ប្រាសាទអង្គរវត្តក្នុងភ្នែកបរទេសម្តងទៀត

ក្នុងពេលថ្មីៗនេះ អ្នកនិពន្ធជនជាតិជប៉ុន លោក ម៉ាសាស៊ី គីស៊ីម៉ូតុ (Kishimoto Masashi) បានរំលេចប្រសាទអង្គរវត្តក្នុងកំរង Manga របស់លោកដែលមានចំនងជើងថា Naruto ។

ប្រសិនបើអ្នក ជាអ្នក ញៀនតុក្កតា តាមដាននៅ Manga ដូចជាខ្ញុំ អ្នកប្រាកដជាដឹងភ្លាមថា នេះ ជារឿងស្អី ។ ក្នុងវគ្គចុងក្រោយនេះ គេឃើញមានការបង្ហាញពីទីកន្លែងហាត់វិជ្ជាគុណ ដែលមើលទៅ ៩០%ជាប្រសាទអង្គរវត្ត ។

រូបប្រសាទអង្គរវត្តក្នុងកំរងរឿងតុក្កតាជប៉ុន

នេះគ្រាន់តែតាមញ៉ុមស្មាន, មិនដឹងជាគាត់ជិតជាយកគំរូនៃប្រសាទអង្គរវត្តមែន ឬ យ៉ាងណា ។ ប្រសិនបើមានអ្នកណា អាចបកស្រាយបាន សូមមេត្តាដាក់វាចារ នៅទីនេះផង ពិតជាល្អណាស់!

Advertisements

15 thoughts on “ប្រាសាទអង្គរវត្តក្នុងភ្នែកបរទេសម្តងទៀត

  1. ខ្ញុំ​ជា​អ្នក​ញៀន​មួយ​ដែរ! :mrgreen: តាម​ដាន​តាំង​ពី Bleach, Naruto, Detective Conan, Death Note, Captain Tsubasa, Fullmetal Alchemist, Crossbones Detectives, Shin Chan, etc. បើ​ថា​មាន​ពេល​វិញ​ គ្មាន​ធ្វើ​អី​ទេ​អង្គុយ​តែ​មើល​ហ្នឹង​ឯង! 😆

  2. ចុម!​ សៀវភៅអីគេហ្នឹង ម៉េចក៏អត់មានលក់សោះ នៅស្រុក ខ្ញុំ ? ចឹង ! ក្មេងស្រែ ធ្វើជំនួយមួយទៅ បានទេ? ជួយនាំយកអារឿងសប្បាយចឹងៗ ចែកខ្ញុំអោយបានស្ដាប់ផង ! ខ្ញុំអត់ដែរមើលទេ អត់ដឹងថាវាជាអីនោះឡើយ !
    ខ្ញុំចង់ញៀនដែរ ពេលឃើញ សំឡាញ់ ញៀនរបស់បែបហ្នឹង ! ហេហហេហេហេ!

    លាសិនហើយ សំឡាញ់ ក្មេងស្រែ ខ្មៅ ព្រិច !

  3. រឿង​ទាំង​អស់​នេះ​មាន​ប្រែ​ជាភាសា​ខ្មែរ​ឬ? ខាង​ណា​អ្នក​ផលិត? មាន​លក់​នៅ​កន្លែង​ណា​ខ្លះ? អ្នក​ណា​ខ្លះ​ចូលចិត្ត​ទិញ​មើល? ជួយ​ប្រាប់​លម្អិត​បន្តិច​ផង!​

    • @តំណក់នៃក្តីសង្ឃឹម៖ សៀវភៅហ្នឹងគេហៅថា Naruto ជា Manga ដ៏ល្បីនៅជប៉ុន ។ មានមនុស្សមើលសឹងទូទាំងពិភពលោក ។ អោយញ៉ុមជួយនាំទៅអោយមើលហេស? ញ៉ុមថា អានខ្លួនឯងនៅទីនេះវិញទៅ ។ onemanga.com
      @ផ្កាយ៖ នៅស្រុកខ្មែរឃើញមានប្រែបាន បី រឺ បួនវគ្គដែរ តែដូចជាមិនសូវដាច់ប៉ុន្មានរ៉េ ។ នៅស្រុកគេគេមើលដល់វគ្គទី 495 ទៅហើយ ចឹងខ្មែរយើងបកមកមិនទាន់រ៉េ!
      @naruto88៖ អគុណដែលបានចូលលេង! ហេស ហេស…មានអ្នកមកលេងពី khmer365 ច្រើនតើ!

  4. Pingback: ប្លកបីប្រកាសដូចគ្នា ? « ក្មេងកាមទេព
  5. បើ​បាន​អាន​ច្បាស់​ជា​ជក់​ចិត្ត​មិន​ខាន។ (គ្រាន់​តែ​ជា​គំនិត​ខ្ញុំ​ទេ! 😀 ) ខ្ញុំ​គិត​ថា​អ្នក​និពន្ធ​នេះ​ពិត​ជា​មាន​ការ​ស្រមើ​ស្រមៃ​ខ្ពស់​មែន អាច​បង្កើត​ពិភព​ដ៏​ថ្មី​ស្រឡាង​មួយ។ :mrgreen:

  6. Pingback: អង្គរយើងម្តងទៀតហើយ! « ប្លុកក្មេងស្រែ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s