វិធីសាស្រ្តគេចប៉ូលីសចរាចរណ៍

ដោយ​សារ​ឥលូវ បងៗ​ប៉ូលីស​យើង​បាន​ចេញ​ប្រតិបត្តិការ​យ៉ាង​សកម្ម​ក្នុង​ការ​ចុះ​ចាប់​រាល់​អ្នក​បើកបរ​ដែល​មិន​គោរ​ព​ច្បាប់​ចរាចរណ៍ បើ​ទោះ​បី​ជា​កំហុស​នោះ​តិច​តួច​ប៉ុណ្ណា​ក៏ដោយ ។ ខាង​ក្រោម​ជា​វិធី​ខ្លះ សំរាប់​ជិះ​គេច​ប៉ូលីស​ (ក្នុង​ករណី​អ្នក​ភ្លេច​ពាក់​មួក​សុវត្ថិភាព រឺបង្ក​នូវ​ទង្វើ​ខុស​ច្បាប់​ចរាចរណ៍​ដោយ​អចេតនា)៖
– ព្យាយាមជិះផ្លូវផ្សេងក្រៅពីផ្លូវធំៗ (ដោយសារបងៗយើងគាត់ចាប់តែតាមស្តុបប៉ុណ្ណោះ)
– ប្រសិនបើគ្មានជំរើស ហើយត្រូវជិះតាមផ្លូវធំ ព្យាយាមសំលឹងមើលតាមក្បែរពេលជិតដល់ស្តុបម្តងៗ
– ដោយសារប៉ូលីសឥឡូវ ប្រើយុទ្ធសាស្រ្តឆ្មាចាប់កណ្តុរ (លេងពួនដូចចោរ) ចឹងព្យាយាមមើលសងខាងផ្លូវដែលអ្នកជិះព្រោះប៉ូលីសអាចនឹងពួន
– ព្យាយាមកត់ចំណាំផ្លូវដែលតែងតែមានប៉ូលីស ហើយជិះចៀសផ្លូវទាំងនោះ (ស្តុបវត្តមហាមន្រ្តី, ស្តុបបូគោ, ស្តុបកែងអាគារប៊ីអេស, តាមបណ្តោយផ្លូវមុនីវង្ស, តាមបណ្តោយផ្លូវសហព័ន្ធរុស្សី…)
– កុំឡើងសួន ក្នុងចន្លោះម៉ោង ៤ដល់ម៉ោង ៧, ប៉ូលីសនៅទីនោះដាក់ទីតាំងចាប់សាហាវមែនទែន!!!
– កុំព្យាយាមភ្លេចមួកសុវត្ថិភាពឲ្យសោះ!

Advertisements

12 thoughts on “វិធីសាស្រ្តគេចប៉ូលីសចរាចរណ៍

  1. ខ្ញុំធ្លាប់ប៉ូលិសចាប់ម្តងដែរ កាល​នុង​មាន​មួក​ដែរ​តែ​ខ្ជិល​ពាក់​ទុក​នៅ​ចង្អើរ​ម៉ូតូ​ខាង​​មុខ​ ប៉ូលិស​ពេល​នុង​ស្តី​អោយ​ថា​មាន​មួក​ម៉េច​ក៏​មិន​ពាក់​…ខ្ញុំ​ក៏​និយាយ​ទៅ​វិញ​ថា​បើ​លោក​ប៉ូលិស​ពាក់​បាន​លោក​ប៉ូលិស​ពាក់​ចុះ​…ចុង​ក្រោយ​ទើប​ប៉ូលិស​ដឹង​ថា​មួក​ខ្ញុំ​ត្រូវ​ទឹក​ភ្លៀង​សើម​ជោគ​។ខ្ញុំ​ក៏​បាន​រួច​ខ្លួន​ទៅ​ពេល​នុង…​ 😀

  2. បច្ចុប្បន្នកម្មព័ត៌មាន (ភាសាសម័យតេជោ) ៖ សូមប្រយត្ន័ប្រយែងខ្លួនចំពោះបណ្តាសិស្សដែលចូលចិត្តអត់ពាក់មួកពេលចេញចូលសាលារៀន !
    ឥឡូវនេះ ខ្ញុំឃើញមានកងកម្លាំងប៉ូលីសចរាចរណ៍ សហការណ៍ជាមួយនឹងមន្ត្រីប៉ូលីសមូលដ្ឋាន ដាក់ពង្រាយគ្នានៅកៀនៗសាលារៀន ! ចេញ ចូលមកជាប់ ៗ រាប់លុយសឹងតែមិនទាន់ !

    បើនៅលើដងវិថីវិញ​ សូមព្យាយាមនៅឲ្យឆ្ងាយពីក្រុមប៉ូលីសចរាចរណ៍ (សមាជិក ៥ រូប) ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ៖
    ១«ស្វែងរកមុខសញ្ញាគោលដៅល្មើស ៖ ម្នាក់នេះសកម្មជាងគេ ! គេមានភារៈពិនិត្យមើលបណ្តាយាន្តដែលល្មើស និងផ្តល់សញ្ញាពីបទល្មើស ។
    ២«ក្រុមឆ្មក់ ៖ ជាធម្មតាមានសមាជិកពីររូប ដែលមានតួនាទីចំបងគឺត្រូវចាប់បញ្ជូនមុខសញ្ញាល្មើសឡើងលើទ្រូងថ្នល់ (ប្រើគ្រប់វិធី ៖ ដកសោរ យកខ្លួនពាំងមុខយាន្ត ចាប់ទាញចាប់អូស…) និងបញ្ជូនចូលមកទីបញ្ញាការមូលដ្ឋាន។
    ៣«អ្នកអនុវត្តច្បាប់ / អ្នកចោទប្រកាន់ (ឋានៈស្មើនឹងព្រះរាជអាជ្ញា)៖ តួនាទីបង្គោលរបស់គាត់គឺសម្លុត ទារលុយ និងចោទប្រកាន់ពីបទល្មើសចរាចរណ៍ …តែម្នាក់នេះអត់ចេះសរសេរវិក័យបត្រពិនិ័យទេ ! (អាចសាកមើលមានបើសិនមិនជឿ ៖ ឈរមើលលេងៗពេលគេផាក)
    ៤«អ្នកសម្របសម្រួល (ដូចជាអ្នកប្រឹក្សាយោបល់ដែរ) ៖ ម្នាក់នេះមានសម្តីពិរោះជាងគេ តែបើជឿគាត់ហើយអស់លុយមិនដឹងខ្លួនទេ ព្រោះវិធីចុងក្រោមរបស់គាត់ គឺសុំត្រង់យកតែម្តង ! (កុំឲ្យស៊យ ប៉ុន្មានក៏យកដែរ !)
    បញ្ជាក់​ ៖ ប៉ូលីសចរាចរណ៍កាន់តែតិច (មួយ នាក់) កាន់តែមានសុវត្ថិភាពក្នុងការបើកបរ ! ម៉េចអីចឹងវិញ ?

  3. ស្វាគមន៍បងមេឃា! សូមចូលរួមក្នុងចំណាប់អារម្មណ៍បងផង៖
    1- ម្នាក់នេះ ឡូវហ្នឹងភាគច្រើនគឺពាក់អាវស៊ីវិលពីលើអាវឯកសណ្ឋាន តែងាយចំណាំទេ គឺគាត់នៅតែពាក់ស្បែកជើងប៊ូ និងខោឯកសណ្ឋានដដែល ។
    2- បាទក្រុមហ្នឹងសាហាវមែន, អត់ខ្លាចងាប់ទេអាឡូវ! រត់កាត់មុខឡានដូច​ស្អីចឹង! ង៉ៃមុនឃើញយកជើងទៅទាក់​កង់ម៉ូតូដែលប្រុងគេច​ទៀតផង!
    3- ត្រូវ ពួកហ្នឹងមិនចេះសរសេរមែន ពេលខ្លះពិន័យ មិនដឹងទារឯកសារអ្វីច្បាស់ទេ ជួនកាលគាត់និយាយថា មិនបាច់សរសេរទេ អោយតាលុយមក!
    4- អ្នកសុំស្គាល់! ង៉ៃមុនគាត់ចាប់ញ៉ុមដោយញ៉ុមអត់មានខុស ដល់ទាទៅទាមក អត់ដឹងចោតអី, គាត់ថា ស្គាល់ៗគាត់ទៅ អោយគាត់2-3ពាន់ ចាត់ទុកថាស្គាល់គ្នា! (យី ចេះតាមានម៉ង!)
    ប៉ូលីសកាន់តែតិច កាន់តែមានសុវត្ថិភាព ព្រោះប៉ូលីសឥលូវ សឹងតែដូចចោរទៅហើយ ចឹងបើចោរតិច កាន់តែមានសុវត្ថិភាពមែនទេ?

  4. បន្ថែមបន្តិចទៀត ក្មេងស្រែ ៖ ១«ច្រើនតែ អង្គុយ (ឈរជើង) ចម្ងាយប្រហែលជា ១០០ ម៉ែត្រពីតំបន់ផាកពិន័យ ។ ខ្ញុំមិនដែលឃើញអ្នកស្លៀកពាក់ស៊ីវិលទេ គឺស្លៀកពាក់ឯកសណ្ឋានប៉ូលីសចរាចរណ៍តែម្តង ដៃមានកាន់អាយកូមមួយ និយាយផ្តល់ព័ត៌មាន !…
    វីវា ! ពណ៌ខ្មៅ​ អត់ស្លាកលេខ … បើម៉ូតូ អត់ស្គាល់ម៉ាក អាវខ្មៅៗ ! ម៉ូតូក៏ពណ៌ខ្មៅដែរ !

  5. Pingback: ធ្វើ​យ៉ាង​ណា​ពេល​ត្រូវ​ប៉ូលីស​ចាប់??? « ប្លុកក្មេងស្រែ
  6. បងៗប៉ូលីសឥលូវនេះ មិនត្រឹមតែប្រើយុទ្ធសាស្ត្រឆ្មាចាប់កណ្តុរទេ តាមញ៉ុមសង្កេត​ឃើញ គឺគាត់ Update ដល់យុទ្ធសាស្ត្រ ព្រាយដើមពោធិ ទៀតហ្ន៎!!​ ចាំឈ្លប ពួនតាមដើមឈើធំៗ ជាពិសេសដើមពោធិកន្លែងខ្លះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s