ដំណើរកំសាន្តរបស់ខ្ញុំនាថ្ងៃឆ្លងឆ្នាំ…

បាត់មុខអត់បានចូលមកក្នុងប្លុកពីរ បីថ្ងៃ ដោយសារបានធ្វើដំណើរទៅលេងឆ្លងឆ្នាំនឹងគេនឹងឯងដែរ ហ្នឹងណា! ឆ្នាំនេះបានទៅលេងកំពង់សោម ព្រមទាំងរម្មណីយដ្ឋានថ្មីមួយដែលញ៉ុមអត់ដែលបានទៅ ពេលត្រលប់មកវិញ ។

ព្រឹកថ្ងៃទី៣១ ខែធ្នូ ឡានបានចាប់ផ្តើមធ្វើដំណើរចេញពីទីក្រុងភ្នំពេញម៉ោង ៧.០០ ហើយទំរាំដល់គោលដៅ គឺម៉ោង ១២ ឯណោះ (អត់បានឈប់ញ៉ាំអីនៅពិចនិលទេ ព្រោះបានទិញរបស់ញ៉ាំសំរន់ដាក់លើឡានរួចហើយ) តែទំរាំតែឡើងផ្សារ ទិញម្ហូប ធ្វើហើយ បានញ៉ាំ ដល់ម៉ោងជិតបីឯណោះ!

ទិដ្ឋភាពថ្ងៃនោះមានភាពអ៊ូរអរជាងឆ្នាំមុនទៅទៀត, រកតូបអង្គុយសឹងតែមិនបាន (គ្នាជាង២០នាក់ មានតូបអង្គុយតែ១ទេ) ។ អ្វីគ្រប់យ៉ាងឡើងថ្លៃកប់ពពក, តូបធ្លាប់តែតំលៃ ៥ម៉ឺន ឡើងដល់ទៅ ១២ម៉ឺន, នៅតែរកតូបជួលសឹងមិនបានទៀត! បន្ទាប់ពីញ៉ាំបាយថ្ងៃរួច នាំគ្នាចុះមូជទឹកលេងបានមួយភ្លេតដែរ តែតាមួយភ្លេតប៉ុនណោះ ព្រោះ​មានអារម្មណ៌ថាទឹកដូចជាអត់ស្អាតទេ។

ពេលយប់ ចាប់ពីម៉ោង ៧ល្ងាចទៅ មានអ្នកដុតកាំជ្រួចខ្នាតតូចលេងឡើងពេញឆ្នេរ, ញ៉ុមនឹកគិតថា ទំរាំដល់ម៉ោង១២ មិនដឹងនាំគ្នាដុត អត់ប៉ុន្មានដើមទេណ៎រ!តាមញ៉ុមស្មាន គ្រាន់តែមួយយប់ឆ្លងឆ្នាំនេះ ខ្មែរយើងបានចំណាយលុយចេញទៅក្រៅស្រុក ដើម្បីទិញកាំជ្រួចមិនតិចសែនដុល្លាទេមើលទៅ! ម៉ោង១១.៥៥ នាទីហើយ វេលាដែលយើងទន្ទឹងរងចាំកាន់តែកៀក កាំជ្រួចបាញ់កាន់ តែច្រើនមានទាំងខ្នាតតួច មធ្យម រួមទាំងខ្នាតធំ(ដូចដែលគេបាញ់នៅមុខវាំងចឹង) ពិតជាស្អាតមែន ។ មួយនាទីចុងក្រោយនៃឆ្នាំ ២០០៩ បានមកដល់ តាមបណ្តោយឆ្នេរ អត់មានកន្លែងសំរាប់មនុស្សឈរទេ កាំជ្រួចត្រូវបានគេបាញ់ពេញមេឃ, ក្នុងតូបដែលខ្ញុំបាន អង្គុយ លឺសំលេងរាប់ចុះក្រោមចាប់ពី ៥៩ ដល់០, សំលេងមនុស្សហ៊ូរកញ្រ្ចៀវ លាន់ពេញឆ្នេរ, ពិតជាបរិយាកាសដ៏ពិសេសមែន ។

បន្ទាប់ពីព្រឹត្តិការឆ្លងឆ្នាំរួចរាល់, តាមឆ្នេរសមុទ្រដូចជាទូលាយជាងមុន, មានអ្នកខ្លះទៅផ្ទះវិញ, មានអ្នកគេងនៅឆ្នេរ, នឹងអ្នកខ្លះនៅបន្តរការរាំលេង និងផឹកស៊ី, ចំណែកខ្ញុំនៅអាំងសាច់ ព្រមទាំងលេងបៀរទំរាំដល់ពេលភ្លឺ ។

ព្រលឹមឡើងម៉ោង ៦ ឡានក្រុមចាប់ផ្តើមមកយកពួកយើងចេញពីឆ្នេរ ហើយឡើងទៅផ្សារម្តងទៀត, មុនដំបូងពួកយើងគិតគ្នាថា នឹងទៅលេងបន្តរនៅក្បាលឆាយ តែលឺគេនិយាយថា នៅក្បាលឆាយអត់សូវមានទឹកលេង ហើយគេណែនាំ អោយទៅលេងរម្មណីយដ្ឋានថ្មីមួយទៀតមានឈ្មោះថា “ថ្មរូង” ។ ខ្ញុំអត់ដែលលឺគេនិយាយអំពីឈ្មោះនេះសោះ ហើយមានអារម្មណចង់ទៅមែនទែន ។ ក្រោយពីមានការយល់ស្របទាំងអស់គ្នា យើងក៏សំរេចចិត្តទៅលេងនៅទីនោះ ។

ដើម្បីមកដល់រម្មណីយដ្ឋាននេះយើង ត្រូវធ្វើដំណើរចេញពីខេត្តកំពង់សោមចំងាយប្រហែលជាង១០០គីឡូម៉ែត្រ ហើយបត់ឆ្វេងនៅ ផ្លូវដីក្រហមមួយខ្សែរ ដែលអត់មានដាក់ផ្លាកសំគាល់ទេ ។ ផ្លូវចូលមានសភាពពិបាកបន្តិច ដោយមានទំហំតូច ពិបាកជៀសគ្នា, ផ្លូវហុយ ព្រមទាំងមានស្ពានចាស់ ដែលមិនអាចធ្វើការឆ្លងកាត់បានទេសំរាប់ឡានក្រុងដែលធំជាង ៣៥កៅអី ។ ទំរាំទៅដល់ មានចំងាយពីផ្លូវចូលប្រហែល ៥គីឡូម៉ែត្រ ។ តាមផ្លូវគេឃើញមានក្មេងសូមទានមួយចំនួន កំពុងសុំតាមបែបជួយធ្វើផ្លូវ ហើយសុំការ ឧបត្ថម្ភ ។ ពេលទៅដល់ ញ៉ុមឃើញថា ទិដ្ឋភាពមានលក្ខណៈស្រដៀងគ្នានឹង ទឹកឈូរកំពត តែមានថ្មច្រើន ហើយធំៗ មើលទៅឡូយ ម្យ៉ាងដែរ ។ ទឹកមានសភាពល្អក់ ដោយសារតែជារដូវប្រាំង ធ្វើអោយញ៉ុមសំរេចចិត្តថា អត់មូជទេ លើកនេះ ។ ក៏ដូចជានៅមាត់ឆ្នេរដែរ អត់មានតូចនៅសល់សំរាប់ជួលទេ ដូច្នេះយើងត្រូវញ៉ាំបាយនៅជិតឡាន ដោយក្រាលកន្ទេលផ្ទាល់ដី (ឡូយម្យ៉ាងដែរ)។

អានលំអិតអំពី ថ្មរូង

សំរាប់រូបថតនឹងមានដាក់ក្នុងប្រកាសក្រោយ។

5 thoughts on “ដំណើរកំសាន្តរបស់ខ្ញុំនាថ្ងៃឆ្លងឆ្នាំ…

  1. ស្តាប់ទៅសប្បាយណាស់ណ។ និយាយពីថ្មរូង កាលពីខ្ញុំទៅស្រុកខ្មែរលើកមុនចង់ទៅលេងកំពង់សោម ហើយចង់ឆៀងចូលថ្មរូងដែរតែអត់មានពេល មើលទៅគួរអោយចង់ទៅលេងតើហ

  2. រឿង​ដុត​កាំជ្រួច​មាត់​ឆ្នេរ​នេះ សំរាប់​ខ្ញុំ​គួរ​អោយ​ទើស​ទាល់​មែនទែន កំទេចផេះ​របស់​វា​ហុយ​ចូល​ភ្នែក ផ្សែង​វា​បំពុល​បរិយាកាស ខូច​ខ្យល់​អាកាស​មាត់​សមុទ្រ​អស់។

    មិន​គួរណា​គេ​បណ្ដោយ​អោយ​បាញ់​លេង​ពាស​វាល​ពាស​កាល​ដូច​នៅ​ឆ្នេរ​កំពង់សោម​សោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s