ចំណាប់​អារម្មណ៍​ភូមិ​

ហេស ហេ​ហ​… ង៉ៃ​នេះ​សូម​បញ្ចេញ​ចំណាប់អារម្មណ៍​បន្តិច​បាទ ។

រយៈពេល​៤​ខែ ដែល​ញ៉ុម​បាន​ឈាន​ជើងចូល​ក្នុងភូមិ​នេះ ញ៉ុម​ទទួលបាន​នូវ​អត្ថប្រ​យោ​ជន៍ច្រើន រួម​មាន​ចំណេះដឹង​, ពត័មាន​ទាន់​ហេតុការ​, ការកំសាន្ត​, ការអប់រំ​ផ្នែក​ផ្លូវចិត្ត​… លើសពីនេះ ញ៉ុម​នូវ​បាន​ស្គាល់​មនុស្ស​ដែល​ពោ​ពេញ​ដោយ​ចំណេះដឹង​ជា​ច្រើន ដែល​មាន​ជំនាញ​ផ្សេងៗ​គ្នា​, មិត្តភក្តិ​ថ្មីៗ​, មិត្តភក្តិ​ចាស់ៗ តែ​មិនសូវ​ស្គាល់គ្នា​, ប្អូនប្រុស​ស្រី​… ដែល​ពិតជា​ធ្វើអោយ​ញ៉ុម​មានអារម្មណ៍​សប្បាយរីករា​យ​មែនទែន ។

បង​សុភ័​ក្រ​៖ ញ៉ុម​ចូលចិត្ត​ពត័មាន​ផ្នែក​នយោបាយ​របស់​បង​, សូម​បង​បន្ត​ការងារ​នេះ តែ​កុំ​លំអៀង​ទៅខាង​ណា​អោយ​សោះ​ណា​! ម្យ៉ាងវិញទៀត សូមជួយ Approve វាចារ​ផស់​ញ៉ុម​ក្នុង​ស្ប៉ាម​ផង ព្រោះ​វា​ជា​ជំនាញ​ផស់​ញ៉ុម​ទៅហើយ ដែល​ដាក់​វាចារ​ចូល​តា​ក្នុង​ស្ប៉ាម​ហ្នឹង ។

កូន​ទន្សាយ​, phuylai, ចាប់ហួយ​, លោកពូ​វិចិត្រ​, បង peeh07, បង Koom៖ ញ៉ុម​ចូលចិត្ត​ពត័មាន​ផ្នែក​វិទ្យាសាស្ត្រ​, ចំណោទ​ល្បងប្រាជ្ញា​, ចំណោត​គណិតវិទ្យា (​តែ​តាមពិត​ញ៉ុម​អត់​សូវចេះ​ខាង​ហ្នឹង​ទេ ) និង​ពត័មាន​ទូទៅ​មួយ​ចំនួន​ផ្សេងទៀ​ត ។

ខ្មែរ​មួយ​ជីវិត​, ខេ​វិន ជា ៖ ញ៉ុម​ចូលចិត្ត​ចំរៀង​ដែល​មាន​ក្នុង​ប្លក​របស់​អ្នក (​មិនដឹង​ហៅថា​យ៉ាងម៉េច​, តែ​ប្រហែលជា​ត្រូវ​ហៅ​ថា​បង​ហើយ​មើលទៅ ) ។

រចនា​, អាចម៍​ផ្កាយ​, និង​អ្នក​ឯទៀត​ដែល​ជា​សមាជិក ស​អខ ៖ ញ៉ុម​ចូលចិត្ត​អាន​រឿង (​ទោះជា​មិនសូវមាន​ពេល​ក៏ដោយ​) ។ ជាពិសេស​ចំពោះ​ប្អូន​រចនា កុំ​សូន​ប៉ិន​អា​ខាង​ស្រមើល​ស្រ​ម៉ៃ​ពេក ប្រយ័ត្ន​មុខ​រឹត​តា​ចាស់ ។

បង​ម៉ន​, បង​កេសី ៖ ញ៉ុម​ចូលចិត្ត​ការបញ្ចេញគំ​និត​, ការសរសេរ​ពី​ការរស់នៅ​ប្រចាំថ្ងៃ​របស់​បងៗ ទោះ​វា​មិនមែន​ជា​ប្រលោមលោក តែ​មើលទៅ​ការសរសេរ​បានល្អ ហាក់ដូចជា​ការនិពន្ធ ។ ញ៉ុម​ចូលចិត្ត​ភាពប៉ិនប្រសប់ របស់​បង​ម៉ន​ផងដែរ ជាពិសេស ក្មួយ​ស្រី​ទាំងពីរ ពិតជា​គួរអោយ​ស្រឡាញ់​មែន ។

បង​រិទ្ធី (​ពត័មាន​សំងាត់​)៖ ញ៉ុម​ចូលចិត្ត​ការចែករំលែ​ក​ពត័​មាន​ទាន់​ហេតុ​ការ​, បទពិសោធ​ន៏​ស្នេហា​, ការដោះស្រាយ​វិបត្តិ​ផ្លូវចិត្ត និង​រឿង​អបិយ​ជំនឿ (​ទោះ​ញ៉ុម​អត់​ជឿ​ក៏ដោយ​) ។

ក្មេង​តូច​, កុមារ​កាម​ទេព​, សួន​សុបិន្ត​៖ ញ៉ុម​ចូលចិត្ត​អាន​រឿង​តាម​បែប​ហ្គេយ (​ទោះ​ជា​ពេល​អាន​ទៅ​ដូច​ជា​ព្រឺ​សំបុរ ព្រឺ​ឆ្អឹងខ្នង​តិច ) ដោយសា​រញ៉ុ​មចូលចិត្ត ចង់ដឹង​ពី​ការរស់នៅ​, គំនិត​, ការប្រតិបត្តិ​ក្នុង​សង្គម​របស់​ពួកគាត់ ។

អ្នកដទៃ​ទៀត ដូច​ជា​បង​ហនុមាន​, បង​កូនជ្រូក​៧​ពណ៍​, បង​បិសាច​ខាងក្នុង​, បង​ដើមត្នោត​មួយ​, បង​មេ​ឃា និង​នៅ​មាន​មនុស្ស​ជាច្រើន​ទៀត ដែល​មិន​បាន​រៀបរាប់​ឈ្មោះ (​ព្រោះ​ធ្លាប់​ចូល​មើល​ដែរ តែ​មិនសូវ​ចាំ សូមទោស​) ក៏​សុទ្ធតែ​ជា​ប្លក​ដែល​ផ្តល់នូវ ប្រយោជន៍​ជាច្រើន​ផងដែរ ។

សូម​អោយ​ទេវតា​ឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ ប្រទាន​ពរ​ជ័យ​ដល់ Blogger យើងទាំងអស់គ្នា អោយ​ជួប​ប្រសព្វ​តែ​សេចក្តីសុខ​, ភាព​រីកចំរើន​, ភាពជោគជ័យ និង​ពរ​ផ្សេងៗ​ទៀត (​មិនសូវ​ចេះ​ជូនពរ​រ៉េ ព្រោះ​មិនមែន​ជា​អាចារ្យ​ផង 😀 ) ។

បិះ​នឹង​ភ្លេច​ ​សូម​បងៗ ប្អូនៗ ឧស្សាហ៍​ចូលទៅ​ផ្នែក​ស្ប៉ាម Approve វាចារ​មិនថាតែ​បោះ​ញ៉ុម​ទេ នៅ​មាន​អ្នក​ឯទៀត ដែល​ធ្វើការ​កន្លែង​ញ៉ុម ព្រោះ​ពួកគាត់​ក៏​ចូល​ចិត្ត​ចូលរួម​មតិ​ក្នុងភូមិ​យើង តែ​ចេះ​តា​រត់​ចូល​ក្នុង​ស្ប៉ាម​ចឹង​ទៅ​! ជួយ​ផង​! (​សុំ​បានទេ​អា​ហ្នឹង 😀) ។

អេ​វំ​! សូម​សន្មត​ថា​ចប់​តែ​ប៉ុណ្ណេះ​ហោង​….​។

Advertisements

11 thoughts on “ចំណាប់​អារម្មណ៍​ភូមិ​

  1. សាធុ! សាធុ! សាធុ! ចំពោះ​វាចា​របស់​ក្មេង​ស្រែ ដែល​ប្រព័ន្ធ WordPress ចាត់​ទុក​ថាស្ប៉ាមនោះ​​ប្រហែល​ជា​IP របស់​ប្អូន​ស្ថិត​ក្នុង​ បញ្ជីខ្មៅ​របស់វា​ហើយ​មើល​ទៅ។

  2. ខ្ញុំឆ្ងល់ដែរ ស៉្ពាមហ្នឹងដូជាប្រកាន់បក្សពួក អ្នកខ្លះសសេរមកខ្ញុំជាពាក្យធម្មតា តែចូលទៅអាស្ពាមហ្នឹង តែអ្នកខ្លះសសេរពាក្យ អសុរសតែអត់ចូលស្ពាមទេ។
    អរគុណក្មេងស្រែ ដែលចេះសសេររៀបរាប់ បងប្អូនក្នុងវើតប្រិសនេះ ល្អណាស់! ទាស់ត្រង់ មិនព្រមបាក់អាវសោះ ធ្វើឱ្យនារីៗភ្លឹកមិនខាន ឡើយ…

  3. ទាំង​អស់​នោះ​ មិន​ប្រកាន់​បក្ស​​ពួក​អី​ទេ គឺ​មក​ពី Akimet Spam Filter ជា​អ្នក​កំណត់​ថា IP ណាមួយ​ជា​ spam ឬ​ Comment ណាមួយ​ជា​ spam។ ហើយ​គ្មាន​វិធីដោះស្រាយ​ទេ ទាល់​តែ​ទាក់ទង​វានោះ​បាន​អាច​ទៅ​រួច។

  4. បងpeehs07៖ អរគុណបង, អត់បានសរសេររៀបរាប់អី រ៉េគ្រាន់តាសរសេរនូវអ្វីដែល ញ៉ុមគិតឃើញ, ទទួលបាន! ចំណែកអាវ គឺមិនពាក់ដាច់ខាតហើយបង អ៊ើយ! ក្តៅយកតាមែនទែន!
    បង kooms៖ មិនដឹងគេបាន assign ថា IP ញ៉ុមជាស្ប៉ាមពីកាលផងរ៉េ! យ៉ាប់!

  5. ចឹងប្រហែលជាមានគេចេះភាសាខ្មែរដែរ ដែលជាអ្នកកំណត់ថាស៉្បាមឬអត់ មែនទេ?
    ឫក៏ម៉ាស៊ីនកុំព្យូទ័រវាកំណត់ខ្លួនវា? ឬក៏យើងជាម្ចាស់ប្លក់កំណត់ខ្លួនយើង?

    • មិនដឹងជាអង្គុយអានឯណាទេបងអ៊ើយ, គេប្រើកុំព្យូរទ័រសំរាប់បែងចែកនូវ IP range ណាមួយ ហើយក៏ចាត់ចូលទៅក្នុងស្ប៉ាម, សំរាប់ប្លកណាដែលធ្លាប់ approve វាចាររបស់ញ៉ុមម្តងហើយ, វានឹងលែងចូលក្នុងស្ប៉ាមទៀតហើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s