ទស្សនៈអាផ្លយ៖ កន្លែងណែន!!!!

កុំឡំ, មិនមែនណែនអីរ៉េ! គឺណែនផ្លូវ ។ យើងដឹងហើយថាផ្លូវក្នុងក្រុងយើង មានកន្លែងស្ទះជាច្រើន អោយតែដល់ម៉ោងរវល់ (៧ព្រឹក, ១២ថ្ងៃ, ៥ល្ងាច) ។ តែផ្លយកត់សំគាល់ឃើញថា មានកន្លែង១ ស្ទះញឹកជាងគេ, អាចថា ស្ទះរាប់ម៉ោង ក្នុង១ថ្ងៃៗ ។ កែងផ្លូវសូរិយា បានក្លាយជាទីពេញនិយម ក្នុងការយកចំណីផ្លូវ ធ្វើជាកន្លែងផ្ញើរម៉ូតូ ឡាន ធ្វើអោយផ្លូវមានការរួមតូច រួមទាំងត្រូវពេលដែលម៉ូតូ ឬ ឡានទាំងនោះ ចេញផង ធ្វើអោយផ្លូវមានការកកស្ទះ មិនតិចម៉ោងទេ ។ នេះផ្លយជិះកង់ផង ដើរផង លើកលីកង់ផង នៅចំណាយពេលរាប់នាទី, ចុះបើជិះម៉ូតូ ឬឡានវិញ គឺធានាថា កន្លះម៉ោងយ៉ាងតូច ។
មិនដឹងថាអាជ្ញាធរមូលដ្ឋាន បានមើលឃើញដូចអ្វីដែលផ្លយមើលឃើញឬអត់ណ៎?

20 thoughts on “ទស្សនៈអាផ្លយ៖ កន្លែងណែន!!!!

  1. ផ្លូវ​នៅ​ជិត​ផ្សារ​សូរីយ៉ា​ហ្នុង ​ដូច​ម៉េច​មិន​ដឹង​ទេ? ផ្លូវ​​កំពុង​តែ​តូច​ហើយ ស្រាប់​តែ សាលាក្រុង​ដាក់​របាំង​សួន​ផ្កា​ធ្វើ​ឲ្យ​ស្ទះ​លើស​ដើម។ អាឡូវ​មាន​ផ្លូវ​​ជិត​ផ្សារ​ថ្មី ធ្វើ​សួន​ច្បារ​ទៀត​ហើយ ធ្វើ​ឲ្យ​ចង្អៀត​ណាស់…

    • អោបងស៉ាម៉ាឌីអើយ! ស្រុកខ្មែរចឹងហើយ, មិនដឹងជាមានអ្នករៀបចំគំរោង បានធ្វើការពិនិត្យអោយបានម៉ត់ចត់ឬអត់ទេ មុននឹងធ្វើ ឬ គ្រាន់តែចេះតែធ្វើដើម្បីអោយមានការដេញថ្លៃ, ការម៉ៅការ, បានប្រាក់តែគុយទាវអីទេដឹង?

  2. អូរចឹងក្មេងស្រែឯងនឹងនៅអំពេញទីអី ស្មានតែនៅស្រែដូចញុមដែរ។ អូ៎និយាយចឹងញុមអោយយោបល់មួយ មិនបាច់ទៅជ៉ប៉ុនរៀនលិនចារ រឺ ទិញស្លាបអាសេរីថ្មី(២០១១)អីទេ គ្រាន់តែអ្នកទាំងអស់គ្នានឹង មកនៅស្រែដូចញុមទៅវាចប់បាត់ហើយ។ នៅស្រែឯណេះ ទោះជិះអារថក្រោះ ក៏មិនស្ទះផ្លូវដែរ។ បើជិះកង់ដូចក្មេងស្រែវិញ មិនបាច់និយាយម៉ង។

    • យី! ហៅសុទ្ធតាបង! ញ៉ុមនៅក្មេងណាស់! មិនសមនឹងទទួលពាក្យថា “បង” នៅឡើយរ៉េ! និយាយពីរឿងទៅនៅស្រែ, ចុះនៅស្រែមានក្មេងៗស្លៀកពាក់ស្ទីលកូរ៉េ ស្ទីលជប៉ុនអោយមើលឬអត?

  3. អាឡូវគេអាប់ដែតហើយ ក្មេងជាងមុនកុំថាស្ទីលកូរ៉េជប៉ុនអី អាមេរិចកាំងក៏មានដែរ តែទាស់តែមិនមែនមនុស្សសំរាប់ស្វាប៉ាហ៊ីជានាក់ពាក់។ គេរវល់ធ្វើស្រែចង់ងាប់ មានពេលឯណាមកតែងខ្លួន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s