លទ្ធផលប្រលង

ថ្ងៃទី១៧ លទ្ធផលប្រលងនៅន័រតុនចេញហើយ!

គឺដូចការរំពឹងទុក! ធ្លាក់ពី ២ ទៅ ៥ មុខ ហើយវាបានដូចចិត្ត គឺធ្លាក់ពីរមុខ (Oracle និង Wireless Mobile Programming) ។

មុខវិជ្ជាដែលគួរធ្លាក់(Digital Image Process, E-commerse with ASP, Linux Operating System2, GIS)វាមិនធ្លាក់ទេ បែជាមកធ្លាក់មុខវិជ្ជាសំណព្វ(WMP)ទៅវិញ!

ថាតែខ្ញុំ មិនដឹងបងប្អូនភូមិវើតប្រេសយើង (បង kooms ជាពិសេស)ដែលរៀននៅន័រតុនឆ្នាំទីបួន ធ្លាក់ម៉ានមុខទេឆមាសហ្នឹង? 😛

19 thoughts on “លទ្ធផលប្រលង

  1. ខ្ញុំ​បួន​មុខ​​រូម​ទាំង​សារណា​ GIS និង ពីរ​ទៀត​ដូច​ក្មេង​ស្រែ​ឯង។ ថីមិន​ធ្លាក់​ទៅ​រៀន​មិន​ដែល​ទាន់​ម៉ោង​ គេច​សាលា​ច្រើន hahaha 😆

  2. lundi៖ ចុះបើអត់ប្រយោជន៍មែន!! ឆ្នាំទីបួនហើយបាទ តែអត់ចេះអីតិច! 😀
    បងគូម៖ យីចុះធ្វើម៉េចអោយធ្លាក់ Research បង??? យាយៗចឹង កុំភ្លេចឧស្សាហ៍ចូលក្នុងស្បាម Approve វាចារញ៉ុមផង, ព្រោះញ៉ុមដាក់ទៅ ច្រើនតែចូលក្នុងហ្នឹង!
    កុមារកាមទេព៖ មុខវិជ្ជាហ្នឹងគេបង្រៀនពីរបៀបសរសេរ Research Methodology ហ្នឹងណា! ហើយគាត់ធ្វើអីទាល់តាសួរគាត់!

  3. បើក្មេងស្រែពាក់អាវវិញ ច្បាស់ជាជាប់វិញហើយ កុំព្រួយ!

    ខ្ញុំក៏ប្រឡងដែរអាទិត្យក្រោយនេះ តែប្រឡងខាង ធ្វើព្រាន គឺប្រឡងចំនួនពីរថ្ងៃ ថ្ងៃទីមួយប្រឡងខាង ច្បាប់ព្រាន ហើយថ្ងៃទីពីរប្រឡងខាងបរបាញ់ជាក់ ស្តែង ចាំមើលមើ តើខ្ញុំប្រឡងជាប់ដែរឬអត់ បើជាប់មិនជាប់ខ្ញុំនិងដាក់ក្នុងប៉ុសខ្ញុំចែកគ្នាមើល។

    • ស្វាគមន៍បង peehs07! លឺថាបងឃើញសត្វស្អាតមួយមែនទេ, បាញ់ទៅបង! តែបាញ់អាថ្នាំសន្លប់ណា! យកមកដាក់នៅក្រុង លក់សំបុត្រម៉ានក៏ចូលមើលដែរ :D! វាមិនដែលធ្លាក់មកពីមិនពាក់អាវទេបង! ប្រលងធ្វើព្រាន? ច្បាប់ព្រានមាន ម៉ាន មាត្រា ម៉ានកថាខណ្ឌបង? ដាក់តាពេលជាប់បានហើយបង កុំដាក់អាធ្លាក់ដូចញ៉ុម ខ្មាសគេ! 😀 អរគុណដែលបានឈាងចូលមកលេងណាបង!

  4. កុំឮមាត់ខ្លាំងពេក ខ្លាចវាផ្អើល! បងប្រហែលជាមិនបាញ់ទេ ខ្លាចខូចសាច់ ប្រហែលជាចង់ទៅរកនិមន្តគ្រូស្នេហ៍មកសន្តមទើបល្អ រួចហើយយកវាមកដាក់ សួនសត្វវត្តភ្នំ លក់សំបុត្រចែកគ្នាមើល។

    ពិតណាស់ហើយ ធ្លាក់មកពីអត់ពាក់អាវ ព្រោះឃើញសាច់រលោងពេកណា គ្រូភ្លឹកភ្លេច ឱ្យពង់។

    ច្បាប់ព្រានមាន៣ចំពូក ហើយមាន៤២មាត្រា។ មានអីយើងចង់ដាក់ទាំងធ្លាក់ទាំងជាប់ មិនខ្មាសគេទេ ខ្មាសតែស្រីៗ

  5. បង peehs07៖ (ខ្សឹប)បាទបង! អត់មាត់លឺៗទេ! បើសាច់ខ្មៅឡើងរលោងថា! 😀 ហ្នឹងហើយគឺខ្មាសច្រីៗ ហ្នឹងហើយ!
    ភារម្យ៖ ឃើញអត់ ក្មេងស្រែពូកែចឹង ទាយត្រូវម៉ាច់ៗម៉ង! lol

  6. ខ្ញុំ​មិនបាន​តវ៉ា​អី​ទេ ឃើញ​ថា​គាត់​ធ្វើ​មិន​ល្អ​ទៅ។ Topic និង​ ជំពួក​ទាំង​បី​បាន​អោយ​អស់​ហើយ​តែ​បែ​ជា​អត់​ពិន្ទុ Topic និង​ជំពួក​ទី២ ហើយ​ពន្ទុ​ដែល​បូក​នោះ​បែ​ជា​ច្រឡំ​អាណា​អាណីទៅ​វិញ។ ធ្វើ​ការ​គ្មាន​ការ​យក​ទុក​ដាក​អី​បន្តិច​ណា​សោះ។

    • អ៎! តែការធ្វើការទាំងខាងផ្នែកកិច្ចការប្រលង ទាំងផ្នែកកិច្ចការនិស្សិត ឃើញថាមានការធ្វេសប្រហែលច្រើន ហើយថែមទាំងសំដីកោងទៀត! ចាំតាពេលញ៉ុមក្លាយជានាយកសាលា ច្បាស់ជាមិនរួចខ្លួនរ៉េពួកហ្នឹង!

  7. មែន​ហើយខាង​ផ្នែក​កិច្ចការ​ប្រលង មិន​ដឹង​ជា​ស្អីទេ​ កាល់​ពី​ថ្ងៃ​ប្រលង​ចុង​បញ្ចប់​អោយ​ប្លង់តុ និង​ឈ្នោះ​មក​ខុស​ធ្វើ​អោយ​ដើរ​រក​ឈ្មោះ​និង​លេខ​តុ​ឡើង​វង្វេង! កាត់​ខាង​នឹង​មិន​ជា​រវល់​ធ្វើ​អីទេ​បាន​ជា​ធ្វើ​អោយ​មាន​កុំ​ហុខ​បែប​នេះ​ទៅវិញ​យ៉ាប​ណាស់វើយ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s