ជំងឺចាស់មុនអាយុ

ទេ វាមិនមែនជាជំងឺស្រ្តេស រឺជំងឺគិតច្រើន ដែលនាំអោយចាស់មុនអាយុដូចអ្នកកំពុងគិតនោះទេ ។
នេះជាជំងឺពិត ដែលអាចធ្វើអោយក្មេងអាយុ ៤ឆ្នាំ មើលទៅដូចជាមានអាយុរាប់សិបឆ្នាំបាន ។

កុមារីម្នាក់ដែលបានឆ្លងជំងឺចាស់មុនអាយុ


កុមារី Beandri Booysen ដែលមានអាយុត្រឹមតែបួនឆ្នាំ បានកើតជំងឺនេះ ។ លើក្បាលនាងគ្មានសក់ ហើយពោរពេញដោយសរសៃឈាមវ៉ែនពណ៍ខ្មៅ ។

“យើងសប្បាយចិត្តណាស់ ដែលនាងមិនពិការ, យើងកត់សំគាល់ឃើញថា អ្វីៗមិនអាក្រក់ហួសពីការស្មាននោះទេ” អ្នកស្រី Bea ដែលត្រូវជាម្តាយក្មេងស្រីបាននិយាយ ។

ក្រៅពីរូបរាងដ៏ចំលែក គ្រូពេទ្យបានព្រមានថា បច្ច័យអាក្រក់នៃជំងឺនេះ គឺ នាងអាចនឹងមានអាយុជីវិតខ្លី (ជំងឺនេះកើតដោយសារតែកោសិការជីវិត លួតលាស់លឿនខុសពីប្រក្រតី, ត្បិតតែដូច្នេះ នាងមិនបានធំលូតលាស់ទេ គ្រាន់តែមើលទៅចាស់ជាងអាយុ) ។

មកទល់នឹងពេលនេះ អ្នកវិទ្យាសាស្រ្តនៅមិនទាន់រកឃើញនូវថ្នាំព្យាបាលបាននៅឡើយទេ ។

នៅស្រុកយើង ញ៉ុមធ្លាប់ឃើញបុរសម្នាក់មានអាយុ មិនតិចជាង 30ឆ្នាំទេ តែមើលទៅដូចជាកូនក្មេងអាយុ ជាង10ឆ្នាំ ។ តើនេះជាជំងឺចំលែកដែរមែនទេ?

សង្ឃឹមថាអ្នកវិទ្យាសាស្រ្តនឹងរកឃើញវិធីព្យាបាលជំងឺ ដ៏ចំលែក និងកំរ ទាំងនេះបានឆាប់ៗ!

ប្រភព

Advertisements

14 thoughts on “ជំងឺចាស់មុនអាយុ

  1. សួស្ដី ក្មេងស្រែ ដ៏គួរអោយអាណិត ! មើលគេដាក់រូបដូចជាកំសត់ណាស់ហ្ន !
    ក្មេងស្រែ អើយ ! កុំពិបាកចិត្ដព្រោះរឿងនេះធ្វើអី!
    នេះហើយជាធម្មជាតិ ! ពិតជាមានរឿងប្លែកៗជាច្រើនណាស់ដែល ក្មេងស្រែ និង ខ្ញុំ មិនដឹង មិនយល់ នោះ !
    នរណាមានវាសនាអាក្រក់ ពិតជាគេចមិនរួចនោះទេ! រីឯក្មេងស្រែ និង ខ្ញុំ មានវាសនាល្អបែបហ្នឹង ពិតជាត្រូវសប្បាយជាមួយគ្នាទៀតហើយ !

    ជួយបួងសួងជូនពួកគេទៅបានហើយ!

    សូមអោយសុខភាពល្អណា ក្មេងស្រែ ដ៏ខ្មៅ ព្រិច !

    • ខ្ញុំពុំបានពិបាកចិត្ត គិតច្រើនអីរ៉េ ការដែលសរសេរនេះ គ្រាន់តែជាការស្ងើចនឹងជំងឺបែបនេះ ថាវាចេះតែមានក្នុងពិភពលោកយើងកើត!
      អរគុណដែលបានចូលលេង ហើយអរគុណចំពោះពាក្យថា ខ្មៅព្រិច ចូលចិត្តណាស់! 😀

  2. សួស្ដី ក្មេងស្រែ !
    ក្នុងលោកយើងមួយនេះ អ្វីក៏មានដែរ គ្រាន់តែថា តើមានមនុស្សទៅរកវាឃើញ ឬក៏ វាមករកមនុស្សវិញ តែប៉ុណ្ណោះ ! ដូចជាជំងឺនេះ អញ្ចឹង យើងសួរថា ហេតុអ្វីបានជាវាមកកើតចំកុមារីម្នាក់នេះ វិញ ? តើកុមារីម្នាក់នេះ បានធ្វើអ្វីទៅ បើគ្រាន់តែកើតភ្លាម មានវាភ្លេត ដោយមិនដឹងខ្លួនផងហ្នឹង! ហេហហេហេ!
    ឪ! ពិភពលោកដ៏គួរអោយស្ញើចសរសើរ និង គួរអោយសង្វេគអើយ តើនៅមានអ្វីខ្លះទៀត ដែលអាក្រក់ជាងនេះទៅទៀត ?

    អូ! ចំពោះរូបភាពរបស់ក្មេងស្រែ ខ្ញុំពិតជាឃើញថា ខ្មៅ ព្រិច មែន! ហើយបើខ្ញុំនិយាយទៅ សំឡាញ់ ក្មេងស្រែ មិនសុខចិត្ដ អាចបង្អាប់ខ្ញុំវិញបានណា!
    ខ្ញុំចូលចិត្ដគេបង្អាប់ណាស់ ព្រោះគេបង្អាប់ខ្ញុំ មុខរបស់ខ្ញុំ ឡើងក្រហម និង អៀនទៀតផង ! តែអត់ចូលចិត្ដគេ ជេរនោះទេ ! នរណាជេរ ខ្ញុំ ខ្ញុំអត់ចូលចិត្ដនិយាយលេងជាមួយនោះទេ !
    ពាក្យខ្មែរ របស់យើង មិនពិបាកប្រើប្រាស់នោះទេ មិនចាំបាច់ យកពាក្យអសុរស មកប្រើប្រាស់នោះឡើយ វាមិនល្អនោះទេ !

    សូមអោយសំឡាញ់ក្មេងស្រែ មានសុខភាពល្អ ណា!

    • ហេស ហេស….តាមពិតគឺចឹងមែនហើយ! ញ៉ុមជាអ្នកមិនជឿលើវាសនា ព្រហ្មលិខិតអីអស់ហ្នឹងរ៉េ! តែបើសួរថា តើហេតុអីបានជារឿងដ៏អាក្រក់បែបហ្នឹងកើតឡើងចំពោះកុមារីដ៏ស្លូតបូតម្នាក់នេះ? ចំលើយគឺ អត់ដឹង!
      រូបភាពរបស់ញ៉ុមដូររហូតហ្នឹង? ចាំរករូបក្មេងស្រែណា សំបុរ ស ស មកដាក់ម្តង! (តែញ៉ុមគិតថាប្រហែលជាមិនមានរ៉េ អោយតានៅស្រែសុទ្ធតែសំបុរចឹងទាំងអស់ហ្នឹង) ។
      អរគុណដែលឧស្សាហ៍ចូលមើល!

  3. សួស្ដី សំឡាញ់ !
    ហេតុអីសំឡាញ់ មិនជឿលើព្រេង វាសនា ទៅវិញ?
    តើសំឡាញ់មិនយល់ថា រឿងទាំងអស់សុទ្ធតែ កើតឡើងទៅតាមលំដាប់លំដោយនោះទេអី?
    តើសំឡាញ់មិនឆ្ងល់ថា ហេតុអីក្មេងស្រី ម្នាក់នោះ ម៉េចក៏អភព្វ័ម្ល៉េះ ហើយម៉េចក៏ក្មេងដ៏ទៃ ៗ សុខស្រូល ម្ល៉េះ? អ្នកខ្លះ កើតមកចំ គ្រួសារក្រី ក្រ វេទនា តោកយ៉ាក រហែមរហាម រកព្រឹក ខ្វះល្ងាច រីឯអ្នកខ្លះ កើតមកចំគ្រួសារសម្បត្ដិ ស្ដុកស្ដម្ភ ស៊ីមិនចេះអស់ រកមិនសូវពិបាក រកតែមួយម៉ោង ស៊ី ស្ទើរមួយខែ​ មិនទាន់អស់ផង ! ហេតុអីពួកនោះ មិនមកកើតចំគ្រួសារក្រីក្រទៅ ? ហេតុអី មនុស្សចាំបាច់មាន ក្រ និង មានធ្វើអី ?
    បើទាំងនោះ មិនមែនជាវាសនា តើនោះជាអ្វីទៅ?
    វាសនា ជាផលដែលត្រូវទទួល ។ បើចឹងនោះ ជិវិត ប្រាកដជាលំដាប់លំដោយនៃព្រឹត្ដិការណ៏របស់ វាសនា ទៅហើយ !
    ដោយសារតែអ្នក និង មិនដោយសារតែអ្នក ៕

    សូមអោយសំឡាញ់ មានសុខភាពល្អ !

    • សំរាប់អ្នកមានទស្សនៈ, មានជំនឿ ពាក្យថា “វាសនា” ឬ “ព្រហ្មលិខិត” ពិតជាមានន័យធំទូលាយ , វាជាអ្នកកំណត់រាល់អ្វីៗទាំងអស់ដែលយើងមាន ។ តែសំរាប់អ្នកគ្មានជំនឿដូចជារូបខ្ញុំបាទ ពាក្យទាំងអស់នោះ គ្រាន់តែជាពាក្យ, “វាសនា”, “ព្រហ្មលិខិត” គ្រាន់តែជាអក្សរសរសេរ មិនមានឥទ្ធិពលមកលើខ្សែរជីវិតខ្ញុំបាទ សូម្បីតែបន្តិច។ ប្រសិនបើខ្ញុំបាទ ជួបនឹងរឿងអាក្រក់ ខ្ញុំបាទពុំដែលស្រែកដៀលជេរ វាសនា, ព្រហ្មលិខិត ថាហេតុអីយ៉ាងនេះ ។ ពេលដែលខ្ញុំបាទជួបរឿងល្អ ក៏ខ្ញុំបាទពុំដែលត្រេកអរ ហើយអរគុណនូវព្រហ្មលិខិតដូចគ្នា ។ សរុបមក ជីវិតមនុស្សគឺធ្វើដំណើរទៅតាមផ្លូវ ដែលវាត្រូវទៅ ។គ្មានអ្នកណាជាអ្នកកំណត់ ក្រៅអំពីខ្លួនមនុស្សផ្ទាល់ ។

  4. ព្រោះតែដូច្នោះហើយ ទើបខ្ញុំ និយាយថា ៖ ដោយសារតែអ្នក និង​ មិនដោយសារតែអ្នក នោះអី !
    ប្រសិនបើអ្នកជឿ ក៏មិនខុស ទោះបីអ្នកមិនជឿ ក៏មិនខុស ដែរ ! អ្នកដែលជឿ ហើយផ្ដេកផ្ដួល គឺវិនាស ។ អ្នកដែលជឿ ហើយប្រយុទ្ធប្រឆាំង គឺ ជោគជ័យ ។ អ្នកដែលមិនជឿ ហើយដឹកនាំជិវិត តាមសមាជិវោ ឬ ខ្លួនទីពឹងខ្លួន នោះក៏ត្រឹមត្រូវ !
    មិនមែនអ្វីខុសនោះឡើយ តែគ្រាន់តែថា តើមនុស្សអាចរៀបចំផែនការនៃការដឹកនាំជិវិតទៅតាមបែបបទរបស់ខ្លួន បានសំរេចដែរឬក៏អត់?
    ចេតនាបង្កើតតួរកម្ម រីឯកម្ម បង្កើតវាសនា ។
    ចរិក បង្កើត វាចារ
    វាចារ បង្កើត ទំលាប់
    ទំលាប់ បង្កើត និស្ស័យ
    និស្ស័យ បង្កើត វាសនា ៕

    សូមអរគុណ

    @@@@@@@@@@@@@@@@

  5. ពាក្យមួយណាទៅដែលហៅថា ពាក្យវប្បធម៌នោះ?
    ខ្ញុំក៏អត់ដឹងថាមួយនោះណាដែរ !
    គ្រាន់តែប្រើពាក្យអោយគួរសមនោះទេ ព្រោះបង្ហាញពីការគោរព ក្នុងនាមជា មនុស្ស និង ជាជនជាតិខ្មែរ ! ហើយមិនថា ទីក្រុង ឬ ស្រុកស្រែ
    ខ្មែរនៅតែជាខ្មែរ គ្មានគំលាត គ្មានការបែងចែក ក្នុងចិត្ដរបស់ខ្ញុំនោះទេ!
    ខ្ញុំក៏ជាក្មេងស្រែពិត កើតនៅដីស្រុកស្រែ មានឪពុកម្ដាយជាអ្នកស្រែចំការ ប្រកបរបរកសិកម្ម ដាំដុះ ! តើមានអ្វីខុសទៅ បើខ្ញុំជាអ្នកស្រែនោះ ?
    ទោះគេហៅខ្ញុំថា អា ! ក្មេងស្រែ ​ឬ អា! ក្មេងសំរែ ក៏ហៅទៅ !
    ជនណាបានប្រព្រឹត្ដអ្វីមួយ ជននោះនិងទទួលនូវផលនោះជាពុំខានឡើយ !
    ចាំបាច់ខ្ញុំទៅ ហាម​ ទៅខឹង ទៅជេរគេទៅអី !
    មិនមែនខ្ញុំទេដែលអាក្រក់ គឺអ្នកដែលធ្វើអាក្រក់ទេ ដែលអាក្រក់នោះ !

    សំឡាញ់ ក៏អញ្ចឹង ! អរគុណណាស់ដែលមិនស្អប់ខ្ពើមអ្នកស្រែ ហើយជួយលើកតំកើន កិត្ដិយសអ្នកស្រែ បើទោះបីសំឡាញ់ជាអ្នកទីក្រុង មិនដូចខ្ញុំជាអ្នកស្រែចំតួរ សុទ្ធសាធ !​
    អរគុណច្រើន ណា សំឡាញ់ ក្មេងស្រែ ខ្មៅ ព្រិច អើយ!
    សូមអោយមានសុខភាពល្អ!​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s