ប្រទេសកម្ពុជារីកចំរើន

មើលកម្មវិធីពត៌មានកាលពីយប់ម៉ិញ ក៏ស្រាប់តែភ្ញាក់ពីភាពរីកចំរើនរបស់ប្រទេសកម្ពុជា ទាំងផ្នែកអក្សរសាស្រ្ត និង ផ្នែកបចេ្ចកវិទ្យា ។

អក្សរសាស្រ្ត៖ “…ពិធីបំពាក់កន្សែងជូនសមាជិកកាយរិទ្ធជំនាន់ក្រោយ ក្រោមអធិបតីភាព សម្តេចព្រឹទ្ធាចារ្យឧប សុខ អាន….” ។ ចង់វិល ដល់ងារច្រើនពេកចឹងទៅ ។

បច្ចេកវិទ្យា៖ ឃើញមានប៉ុស្តិ៍ទូរទស្សន៍១ មានកម្មវិធី បទយកការដោយ “វីដេអូខនហ្រ្វេន” ។ យីចុះអីក៏ទំនើបម្ល៉េះ? ធ្លាប់លឺតែបទយកការតាមទូរស័ព្ទ ដល់ឡូវមាន អា វីដេខនហ្រ្វេនទៀត តែមើលទៅដូចថតដាក់កាម៉េរ៉ាទល់ខ្នងគ្នា ថត ហើយយកមកចាក់ម៉េចមិនដឹង ។

អានបន្ថែមអំពី Video Conference នៅទីនេះ

Advertisements

6 thoughts on “ប្រទេសកម្ពុជារីកចំរើន

  1. ពេល​ខ្លះ​ខ្ញុំ​លឺ​គេ​និយាយ​ថា ប្រទេស​ខ្មែរ​រីក​ចំរើន​ខ្លាំង​ណាស់។ ពេល​ខ្លះ​ខ្ញុំ​លឺគេ​និយាយ​ថា​ខ្មែរ​យើង​នៅ​ក្រ ព្រោះ​ទើប​ងើប​ពី​សង្គ្រាមបាន​តែ​៣០​ឆ្នាំ។

  2. រី​ក​ចម្រើន​ស្អី មិន​មើល​ប្រទេស​យួន​ផង!!
    យួន​ឥឡូវ​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ស្ពាន​វែង​ជាង​គេ​នៅ​អាស៊ីអាគ្នេហ៍ ហើយ​គេមាន​​​មេត្រូ​ក្រោម​ដី​លើ​ដី​មិន​ខ្វះ.. ងាក​មក​មើល​ខ្មែរ​ មាន​ផ្លូវ​អាកាស​​​មិន​ដល់​ម៉ា​ចំអាម​ដៃ។ lolz…

  3. សំនាងហើយ​ដែល​គេ​សង់​ស្ពាន​បែប​នេះ​តែម៉ា​ចំអាម បើ​សង់​វែង​ជាង​នេះ ប្រហែល​យូរ​ទៅ​ភ្នំ​ពេញ​ក្លាយ​ជា​ឋាន​នរក​មិន​ខាន​ទេ។

    សង់​មេត្រូ​ដូច​យួន​បាន​ល្អ។ តែ​ខ្មែរ​គ្មាន​សមត្ថភាព​សង់​ទៅ​រួចទេ បើ​គ្រាន់​តែ​សង់​លូបង្ហូរ​ទឹក​ពី​ក្រុង​ធ្វើ​មិន​បាន​ផង ចុះ​បើ​ធ្វើ​រូង​មេត្រូ​ទៀតមិន​លិច​មេត្រូ​បាត់​ទៅ​ហើយ​ទេ?

  4. យើងជាប្រទេសកំពុងអភិវឌ្ឍន៍ ម្យ៉ាងស្ថានភាពផ្លូវក្នុង ទីក្រុងវាមានសភាពមិនអំណោយផលដល់ការសង់ ស្ពានអាកាសទេ ព្រោះជាផ្លូវតូចចង្អៀត ។ បើចង់កែប្រែ អោយដូចគេនោះ គឺត្រូវតែមានផែនការធំ លុយច្រើន និងពេលវេលាយូរ ។ នរណាក៏ចង់ឃើញស្រុកខ្មែរ ស្រស់ស្អាតដូចប្រទេសគេដែរណា

  5. លោកពូវិចិត្រ៖ ពិបាកនិយាយ, បើរឿងធ្វើម៉េត្រូ ប្រហែលជាទៅអត់រួចមែន (បើគ្មានជំនួយមហាសាល) ។ ពេលខ្លះនិយាយថា រីកចំរើន ដោយសារគេប្រៀបធៀបទៅកាន់កាលពីពេល មានសង្រ្គាម, តែអោយតែនិយាយធៀបទៅនឹង ប្រទេសជិតខាង ច្បាស់ជាមានពាក្យថា ប្រទេសទើបនឹងងើបពីសង្គ្រាមមកភ្លាម!
    ផ្កាយ៖ អាហ្នឹងរឹតតែមិនបាច់និយាយទៀតហើយ!
    ដេនីត៖ មែន នរណាក៏ចង់ឃើញស្រុកខ្មែរស្រស់ស្អាតដែរ តែមិនមែនបណ្តុះបង្អាប់អីរ៉េ ប្រហែលជាពិបាកបន្តិច ដើម្បីអាចទៅរួច!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s