friday evenin…

ល្ងាចម៉ិញ បន្ទាប់ពីចេញពីរៀន, មានអារម្មណ៍ថាមិនទាន់ចង់ទៅផ្ទះ ក៏ឈាងចូលអង្គុយលេងនៅ mart របស់មិត្តភក្តិបន្តិច ។ អ្វីដែលធ្វើអោយញ៉ុមចង់ដាក់វាចារនៅទីនេះ គឺញ៉ុមបានជួបជនជាតិថៃ 3នាក់ និង ជនជាតិខ្មែរ1នាក់ (ទំនងជាអ្នកបើកឡាន រឺអ្នកនាំផ្លូវ) អង្គុយញ៉ាំស្រាបៀអង្គរ!!! ដោយសារមិនចេះភាសាថៃ ចឹងមិនដឹងជាពួកគាត់និយាយអីដែរ តែអាចប៉ានស្មានបានថាក៏កំពុងនិយាយរឿងនយោបាយដែរ (ដោយលឺពាក្យថា អាភិស៊ិត, ប្រាក់សាត ប្រាក់វិហាន…) ឃើញគាត់និយាយសើចៗ មិនដឹងជាពួកគាត់គិតថាម៉េចទេណ៎! ភ្លេចរីខត ហើយយកមកអោយបងប្អូនយើងបកប្រែអោយស្តាប់! ចង់ថតរូបធ្វើជាភស្តុតាង តែក្លាចគាត់ដកកាំភ្លើងដេញបាញ់អីទៅងាប់ប៉ាដោយ! 😀

Advertisements

11 thoughts on “friday evenin…

  1. កុំរវល់រឿងគេ ព្រោះមិនមែនជាសមត្ថកិច្ចបងទេ ហើយ រឿងនេះ មិនមែនតែបងលឺទេ ខ្ញុំលឺសឹងយកខ្នើយខ្ទប់ត្រចៀកទៅហើយ។

    Them: រូបក្មេងកណ្តាលគេនោះ ស្អាតដែរតើ!! តែទាស់តែខ្មៅស!!!

  2. @កុមារកាមទេព៖ ដោយសារដឹងចឹងហើយ បានជាមិននិយាយអី ហើយសុខចិត្តអង្គុយឆ្ងល់ហ្នឹងណា! រូបកណ្តាលហ្នឹង បងមានអា color version ចាំបងផ្ញើរទៅអោយ យកទេ?
    @ភារម្យ៖ ហេស ហេហ កាលពីង៉ៃសៅរ៍អត់ទៅរៀនដូចតាគ្នា បើទោះជាទៅក៏អត់បានជួបដែរ ! លឺណារិនខលហៅទៅណាណីដែរតើ តែអត់បានចេញទៅរ៉េ ព្រោះជាប់រវល់នៅផ្ទះ!

  3. Ok, តែសូមប្រាប់បងរឿងមួយ ក្មេងស្រែគេមិនហៅថាចឹងទៀតទេ គេហៅថាក្មេងជនបទ ព្រោះ អ្នកខ្លះធ្វើចំការ អ្នកខ្លះឡើងភ្នំ ម៉្លោះហើយ ហៅក្មេងស្រែ វាមិនត្រូវ១រយ%រយទេ ហៅថាក្មេងជនបទ គឺត្រូវ១០០% ណា៎បង!!!!!!

    • យាយចឹង ចុះបើក្មេងនៅទីក្រុងទេ មិនដែលធ្វើស្រែ, មិនដែលធ្វើចំការ, មិនដែលឡើងភ្នំ, តែមិនមានជីវភាពសមស្របដូចអ្នកទីក្រុងមួយចំនួនទៀត, អ្នកផ្សេងតែងតែហៅថា “អាស្រែ”, “ស្រែង៉ោង”, “ឡើងសំរែជុក” អាហ្នឹងគេហៅម៉េចវិញ?

  4. ហ្នឹងគេហៅថា ក្មេងអនាថា ឬ ក្មេងទុរគត។
    កុំថាបងចឹងណា? លើកមុខក្រែងទៅមុជទឹកនៅអាងហែលទឹកហ្អី ម៉េចក៏ហៅថាស្រែកើត វាមិនសម។
    និយាយទៅខ្ញុំហែកមេឃមើលឃើញចឹង!!!

  5. ខ្ញុំដឹង!!! តែគេមិនមែនហៅក្មេងស្រែតទៅទៀតទេ គេហៅកុមារជនបទ!!! គេប្តូរឈ្មោះសរសេរថាចឹងតាំងពីយូរហើយ បងមិនដឹងទេហ្អី? នេះបានហៅថាក្មេងស្រែមែន មិនដឹងអ្វី? :mrgreen: ខ្ញុំនិយាយលេងបានអត់?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s