ធ្វើ​យ៉ាង​ណា​ពេល​ត្រូវ​ប៉ូលីស​ចាប់???

ដោយ​សារ​រាល់​ង៉ៃ ប៉ូលីស​កាន់​តែ​សកម្ម​ទៅ​ៗ ពេល​ខ្លះ​ទោះ​អ្នក​គិត​ថា អ្នក​ជា​អ្នក​ដែល​មាន​ភ្នែក​រវាស ក្នុង​ការ​រំពៃ​មើល​ប៉ូលីស​ចរាចរណ៍​ក៏​ដោយ នៅ​តែ​អាច​នឹង​ចៀស​មិន​ផុត​ពី​ការ​ត្រូវ​ប៉ូលីស​ហៅ​ជា​មួយ​នឹង​កំហុស​តិច​តួច​ (ដូច​ជា​ញ៉ុម​ជា​ដើម​ ង៉ៃមុនជិះម៉ូតូ​មាន​កញ្ចក់​ ពាក់​មួក​ត្រឹមត្រូវ​ បែជាត្រូវប៉ូលីសហៅ​ដោយ​សារមិន​ដឹង​អ្នក​ណា​មក​ចុច​បើក​ភ្លើង​ ទាំងថ្ងៃ​ទៅវិញ​) ។
ពួក​គាត់​សកម្ម​យ៉ាង​នេះ​ដោយ​សារ​គាត់​រកស៊ី​បាន​ជា​មួយ​ការ​ផាក​ពិន័យ​ទាំងនេះ ដោយសារមិន​ចាំបាច់​បង់​ចូល​រដ្ឋ​ឯណា​ ។ ចឹង​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ពេល​ត្រូវ​ប៉ូលីស​ផាក?

ជាបឋម​ដើម្បី​កុំ​អោយ​គាត់​កេង​ចំណេញ​លើ​យើង​បាន ត្រូវ​តាំងចិត្ត​អោយ​ស្ងប់​ កុំភ័យ​ សួរ​គាត់​តាម​សំរួលថា “ខុសអី? បទលហុថ្នាក់* កំរិតទីប៉ុន្មាន? ត្រូវផាកប៉ុន្មានរៀល? មានសៀវភៅច្បាស់ចរាចរណ៍ផ្លូវគោកអោយមើលទេ? ” ។ បើគាត់ព្យាយាមដោះសារ ដោយមិនបង្ហាញ រឺប្រាប់អំពីសំនួរខាងលើ កុំអោយលុយគាត់ រហូតដល់គាត់បង្ហាញ រឺ​ប្រាប់នូវអ្វីដែលត្រូវទៅតាមច្បាប់ ។

សូមកុំព្យាយាមបង់ប្រាក់តិចជាងអ្វីដែលគួរបង់ ដោយសុខចិត្តមិនយកវិក័យប័ត្រ (ឬ នេះហើយជាមូលហេតុដែលធ្វើអោយគាត់សកម្មបែបនេះ) សូមព្យាយាមទារយកនូវវិក័យប័ត្រ ដើម្បីប្រាកដក្នុងចិត្តថា ប្រាក់ដែលយើងបានបង់ គឺមិនត្រូវបានគាត់ចាយស្រួលៗ (និងក៏ដើម្បីជាដំណោះស្រាយ ក្រែងង៉ៃហ្នឹងជាង៉ៃស៊យ ត្រូវប៉ូលីសចាប់ម្តងទៀត នឹងអាលបានវិក័យប័ត្រនោះជួយនោះអី) ។ បើគាត់មិនសរសេរវិក័យប័ត្រអោយទេ ក៏មិនខ្ចីបង់លុយដែរ …. ។

ក្រោយពីទទួលបានវិក័យប័ត្រ និងបង់ថ្លៃផាកពិន័យរួចហើយ, ចេញមកសើចដាក់គាត់ ហើយនិយាយថាអរគុណផង (តាមពិតចង់និយាយថា អោយរាង! ចាប់អ្នកណាមិនចាប់ មកចាប់ញ៉ុម! 😀 ) ។

*បទលហុថ្នាក់ ៖ ជាកំរិតនៃទោសចរាចរណ៍ ។ ជាទូទៅ មិនពាក់មួក, មិនមានកញ្ចាក់ ជាបទលហុថ្នាក់ទី៣ (តាមញ៉ុមចាំ) ហើយត្រូវពិន័យ ៤០០០រៀល, បត់បញ្ច្រាស់ ជាបទលហុថ្នាក់ទី៤ ត្រូវពិន័យ ៥០០០រៀល, បើកភ្លើងពេលថ្ងៃ បទលហុថ្នាក់ទី១ ពិន័យ២០០០រៀល ។

អានផងដែរ វិធីសាស្រ្តគេចប៉ូលីសចរាចរណ៍

Advertisements

7 thoughts on “ធ្វើ​យ៉ាង​ណា​ពេល​ត្រូវ​ប៉ូលីស​ចាប់???

  1. ខ្ញុំឭពេញត្រចៀកពីមេធាវី និងសាស្រ្តាចារ្យច្បាប់​មួយ​ចំនួនបានត្អូញត្អែរថា ឈ្លោះមិនឈ្នះលោក​ប៉ូលីស​​ចរាចរណ៍ទេ !
    អ្នកខ្លះបកស្រាយថា ៖ មកពីប្រហែសទើបត្រូវ​លោក​ប៉ូលីសចរាចរណ៍ចាប់បាន ! (បើគេចឲ្យឆ្ងាយៗទៅរួច​ខ្លួន​បាត់)… មិនចង់ខាតពេល… មិនដឹងថាខុស​ច្បាប់​មែន អត់ ?… ជាថ្ងៃស៊យទើបជួប​ពួកហ្នឹង… ភ័យពេកឭថា បញ្ជូនទៅសង់ត្រាល… ខ្មាស់គេណាស់ ត្រូវលោកប៉ូលីសចរាចរណ៍ហៅ…

    មេធាវី ម្នាក់បានណែនាំស្រដៀង ក្មេងស្រែដែរ ៖
    «ព្យាយាមពន្យារពេលសួររកត្រូវខុសជាមុនសិន ! (បានអីក៏នាំឲ្យខាតពេលទាំងអស់គ្នាដែរ … កុំភ្លេចថា បើចាប់យើងបានម្នាក់ ហើយរវល់ជាប់ដៃ​ជាមួយ​នឹងយើងទៀត អាចរួចខ្លួនអ្នកដទៃពីរបីនាក់​ដែរណា !)
    «កុំចាញ់សម្លុតលោកប៉ូលីសចរាចរណ៍ (ជាញឹក​ញាប់ គេឃើញលោកប៉ូលីសសម្លុត​មុនពេល​សម្រួល !)

    ចាំប៉ុណ្ណឹងបានហើយ ! ប្រាប់ច្រើនពេក ពេលប៉ូលីសចរាចរណ៍ចាប់បានភ្លេចអស់អាដែល !

  2. ថ្ងៃមុន ពូប៉ូលីស ផាកខ្ញុំពីរឿង​ ជិះ ម៉ូតូបើកភ្លើង ទាំងថ្ងៃ ដែរហ្នឹង។ សំណាងល្អ ដែលគាត់អត់ចាប់ ព្រោះ ឃើញក្មេង ហើយ ស្ពាយកាតាបក្រោយខ្នងទៀត។ 😀 ភ័យមិនស្ទើរ ដែរ

  3. គាត់ផាក តែអត់ចាប់? ចឹងបានន័យថាម៉េចទៅ? បានន័យថាគាត់ចាប់ តែអត់ផាកយកលុយហី? សំណាងហើយចេះប៉ះប៉ូលីស ដែលមានកូនកំពុងរៀន ហើយអាយុស្របាលនឹងប្អូន, បើមិនចឹងទេ អស់យ៉ាងតិច 3000រៀល បងប្រាប់!

  4. ប្រហែល ជាគាត់ ហ្នឹង ឃើយ ញ៉ុមមុខក្មេង ពេក ទេ ដឹង? ^^ សំណាង គាត់អត់សួររក ប័ណ្ណបើក បរ បើសួររក វិញ ម៉្លេះ ចូល ប៉ុស្តិ៏ បាត់ទៅហើយ។ 😦

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s