ទស្សនៈអាផ្លយ៖សំរាមសើម សំរាមស្ងួត

ចាំង​តាំងពី​ច្បាប់​ផាកពិន័យ​សំរាប់​ការបោះ​សំរាម​ចោល​តាម​ទីសាធារណៈ ត្រូវបាន​ដាក់អោយ​ប្រើប្រាស់​នូវ​ថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១០ មក, ផ្លយ​ឃើញថា តាម​ដងផ្លូវ​មាន​ដាក់​ធុងសំរាម តាម​បង្គោល​ភ្លើងនីមួយៗ ។ ឃើញ​តាម​ទីផ្សារ​បានដាក់​ធុងសំរាម​ពីរ​ពណ៍ សំរាប់​ដាក់​សំរាម​បែងចែក, មាន​ចង​បដា សរសេរថា “ដាក់​សំរាម ស្ងួត និង​សំរាម​សើម ផ្សេងគ្នា” ។

តែ ថា​តើ​អី​ទៅជា​សំរាម​ស្ងួត? អី​ទៅជា​សំរាម​សើម?

សំរាម​សើម ៖ សំបក​ដប​ទឹក​សុទ្ធ​ទើប​ផឹក​អស់ នៅសើម, ចាន​ទើបតែ​លាង​រួច 😀 កាកសំណល់​អាហារ, កាកសំណល់​ផ្ទះបាយ, វត្ថុ​ងាយ​រលាយ​ក្នុង​ធម្មជាតិ ។

សំរាម​ស្ងួត៖ ខោអាវ​ដែល​ហាល​ស្ងួត, សំបកចេក​បោះ​លើ​ថ្នល់​ត្រូវ​ថ្ងៃ​ក្រៀម 😀 ជា​ប្រភេទ​សំណល់​ដែល​មិន​ងាយ​រលាយ, កំទេចកំទី​សំណង់, កំណាត់, សំបក​ដប​ជ័រ, កែវ…

ផ្លយ​ដឹងថា​អ្នក​ទាំងអស់គ្នា​ដឹង, តែ​ផ្លយ​គ្រាន់តែ​ចង់​បង្វែរ​​អារម្មណ៍​អ្នក​ទាំងអស់​គ្នា​អោយ​គិត​ថា តើ​ការបែងចែក​បែប​ហ្នឹង​មាន​ប្រយោជន៍​ដែរ​ឬ​អត់? ប្រសិនបើ​សំរាម​ទាំងនោះ ដល់ពេល​ប្រមូល នៅតែ​ចាក់​ចូលទៅក្នុង​ឡាន​តែ១ដូចគ្នា, គ្មាន​ការបែងចែក​ផង​ពេល​ចាក់ចោល, គ្មាន​ការកែច្នៃ​ទៅតាម​ប្រភេទ​ដូច​ស្រុក​គេ​ផង​នោះ ។ មាន​ប្រយោជន៍​អី?

12 thoughts on “ទស្សនៈអាផ្លយ៖សំរាមសើម សំរាមស្ងួត

  1. មានប្រយោជន៏.កុំអោយខាតពេលរើសអេតចាយ
    អាស្ងួតមានដបទឹកសុទ្ធ ក្រដាស់ ដែក កំប៉ុង​ ក្រណាត …….
    អាសើមមានកាកសំណល់​អាហារ, កាកសំណល់​ផ្ទះបាយ យកអោយជ្រូកស៊ី

  2. @លោកបឿន៖ ហើយមិនមើល! មានដែលមានអ្នកហាមពីណាម៉ោ!
    @ទស្សនះ៖ ហេស ហេស កុំមកដណ្តើមក្មេងស្រែ និង អាផ្លយ! ប្រយ័ត្នគេហៅអ្នកកាងមក តិចថារត់អត់ទាន់គេ!

  3. ស្រុកគេបែងចែងសំរាមជាច្រើនប្រភេទ ដូចជាសំរាមសើម សំរាមស្ងួត អំបែងកែវ ក្រដាស ជ័រ សំណល់ផ្ទះបាយ។ គេមានធុងដាក់ខុសៗគ្នា ចំនែកយើង បើមិនលក់អេតចាយ ក៏ចោលទីណាទីណៃ ភាគច្រើន មានទំលាប់ចោលតាមផ្លូវតែម្តង!!!

  4. ខ្ញុំ​មាន​ចម្ងល់​បន្តិច​ នៅ​ពេល​ចូល​លេង​ប្លុក​អ្នក​លើក​ដំបូង​ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​នោះ​ គឺ​ចំនង​ជើង​ប្លុក​របស់​អ្នក​ឯង​ “ហេតុ​អ្វី​បាន​ជា​អ្នក​ដាក់​ឈ្មោះ​ថា ប្លុក​ក្មេង​ស្រែ?

  5. @ក្មេងកាមទេព៖ បើបានចោលត្រឹមលើផ្លូវមិនអីរ៉េ វរវរ មកដាក់ញាត់ក្នុងលូ ដល់ពេលភ្លៀងមិនបានតិចផង តាំងលិចផ្លូវ មិនដឹងណាណីដល់ករហើយ!
    @khmerstars៖ ប្លុកក្មេងស្រែ? អត់មានអីទេ នេះជាប្លុកផ្ទាល់ខ្លួន មិនមានគោលបំណងអ្វីជាពិសេស ចឹង “ក្មេងស្រែ” ជាឈ្មោះរបស់ញ៉ុមនៅទីនេះ ។ អ្នកអាចហៅប្លុកនេះថា “ប្លុកអត់ប្រយោជន៍” ក៏បាន ។ មានចំងល់ពីឈ្មោះ អាចអានបន្ថែមត្រង់ទំព័រ “អំពីខ្ញុំ” ។

  6. កុំថាឥតប្រយោជន៍!! យកពេលមកចំងាយ ពេលខ្លះឆ្លៀតពេលពីការងារនោះ ម៉េចក៏ថាឥតប្រយោជន៍ ចំនាយពេលលើប្លកមួយនេះ ជាងការងារផងនោះ!!! ក្មេងស្រែចេះតែថាឥតប្រយោជន៍ហើយនៀក!!!!

  7. គ្មានប្រយោជន៍នោះ គឺ មនុស្សដែលធ្វើអត្ថឃាតរឿងស្នេហា ស្រី ផឹកស្រា លែងល្បែង ហើយនិង ធ្វើអ្វីដែលគេមើលទៅខ្លួនថាមិនមានប្រយោជន៍ សូម្បីតែ 0.001% .

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s