ក្លឹបវ៉ាយត្រូវបានបិទជាស្ថាពរ

កាលពីយប់ថ្ងៃព្រហស្បតិ៍ ម៉ោង ជាង១១យប់ ក្រុមប៉ូលីសក្រុង បានធ្វើការឡោមពទ័្ធក្លឹបកំសាន្តមួយកន្លែងឈ្មោះថា វ៉ាយ (white club) ដោយចោទប្រកាន់ថា សង្ស័យថាក្លឹបនេះ មានរាំស្រាត និងអនុញ្ញាតអោយប្រើប្រាស់ថ្នាំញៀន ។ ក្នុងប្រតិបត្តិការនេះ ប៉ូលីសបានឃាត់ខ្លួនមនុស្សស្រីប្រុសចំនួន ១២១ នាក់ ដោយក្នុងនោះ ស្រីចំនួន ៤៥ នាក់ និងប្រុសចំនួន ៥៤នាក់ ជាភ្ញៀវ ហើយមានអាយុមិនលើសពី ២៥ឆ្នាំ ។ ក្រោយពីធ្វើការណែនាំរួចមក មនុស្សទាំងអស់នោះត្រូវបានដោះលែង ដោយឡែក មនុស្សចំនួន២២នាក់ផ្សេងទៀត ដែលជាបុគ្គលិក, សន្តិសុខ, មេកា, ព្រមទាំងអ្នកកាន់គណនី ត្រូវបានឃាត់ខ្លួនបន្តទៀតជាបណ្តោះអាសន្ន ។

(សំណាងហើយ ដែលគេចុះចាប់មិនចំង៉ៃញ៉ុមទៅ កុំអីមានមុខតាមប៉ុស្តិ៍ទូរទស្សន៍នឹងគេបាត់!)

អានផងដែរ វ៉ាយក្លឹប(white club)

9 thoughts on “ក្លឹបវ៉ាយត្រូវបានបិទជាស្ថាពរ

    • បងសុភ័ក្ត្រយាយចឹង តិចជាប់ក្នុងហ្នឹងដែរទេដឹង? ហេស ហេហ… ញ៉ុមមានពួកម៉ាកម៉ាននាក់ដែរ ជាប់ង៉ៃហ្នឹង, អ្នកខ្លះមិនដែលទាំងដើរលេងយប់ផង គ្រាន់តែទៅចូលរួមពិធីខួបកំណើតគេសោះ ក៏ត្រូវជាប់នឹងគេដែរទៅ ។ មួយៗមកវិញស្បថ ថាបើចូលក្លឹបទៀត!

  1. ទាយត្រូវខ្លួនឯងទេណា៎ មិនមែនខ្ញុំប្រាប់ទេ !!!!
    ក្មេងៗចូលម៉ាគំនរ ពួករៀនវិទ្យាល័យហ្នឹងឧស្សាហ៍ជាងគេ អាក្លឹបអស់អីនេះ មិនមែនមានតែមួយកន្លែងហ្នឹងទេ
    មានច្រើនណាស់ ឲ្យតែមិនមែនពាក់អាវសិស្ស គឺចូលបាន ទាំងអស់។

  2. ចង់និយាយថាក្មេងៗ ហ្នឹង ចូលបានយ៉ាងសប្បាយ គេហាមតែយកអាវុធចូល ក្មេងមិនទាន់គ្រប់អាយុដើម្បីសប្បាយ និង អ្នកកាសែត។
    តែខ្ញុំធ្លាប់ឃើញក្មេងប្រុសអាយុ១៣ ទៅ១៥ ឆ្នាំ ចូលច្រើនណាស់ ហេតុតែកំពស់ទើបគេឲ្យចូល បើទាបវិញនោះ……………………..
    និយាយទៅ មិនចង់ដឹងរឿងគេច្រើន និង និយាយរឿងគេច្រើននោះទេ ព្រោះវាគ្មានប្រយោជន៍អីសំរាប់ខ្ញុំ។
    កន្លែងដែលរាំស្រាត គ្រាន់តែតឹងរឹង ជាងក្លឹបធម្មតា តែ ក្មេងនៅតែចូលបាន ព្រោះ បរិយាកាសទៅនោះ ធ្វើឲ្យសប្បាយ គ្រាន់តែហិតផ្សែងត្រជាក់ហ្នឹង ក៏ចង់ញៀនដែរ។
    ចំណាំៈ ឯកសណ្ឋានសិស្សសាលាខុសពីឯកសណ្ឋានសធម្មតា)
    ពួកសន្តិសុខ និងឆ្មាំយាមកន្លែងទាំងនោះគេដឹងណាស់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s