404 ជាភាសាខ្មែររបស់វើតប្រេស

សុំនិយាយបែបសាហាវចឹងម៉ងរ៉ូវ! មិនដឹងអាណាអ្នកបកប្រែរ៉េ អានមិនយល់ មិនដឹងចង់បានន័យថាអាម៉េច!

យ៉ាប់! រាល់ Clogger ទាំងអស់គួរធ្វើសំណើរអោយមានការផ្លាស់ប្តូរឡើងវិញ ។

អានអត់យល់អាលីង!

អានផងដែរ៖ កុំប្លែងណាស់ វឺតព្រេះខ្មែរ

24 thoughts on “404 ជាភាសាខ្មែររបស់វើតប្រេស

  1. បង!! បង!! ខ្ញុំចង់ដាក់ កូដ នៅផ្ទះប៉ុន្មាននាក់ហ្នឹង៎? ដែលសរសេរកូដយ៉ាងម៉េចខ្ញុំអត់ចេះសោះនៀក!!!
    ខ្ញុំសូមសួរម្តង!!!!

  2. គាត់​អ្នក​បក​ប្រែ​ហ្នឹង ចរឹត​យ៉ាប់​ណាស់ គឺ​មានះ​តែម្ដង មាន​គេ​ខំ​កែសំរួល​ឃ្លា​គាត់​ច្រើន​ណាស់ តែ​គាត់​មិនព្រម​តាម​គេ​ទេ។ គាត់​សរសេរ​ខ្មែរមិន​ចំ​ខ្មែរ គេ​កែ​ហើយ​មិន​ព្រម​ស្ដាប់​គេ​ទេ។

  3. ប្រហែល​ជា​ជន​ជាតិ​វៀត​ណាម​ផង​ក៏​មិន​ដឹង! សម្រាប់​ការ​បកប្រែ​គេហទំព័រ​និមួយៗ ខ្ញុំ​សែន​តឹង​ទ្រូង​ចំពោះ​អ្នក​បក​ប្រែ​ខ្លះ​ដែល​មិន​សូវ ចេះ​ភាសា​ខ្មែរ​ខំប្រឹង អួតខំ​បក​ប្រែ តែ​រក​ន័យ​មិន​ឃើញ ស្ដាប់​មិន​ចូល (ខ្ញុំ​មិន​មែន​ថា​ភាសា​ខ្មែរ​ខ្ញុំ​ខ្លាំង​ទេ)។ អ្នក​បក​ប្រែ​នេះ​ប្រហែល​ជា​បក​ប្រែ តែ​តាម​ន័យ​គេហ្មង អត់​ចេះ​រក​ពាក្យ​ផ្សេង​បក​សោះ! រក​ទៅ​ប្ដឹង wordpress តោះ។

  4. ក្មេង​ស្រែ​ឯង​អាច​ចូល​ទៅ​កែ​សំរួល​ការ​បក​ប្រែ WordPress នៅ

    http://translate.wordpress.com/projects/wpcom/km/default

    បាន​ តែ​ខ្ញុំ​ធានា គាត់មួយ​នោះនឹង​លុប​សេចក្តី​បក​ប្រែ​របស់​ក្មេង​ស្រែ​ឯង​ចោល រួច​ស្ដា​ររបស់គាត់​មក​វិញ។

  5. លោកពូវិចិត្រ៖ ញ៉ុមទទួលស្គាល់ហើយលោកគ្រូ, ញ៉ុមក៏ធ្លាប់បានចូលទៅទីនោះដែរ, ហើយដូចលោកគ្រូប្រាប់ចឹង, ពិតណាស់គេមិន ដាក់អោយការបកប្រែរបស់យើង ប្រើប្រាស់ជាសាធារណៈទេ ។
    សុវិចិត្រ៖ កុំខឹងច្រើនអីប្អូន, ធ្វើម៉េចបើមនុស្ស គឺចឹង ។
    លោកសិទ្ធិ៖ អរគុណដែលបានចូលមកលេង, តាមពិតទៅ គឺ អាស្រ័យទៅតាមគំរូរចនាទេ, គំរូខ្លះ បកមកស្តាប់បាន, តែគំរូខ្លះ រកយល់ន័យមិនត្រូវទេ ។

  6. សួរស្តី ធារិទ្ធ! ងាយទេ, ប្រសិនបើ User Online Counter, គ្រាន់តែចុចលើវាទៅ ហើយធ្វើតាម អ៊ីនស្រ្តាក់សិនរបស់វា នោះជាការស្រេច, ដូចគ្នាដែរ ចំពោះ flag counter ។ ប្រសិនបើមិនយល់ ឬ នៅតែធ្វើមិនបាន សូមប្រាប់ខ្ញុំ ខ្ញុំនឹងសរសេរប្រកាស់មួយអំពីការដាក់ widget ទាំងពីរនេះ ។ អរគុណ

  7. User Online Counter, ប្រភេទ JS តើដាក់ចូល ក្នុង WP យ៉ាងម៉េចទៅ ដូចអត់យល់!!!! ឃើញពួកពូៗបងៗ ដាក់ឡូយ ខ្ញុំក៏ចង់ដាក់ក្រែងបានឡូយនឹងគេដែរ!!!!

  8. ទើប​ទៅ​និយាយ​ជាមួយ​គាត់​ប៉ុន្មាន​ថ្ងៃ​មុន រឿង​បង្កើត​វចនានុក្រម​បើក​​ទូលាយ​អី​ហ្នឹង ។ វចនានុក្រម​អី ពាក្យ​សុទ្ធតែ អ៊‍ីមែវ អ៊‍ីងគ្លីស ។

    គួរ​ដាក់​ link ទៅ​អត្ថបទ​របស់​ខ្ញុំ​មួយ​នេះ​ផង និយាយ​រឿង​ប្រហាក់ប្រហែល​គ្នា 😀

  9. ខ្ញុំ​មាន​គំនិត​ថា យើង​រួម​គ្នា​បង្កើត​ប្លក​ WordPress មួយ​សំរាប់​ពិភាក្សាគ្នា​អំពី​ការ​បក​ប្រែ​ WordPress រឺ​ពាក្យបច្ចេកទេស​ផ្សេងៗ។ អញ្ជើញ​អ្នក​សរសេរ​ប្លក​ទាំង​អស់​មក​ចូល​រួម ធ្វើ​ជា​ Admin រឺ អ្នក​និពន្ធ​ក៏​បាន។ ពេល​ត្រូវ​បក​ប្រែ​ពាក្យ​ណាមួយ នរណា​ម្នាក់​ស្នើ​គំនិត​ណាមួយ​ឡើង អ្នក​ផ្សេង​ទៀត​អាច​ស្នើ​គំនិត​ផ្សេង​ទៀត​រឺ​គាំ​ទ្រ ដោយ​ផ្ដល់​ហេតុផល​ត្រឹមត្រូវ។ ចុងក្រោយ​យើង​ចំរាញ់​យក​សំនើ​ពីរ​បី​ណា​ដែល​សមរម្យ​ យក​មក​បោះ​ឆ្នោត​សំរេច។
    បើ​សំរេច​ពាក្យ​ណាមួយហើយ យើង​នាំ​គ្នា​សរសេរតាម​ពាក្យ​នោះទាំង​អស់​គ្នា។ល។

    • ខ្ញុំយល់ស្រប នឹងគំនិតលោកពូវិចិត្រ! យើងគប្បីចូលរួមទាំងអស់គ្នាក្នុងគោលបំណង ដើម្បីយើងទាំងអស់គ្នា ហើយខ្ញុំរង់ចាំចូលរួមជានិច្ច ។ តែទាស់ថា ប្រសិនបើយើងសំរេចចឹងហើយ, តើសំនើរបស់យើងទាំងអស់គ្នា អាចធ្វើការកែប្រែទៅលើការបកប្រែរបស់អស់លោកមុនៗ ដែលបកប្រែស្តាប់មិនបាននោះដែរឬអត់ទេ?

    • គំនិតល្អមែនលោកពូ! តែញ៉ុមអត់ស្គាល់គាត់ផង! ចឹងតើគម្រោងនោះនឹងចាប់ផ្តើមនៅពេលណា? ប្រសិនបើយើងអញ្ចើញអ្នកពូកែៗក្នុងភូមិយើង ប្រហែលជាទៅរួចនូវគម្រោងនេះ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s