Manich Party 2010

កាលពីថ្ងៃសៅរ៍ ពិធីជប់លៀងនៅកន្លែងធ្វើការបានត្រូវធ្វើឡើងនាវេលាម៉ោង ៥.០០ នាទីល្ងាច! អ្វីៗវាហួសពីការនិយាយ, ដូចនេះសូមមើលរូប និង ការពិពណ៌នាខាងក្រោម៖

ម្ហូបដែលត្រូវញ៉ាំ! លក្ខណៈ បាប៊ីឃ្យូ!

រញ៉េរញ៉ៃមហា! មានអ្នកធ្វើការ, មានអ្នកឈរមើល, ហើយមានអ្នកអង្គុយលេងឡុកឡាក់ទៀត! 😀

មិនយូរប៉ុន្មាន វគ្គញ៉ាំត្រូវបានកន្លងផុតទៅ (អត់មានរូបថតពេលញ៉ាំទេ ព្រោះបើរវល់តែថតរូប គេញ៉ាំអស់ទៅមិនវីរវរហើយទេហី!!!:lol:)

របស់ដែលគួរអោយចាប់អារម្មណ៍ជាងគេ! មិនមែនក្មេងស្រីម្នាក់នោះទេណា...កុំឡំ!

បន្ទាប់ពីញ៉ាំរួចរាល់ ជាវេនរបស់ប្រុសៗម្តង! ហេស ហេហ… យើងនាំគ្នាលេងល្បែងតូចមួយ! យើងអាចហៅបានថា “គ្រាប់ឡុកឡាក់ ក្រឡាប់ចាក់!”

វិធីលេងគឺ ប្រសិនបើអ្នកក្រឡុក បង្វិលគ្រាប់ឡុកឡាក់ទាំងពីរគ្រាប់ ហើយបូកលទ្ធផលចូលគ្នា ប្រសិនស្មើ នឹងប្រាំបី ឬ ប្រាំបួន ឬគ្រាប់ឡុកឡាក់ទាំងពីរគ្រាប់ចេញលេខដូចគ្នា នោះអ្នកក្រឡុកត្រូវផឹក១កែវ ។

អានេះត្រូវផឹក!

អានេះក៏ត្រូវផឹក! យើងហៅលេកនេះថា "Number of the death" ព្រោះត្រូវផឹកពីរកែវ! ១កែវសំរាប់ពិន្ទុ៨ និង១កែវសំរាប់លេខដូចគ្នា

បងម្នាក់នេះស៊យជាងគេ! គាត់ត្រូវផឹក៧-៨កែវ ដោយសារអាបង្វិលឡុកឡាក់ហ្នឹង!:D

អស់ប៊ីយ៉ែ ថែមស្រា បិតគូថដោយការរាំជាការស្រេច! គឺថាដេកស្អាតម៉ាក្រុមហ៊ុន !:D

មេហើយនិងកូនគាត់រាំ!

s

Advertisements

2 thoughts on “Manich Party 2010

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s