របៀបដាក់ User Online Counter

តាមប្រកាស១នេះ មិនមាននាមជាអ្នកអួតថា ចេះតែឯងអីទេ, តែដើម្បីដោះស្រាយបញ្ហាសំរាប់អ្នកមួយចំនួនដែលបានសួរមកខ្ញុំ ។ សំរាប់ការដាក់ មិនមានអីពិបាកសោះ ដោយគ្រាន់តែធ្វើតាមជំហានដូចខាងក្រោម ៖

  1. បើគេហទំព័រ http://whos.amung.us/showcase/ ហើយជ្រើសរើស នូវ ទំរង់បង្ហាញរបស់ counter ណាមួយដែលចង់បាន
  2. ឧទាហរណ៍ថាជ្រើសរើសយក Original ៖ នោះកូដនឹងបង្ហាញឡើងនៅខាងក្រោម ។ តែដោយសារ WordPress មិនអនុញ្ញាតិអោយប្រើប្រាស់ ជាភាសា java script. សូមយកកណ្តុរចុចលើប៊ូតុង post ដែលនៅជ្រុងខាងក្រោមប៉ែកខាងស្តាំនៃប្រអប់កូដ ហើយជ្រើសរើស យក wordpress.
  3. បញ្ចូលពត៌មាននៃប្លុក ដូចជា ឈ្មោះ, លេខសំងាត់, អាស័យដ្ឋានគេហទំព័រ បន្ទាប់មកចុច post
  4. ត្រលប់មកផ្ទាំងចាត់ចែងរបស់ប្លុកអ្នក, ចូលទៅកាន់ Post នឹងឃើញ ប្រកាស១ ដែលបង្កើតដោយ Whos.amung.us
  5. ធ្វើការបើកដើម្បីកែប្រែ ហើយកូពីកូដទាំងនោះទុក
  6. ចូលទៅកាន់ widget ជ្រើសរើសយក widget ១ប្រភេទជា text
  7. ផាស់ កូដដែលបានកូពីទុកចូល ហើយ save ជាការស្រេច ។

សូមសាកល្បងមើល, ប្រសិនបើមិនជោគជ័យ សូមប្រាប់មកខ្ញុំផង ។

អរគុណ ។

Advertisements

16 thoughts on “របៀបដាក់ User Online Counter

  1. វាថាមើលយល់តែគេទេ ធារីឯងមើលអត់យល់ទេ!!!
    ដាក់ចឹងបានអ្នកស្រុកគេមើលតល់ដែរ ព្រោះអ្នកស្រុកគេមិនសូវមានអ្នកណាចេះខ្មែរផង!!
    គេថាតែចេះប្រើកុំព្យូទ័រ ចេះភាសាអង់គ្លេសហើយ ទោះតិចរឺច្រើនក្តិ!!

  2. កុមារកាមទេព៖ ល្អហើយចឹង! ស្មានតែធ្វើមិនបានតើ!
    មេឃា៖ ដូចតាគ្នាទេ, ចុចលើ flag counter ដើម្បីទៅកាន់ គេហទំព័រដើមរបស់គេ ហើយធ្វើតាម ការណែនាំរបស់គេទៅរួចស្រេច
    ធារី៖ អរគុណ, តែអាហ្នឹងមិនដឹងបកប្រែថាម៉េចផង ។ ចាំប្រឹងបកប្រែ ហើយធ្វើកំណែរលើកក្រោយ, អរគុណដែលបានចូលមកលេង ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s