៉ុមមិនចេះអីរ៉េ តែគ្រាន់តែឃើញក្រុមអ្នកបកប្រែក្នុង hi5 គេបកពាក្យថា “Friend Request” ថា «សំណើរមិត្ត» ហើយក៏គិតឆ្ងល់ដែរទៅ ។ អរគុណចំពោះការណែនាំ ។

  10. ស្រៈ អេះ និង អ៊េះ អានចេញ អេះ ដូចគ្នា៖ តេះ រទេះ រេះ លេះ។ លើក​លែង​តែពាក្យ នេះ ដែល​អាន​ចេញ និះ ជា​ករណី​លើក​លែង។ តែពាក្យ​ នេះ ក្នុង​ភាសា​និយាយ ខ្ញុំ​ក៏​អានចេញ​ ណេះ ដែរ ដូចជា មក​ណេះ។

  11. ភាសាខ្មែរមិនពិបាករៀនទេ ។ គិតទៅ ៗ ភាសាយើងសឹងមានលក្ខណៈល្អជាងភាសាបរទេសផ្សេងទៀតផង ។ យើងមើលភាសាអង់គ្លេស ស្រៈខ្លះអានបានពីរបីសូរ ដូចជា o និង u ក្នុងពាក្យ son, so, sun, unit, cold ជាដើម ។ រឿងដែលថាកុមារកាមទេពចែកជាសូរ អ និង អ៊ ត្រូវហើយ ។ តាមពិត គ ឃ ជ ឈ ឌ ឍ … មិនមែនព្យញ្ជនៈឃោសៈអីទេ តាមពិតពួកនេះសុទ្ធសឹងជាអឃោសៈ ។

    • បាទ​មិន​សូវ​ដឹង​ដែ​រឿង​នេះ, ខ្ញុំ​គ្រាន់​តែ​ឆ្ងល់​លេងៗ ព្រោះ​ជា​មនុស្ស​មិន​សូវ​ចេះ​អា​ខាង​ភាសាអក្សរសាស្រ្ត​អី​ហ្នឹង​រ៉េ បាន​ត្រឹម​តែ​ឆ្ងល់​អី​ចឹង​ឯង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s