ឌីចេក្លឹប (DJ club)

បន្ទាប់ពីចេញពីប្រលងកាលពីល្ងាចថ្ងៃសៅរ៍, ដោយមានអារម្មណ៍ថាតឹងតែងតិចតួច ស្របពេលដែលពួកម៉ាក ​បបួលញ៉ាំអី តិចតួចតិចផង, ក៏សំរេចចិត្តទៅចូលរួមជាមួយគេ ហើយបានឈាងទៅលេងនៅក្លឹបមួយទៀតដែលមានឈ្មោះថា ឌីចេក្លឹប (DJ club) ។ ក្លឹបនេះមិនជាក្លឹបថ្មីអីទេ, តែគ្រាន់តែញ៉ុមមិនធ្លាប់ចូលតែប៉ុណ្ណោះ ។​ ក្លឹបនេះទីតាំងតាមបណ្តោយផ្លូវ ព្រះត្រសក់ផ្អែម ជិតផ្សារទំនើបសូរិយា ។
– តំលៃ៖ សំរាប់អង្គរបៀរ៍មួយដបតំលៃ ២.២ តុលា, ហេនីកេនមួយដប ៣តុលាជាង, មានដែរ ទឹកផ្លែឈើ និងទឹកក្រូច តែមិនដឹងតំលៃទេ ព្រោះមិនបានហៅមកញ៉ាំផង 😀 ។
– ភ្លេង៖ មិនមានអីគួរអោយទាក់ទាញផង, ខាងក្នុងមិនធំដូចមើលពីខាងក្រៅ, បទភាគច្រើនជា រ៉េបខ្មែរ ស្តាប់មិនសូវបាន, ទំរាំដល់បទរាំ ម៉ោងជាង១០ ឯណោះ ។ ឧបករណ៍ភ្លេងមិនសូវជាទំនើប ឧបករណ៍បំពងសំលេងលឺបែកៗម៉េចមិនដឹងទេ
– បរិយាកាស៖ អាប់អួរ, សំបូរផ្សែងបារី (មិនសូវសាកសមនឹងញ៉ុមទេ ព្រោះញ៉ុមមិនចេះបារីផង), ពីសរាំ និងផ្លូវដើរមិនស្មើ គឺមានរៀងដូចទឹករលកម៉េចទេ ។
– សន្តិសុខ និងសុវត្ថិភាព៖ មើលទៅដូចជាសុវត្ថិភាពដែរ ភ្នាក់ងារសន្តិសុខមានការយាមកាមតឹងរឹងគួរសម, ពេលទៅដូចជាមិនឃើញមានការ ឈ្លោះគ្នា, វាយតប់អីទេ ។

ជាសរុប ក្លឹបមួយនេះ មិនសូវសាកសមនឹងញ៉ុមទេ, តែបើអ្នកចង់សាកល្បង សូមអញ្ជើញ ។

8 thoughts on “ឌីចេក្លឹប (DJ club)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s