this post is super-awesome!

ចុម បងមេភូមិយើង បានបន្ថែម feature អីថ្មីទៀតហើយ!

មានដឹងមានន័យអាម៉េចរ៉េ, បានសាកហើយ តែមិនឃើញមានអីប្លែកផង

“ព្រៃលងមនុស្ស” នៅរោងកុនលុច្ស

ម្សិលម៉ិញ បានទៅមើលរឿង១នៅរោងកុនលុច្ស, ចំណងជើងពីខាងក្រៅទំនងដែរ “ព្រៃលងមនុស្ស” តែដល់ពេលចូលមើលបានដឹង ។ ទំនងជារឿងរបស់ប្រទេស អ៊ិនឌូណេសី រឺ ម៉ាឡេស៊ី តែមិនដឹងច្បាស់ដែរ ។

ថាខ្មែរថតអន់, អារឿង១នេះ ចង់អន់ជាងខ្មែរទៅទៀត ។ ពីដើមដល់ចប់ (តាមពិតញ៉ុមអត់បានមើលដល់ចប់ទេ) មើលមិនយល់, មិនដឹងរឿងនិយាយពីអ្វីអោយច្បាស់, និយាយបួនដប់ម៉ាត់ក៏យប់, យប់បួនដប់ម៉ាត់ក៏ថ្ងៃវិញ, មើលហើយចង់វិលមុខ ។

អ្នកចូលមើល មើលមិនទាន់បាន១ម៉ោងស្រួលបួលផង ងើបដើរចេញទៅវិញសឹងអស់ទៅហើយ! ម្នាក់សុទ្ធតែរអ៊ូ ថាមើលមិនយល់ មិនល្អមើល អន់ជាងកុនខ្មែរខ្លះទៅទៀត!