អំពីខ្ញុំ

សំរាប់​អំពី​ញ៉ុម​គឺ​មិន​មាន​អី​ច្រើន​ទេ​បាទ ។ ញ៉ុម​គឺ​ញ៉ុម ជា​ក្មេង​ដែល​រស់នៅ​ក្នុង​ទីក្រុង តែ​ចម្លែក​ប្រើ​ឈ្មោះថា​ក្មេង​ស្រែ ។ ប្រហែលជា​មាន​អ្នកខ្លះ​ធ្លាប់ នឹក​ឆ្ងល់​ថា​ហេតុ​អី​, ពាក្យ​ថា​”​ក្មេង​ស្រែ​”១​នេះ សំដៅ​ដល់​របៀប​រស់នៅ មិន​ស៊ីវិល័យ​, មិន​ទាន់សម័យ​, សំរាប់​អ្នក Low show ដែល​តែងតែ​ត្រូវបាន​អ្នក High Show ខ្លះ​ហៅ ។ “​អា​ស្រែ​”, “​ក្មេង​ស្រែ​” ជា​ពាក្យ​ដែល​ញ៉ុម​ធ្លាប់បាន​ស្តាប់​ឡើង​សឹក​ទៅ​ហើយ​, ពេល​ដំបូង​មាន​អារម្មណ៍​ថា​ខឹង តែ​ក្រោយមក ក៏​គិត​បែប​បញ្ច្រាស់​ថា មានអី​អាក្រក់ ក៏​ចូល​ចិត្ត ហើយ​យក​វា​មក​ប្រើ​វិញ​រហូត​ទៅ ។
ដូច​ជា​និយាយ​ច្រើន​តិច​អំពី​ឈ្មោះ ក៏​ព្រោះ​ដូចជា​មិន​មាន​រឿង​អី​ផ្សេងទៀត​គួរអោយកត់សំគាល់ និង​គួរ​និយាយ ។ ប្រវិត្តិ​ការសិក្សា ធម្មតា​(​ឬ​អាច​និយាយ​ថា​អន់​), ការងារ​បច្ចុប្បន្ន ក៏​ធម្មតា ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ ដែល​មាន​ប្រាក់​បៀ​វត្ត​មិនសូវ​ច្រើន ។


134 Responses to អំពីខ្ញុំ

  1. ម៉េចក៏ដាក់ឈ្មោះថាក្មេងស្រែទៅកើត? ម៉េចមិនដាក់ថា​​ កុមារថ្មីក្នុងជីវិតខ្មែរ រឺក៏ដាក់ថា
    កុមារខ្មែរ តែម្តងទៅ។
    ខ្ញុំគ្រាន់តែជួយជាយោបល់ទេ ណា៎!!!!

    • ចុះម៉េចមិនឆ្ងល់ថា ខ្លួនឯងដាក់ឈ្មោះថា “កុមារទេពចម្បាំង”? ឈ្មោះគឺឈ្មោះ!
      ម្យ៉ាងវិញទៀត, “ក្មេងស្រែ” មិនសំដៅលើអ្នកនៅស្រុកស្រែទេ, វាបង្ហាញអំពីបែបបទនៃការ រស់នៅបស់ញ៉ុមតើ!

      • សួស្តី​ក្មេង​ស្រៃ​ញុំ​មាន​បំ​ណង​ចង​ធ្វើ​ការ​ផ្លាស់​ប្តូរ​link​ជា​មួយ​គេហ​ទំ​ព័រ​របស់​ក្មេង​ស្រែ​។
        នេះ​គឺជា​គេហ​ទំ​ព័រ​របស់​​ញ៉ុម​ http://moviekhmer.com
        បា​សិន​ជា​អាច​សូម​មេ​តា​ផ្ញើ​សារ​តាម​រយះ​ email moviekhmer@gmail.com
        ផង សូម​អរគុណ​ទុក​ជា​មុន

  2. សូមទោសនេះមកពីខ្ញុំអត់ទាន់ដឹង ឥឡូវខ្ញុំដឹងហើយ។
    ខ្ញុំសូមរីករាយផងដែលមកwordpress ចំនែកខ្ញុំអត់បាននៅទៀតទេ។

  3. បានអានខ្លះៗដែរពីបញ្ហារបស់កុមារទេពឯង, តែដូចជា មិនគួរអោយពួកអ្នកទំនេរអស់នោះធ្វើអោយរំខានអារម្មណ៍ទេ! យើងគឺយើង! គេគឺគេ! យើងគ្មានសិទ្ធិហាមឃាត់មាត់គេទេ តែគេក៏គ្មានសិទ្ធ​ហាមឃាត់យើងដែរ មិនចឹងហី!
    តែបើមកពីត្រូវទៅបរទេស ហ្នឹងមិនអីទេ!

  4. ជិនរីបសួរ! មែនញុមយល់ស្រប។ គេគឺគេ យើងគឺយើង ទៅខ្វល់អីពីគេ យើងមិនមែនទៅសុំបាយគេណា។

  5. សួស្ដី! សូមចូលរួមដែរ ព្រោះខ្ញុំចូលចិត្តស្ដាប់ក្មេងៗជជែកគ្នា! ក្មេងស្រែ ប្រហែលស្គាល់ក្ដាមស្រែ ឬខ្យងស្រែច្រើនហើយ ហេតុនេះសូមប្រាប់ពួកគេកុំឱ្យមនុស្សអាក្រក់ចាប់យកមកលក់នៅទីក្រុងបាន!

  6. ឃើញទេ ដាក់ឈ្មោះក្មេងស្រែ គែច្រឡំថានៅស្រែមែន!!!
    បើដាក់ថា កុមារថ្មីក្នុងជីវិតខ្មែរ ប្រហែលជាបាន។
    ព្រោះប្លកបាននិយាយថា ខ្ញុំស្រលាញ់ខ្មែរ ហើយដាក់ឈ្មោះថាកុមារស្រែ។ អីចឹង ខ្ញុំកាត់យល់តែម្តងទៅថា កុមារថ្មីក្នុងជីវិតខ្មែរ។
    សូមកុំមានគំនិតខឹងនឹងខ្ញុំឲ្យសោះ ព្រោះខ្ញុំមិនចង់វាចារនៅប្លកគេ នាំឲ្យគេខឹងនោះទេ។

    • “កុមារថ្មីក្នុងជីវិតខ្មែរ” ស្តាប់ទៅដូចជាម៉េចមិនដឹងទេ, ដូចកាត់ទៅសាសនាគ្រឹស្តម៉េចវិញនួក!
      សុខចិត្តអោយគេច្រឡំថានៅស្រែ អោយតែជាខ្មែ កុំអោយទេគេច្រឡំថាជាអ្នកកាន់សាសនាគ្រឹស្ត!

  7. ស្តាប់ទៅចំលែកត្រង់ណា? ស្រដៀងនឹងព្រះវិហារជីវិតថ្មីមែនទេ (វិហារយ៉េស៊ូ)។
    អញ្ជឹងបានថានឹងណា៎!!!! ខ្ញុំអត់មានចំនេះដឹងមែន
    ដែលផ្តល់យោបល់ឲ្យគេ។
    អញ្ជឹងសូមសំណាងល្អក្នុង wordpress នេះណា៎!!!
    ក្មេងស្រែ!!!

  8. អីយ៉ា…កុំប្រកែកគ្នាអី..

  9. ជិះម៉ូតូឌុបមកលេងផ្ទះក្មេងស្រែម្តង គ្មានអីអោយទេមក​ផ្ទះគេ គិតថាក្មេងស្រែមិនប្រកាន់ចុះ!!ហិហិ

  10. phuylai៖ អរគុណច្រើនដែលបានមកលេង, ចាំញ៉ុមចេញថ្លៃម៉ូតូឌុបអោយ!
    pheara៖ thxs, nothing gonna gud in here, anyway thxs for coming.

  11. សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
    http://www.facebook.com/translations

  12. ស្ួស្តីក្មេងស្រែ!

  13. ក្មេងស្រែចេះតែនិយាយហើយ!

  14. នណាថាប្លកក្មេងស្រែឥតប្រយោជន៍!

  15. Yo Khmeng Srae… kjom khmeng srae too.. khemg mo pi kom pot… kekkeke… herz.. khmeng kal pi ten years mun… ah lov kjas hoy…​ អាឡូវគេហៅខ្ញំថាចាស់ស្រែ៕​ :D

    • ហេស ហេហ…ចឹងក៏មានដែរ ។ ញ៉ុមក្មេងស្រែតែកើតនៅអំពេញ រស់នៅអំពេញ គ្រាន់តែស្រែតាឈ្មោះ និងរបៀបរបបរស់នៅទេ! អរគុណដែលបានឈាងចូលមកលេង, តែង៉ៃក្រោយមកលេងផ្ទះញ៉ុមកុំមកដៃទទេរណា! យកសុរាមកៗ ញ៉ុមចេញសាច់ក្លែម!:D

  16. ha ha ណារិនថា ស្គាល់សម្បត្តិ ព្រោះរៀនជាមួយគ្នា!

  17. អ៎ យីចុះស្គាល់ឈ្មោះញ៉ុម ហើយយកទៅសួរណារិនថាម៉េច? lol អត់អីរ៉េ គង់តាបានជួបគ្នារ៉េយើង!

  18. បងណារិនថា សម្បត្តិពូកែ management ហើយញ៉ែនារីៗក៏ជំនាញដែរ តែ ប្រលងធ្លាក់ពីរមុខ! :lol:

  19. នៅទីនេះ ឆ្ងាត់អោយជ្រាបតាម៉ង! lolz :D

  20. មិនស្ងាត់ទេ! ព្រោះមានខ្ញុំមកលេងផ្ទះដែរតើ! មិនអញ្ចឹង?

  21. ក្មេងស្រែ ពួកែរករូបដាក់ណាស់ហ្ន… ហាស ហាស មើលមុខ និងសាច់ឈាមចុះ… ស្រែមែនមែន… :-D

    »»»គ្រាន់តែនិយាយបង្អាប់លេងទេណា.. មិនមែនមានន័យចង់ មើលងាយអ្នកស្រែទេ ព្រោះម៉ែឳខ្ញុំក៏ជាអ្នកស្រែដែរ…
    តែមើលមុខក្មេងស្រែចង់តែសើច… អ្នករួមការងារឆ្ងល់អើយឆ្ងល់ថា អាតាហ្នឹងឲ្យតែបើកកុំព្យូទ័រឡើងសើចរហូត… សប្បាយចិត្តណាស់រាល់ថ្ងៃ ? មេជិតដេញក្បាលចោលហើយនៅតែមិនដឹងខ្លួនទៀត… អត់ធ្វើអីទេ ម៉្អៃៗលេងតែ Chat & internet… :-D

  22. បងសម្បត្តិចង់ឃើញរូបខ្ញុំហ្អី? ឥឡូវនេះ បានឃើញហើយ ចូលមើលប្លកខ្ញុំទៅ

  23. ខ្ញុំក៏ជាក្មេងស្រែម្នាក់ដែរ តែខ្ញុំលើសហ្នឹងទៀតគឺខ្ញុំកើតនៅស្រែ ធ្វើស្រែ ការងារអ្នកស្រែភាគច្រើនខ្ញុំអាចធ្វើបាន…

    • ញ៉ុមជាអ្នកកើតនៅភ្នំពេញរ៉េ, តែការងារអ្នកស្រែសឹងតែទាំងអស់ ញ៉ុមបានធ្លាប់រៀនធ្វើខ្លះដែរ រាប់ទាំង ភ្ជួរ, ដក, ស្ទូង, ច្រូត, បោក, កើបអាចម៍គោ, អោយបាយជ្រូក, នេសាទត្រី…. សុទ្ធតែធ្លាប់ធ្វើ ។

  24. ញ៉ុមកើតនៅអំពេញដែរ… ធ្លាប់ធ្វើការស្រែចំការដែរ… (ធ្លាប់អីតែឯង !?)

  25. គេកើតនៅអំពេញហើយរស់អំពេញ ខុសអីតែខ្ញុំកើតនៅអំពេញនៅស្រែវិញ

  26. សូមទោសសូមសរសេរម្តងទៀត
    គេកើតនៅអំពេញហើយរស់នៅអំពេញ ខុសអីតែខ្ញុំកើតនៅអំពេញរស់នៅឯស្រែវិញ
    លឺគេថានៅអំពេញអាឡូវសំបូរកូនក៉ូរេណាស់​ មែនហេស?

  27. Yango ( យ៉ាងកូ បក្សីឥន្ទ្រីទេព)
    រកក្មេងកូរ៉េធ្វើអី? មានតែក្មេងចិនបានសំបូរ ចង់រកធ្វើអីដែរ?

  28. ប្រុសកម្ជិល (ជិលអូន) មិនមែនក្មេងស្រែទេ តែមុខ​ស្រែហ្ម៉ង​ ហា៎ហា៎

  29. អរគុណដែលបានសរសើរបែបបង្អាប់! ហេស ហេស… តាមពិតទៅសង្ឃឹមថាមុខដូចអ្នកស្រែទៅចុះ!

  30. ដាវីអត់បាននិយាយថាឲ្យក្មេងស្រែទេ ដាវីថាឲ្យ​ប្រុសកម្ជិល តែ​បើ​ក្មេងស្រែចង់ទទួល​ ដាវីអត់ថាអីទេ :P

  31. គម្រោងបកប្រែ​ពាក្យ​បរទេស​មក​ភាសា​ខ្មែរ៖ តើ​អ្នក​នឹង​ចូល​រួម​គាំ​ទ្រ​ដែរ​ឬទេ?
    សូម​ចូល​ទៅ​
    http://svichet.wordpress.com/2010/06/17/translation-project/

    ដើម្បី​បញ្ចេញ​សំលេង

  32. អូរចឹង​ កូរ៉េគេប្រាប់ខ្ញុំនឹងខ្មែរហ្ហស៎? នៅអំពេញមានខ្មែរតែងខ្លួនបែបកូរ៉េ នៅស្រែអត់មានទេ មានតែស្វាតែងខ្លួនបែបមនុស្ស(ប៉ាហ៊ី)។

  33. សួស្តីអ្នកក្មេងស្រែ!ចង់ឃើញមុខដល់ហើយមុខម៉េចទៅ?មានរូបផ្ទាល់មើលអត់?
    នេះញ៉ុមជាអ្នកថ្មីទេ ជួយរាក់ទាក់ហង!

    • បាទ សួស្តី វឌ្ឍនា(មិនដឹងសរសេរត្រូវឬខុសរ៉េ)! ស្វាគមន៍ការមកដល់ផ្ទះអត់ប្រយោជន៍១នេះ ។ ចង់ឃើញមុខហេស? មិនបាច់ក៏បានដែរ អាចស្រមៃទៅកាន់រូបភាពដែលអាក្រក់ជាងគេទៅ គឺបានស្រេច ។ ហើយចំពោះរឿងរាក់ទាក់ ញ៉ុមសុំត្រឹមរាក់ និង រួសរាយបានទេ? អា “ទាក់” ហ្នឹងសុំមិនបាច់ទៅចុះ ។ :D

  34. នរណាគេចង់ទាក់ គ្រាន់តាជាពាក្យជួនផស់គេសោះនឹងងា………។
    ចេះតាគិតដល់ណាហើយ ម៉ោវិញម៉ោ!បរ​ និយាយពីរឿងអត់ប្រយោជ៍ គឺញ៉ុមនេះរ៉េ!!​

  35. បងសម្បតិ្ត ងគួរតែប្តូរឈ្មោះដាក់ថា កុមារជនបទវិញ ទើបរាងពិរោះ ហើយគេមិនគិតច្រើន!!!
    បងយល់យ៉ាងម៉េចដែរពីឈ្មោះហ្នឹង!!!
    ក្មេងៗ=កុមារ ស្រែ=ទីជនបទ ។
    គួរតែយកឈ្មោះហ្នឹងទៅ យ៉ាងណាៗ សូមបងកុំខឹង!!

    • តាមពិតគឺវាន័យដូចគ្នាតែអត្ថន័យនៃពាក្យ, តែបើតាមន័យដែលបងចង់ប្រើគឺមិនដូចគ្នាទេ ។ ពាក្យថា «ក្មេងស្រែ» គឺវាបានបង្ហាញពីបែបបទនៃការរស់នៅថ្នាក់ទាប ដោយពាក្យថា «កុមារជនបទ» សំដៅដល់បណ្តារកុមារដែលមិនរស់នៅ ក្នុងទីក្រុង ។

  36. ដាវី​សុំសួរមួយសំណួរ តើ​ក្មេង​ស្រែ និង​ក្មេង​សម្រែ ដូចគ្នា​ ឬ​ខុស​គ្នា?

    • ក្មេង = ក្មេង
      ស្រែ > សម្រែ
      តាមការពន្យល់ខាងលើ គឺវាដូចគ្នាទេ ។ តែបើតាមន័យដែលញ៉ុមចង់ប្រើប្រាស់ គឺមិនដូចគ្នាទៅវិញ ។ «ក្មេងស្រែ» វាហាក់បញ្ជាក់អំពីកំរិតនៃការរស់នៅថ្នាក់ទាប ជាង «ក្មេងសម្រែ» ដែលគ្រាន់តែបង្ហាញថា ជាក្មេងដែលរស់នៅជនបទ ។

  37. ការ​គិត​របស់​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា​។​​ បើ​តាម​គំនិត​ដាវី​វិញ ក្មេង​ស្រែ​គ្រាន់​តែ​ជា​ក្មេង​ដែល​រស់​នៅ​តាម​ជនបទ ចំណែក​ឯ​​ក្មេង​​សម្រែ​វិញ​សំដៅ​ដល់​របៀបរស់នៅ​របស់​ក្មេង​នោះ​នៅ​​មាន​កំរិត​ :D

  38. ជឿ ឬ​មិនជឿ? ខ្មែរ​ចូលចិត្ត​និយាយ​កាត់​ៗ​ ខ្លីៗ​

  39. អត់បាន​សើចចំអកឲ្យ​ទេ ដាវី​អត់​មាន​ពាក្យ​ត្រូវ​និយាយ​ទៀត​ ហើយ​ក៏​សើច​លេង​ទៅ។

  40. ញ៉ុម​ចូល​ចិត្ត​ការ​រចនា​ក្បាល​ទំព័រ​របស់​ ក្មេង​ស្រែ ដែល​ឆ្លុះ​បញ្ចាំង​ពី​លក្ខណះ​រស់​នៅ​របស់​មនុស្ស​នៅ​ស្រុក​ស្រែ និង ទី​ក្រុង។ ញ៉ុម​អោយមេដៃ២

  41. ថ្ងៃនេះជិះម៉ូតូឌុបទៅលេងផ្ទះក្មេងស្រែតិច តែសុំទោសផង អត់បានទិញអីមកផ្ញលទេណា……..

    • អីយ៉ា? បាន ធូដា មកលេងផងថ្ងៃនេះ? អញ្ជើញមកតាំងពី ខ្មែរ365 មកដល់ទីនេះហើយ ចាំបាច់មានកាន់អីមកធ្វើអី មិនចាំបាច់ទេនាំតែធ្ងន់ មានតែលុយទៅគ្រប់គ្រាន់ហើយ ព្រោះនៅទីនេះអីក៏មាន, តូបលក់ចាប់ហួយ, តៀមកាហ្វេ, តៀមស្រាថ្នាំ, សំណាក់សោយសុរ៉ា អូហូមានម៉ាចប់!
      រីករាយដែលបានចូលមកលេង!

  42. ថ្ងៃនេះមានសំណាងណាស់ដើរៗក៏ឃើញផ្ទះមួយមានដំបូលគួរឱ្យចាប់អារម្មណ៍ ស្រាប់តែយកដៃទាញគ្រាប់ភ្នែកទាំងពីរចុះក្រោម ដឹងអីផ្ទះក្មេងស្រែសោះ។ ចាប់ពីថ្ងៃនេះទៅសុំចូលលេងញយៗហើយប៉ុន្តែគ្មានអីផ្ញើរទេ មានតែចំណេះដឹងដែលដាក់ក្នុងប្លកផ្ញើរប៉ុណ្ណោះគឺ
    http://kt42.wordpress.com

    • អីយ៉ាស់! បានមកលេងនៅទីនេះ ជាកិត្តិយសម្ចាស់​ផ្ទះ​ណាស់ទៅ​ហើយ! មិនបាច់​យកអី​មក​ផ្ញើរ​ក៏បាន, នៅ​ទី​នេះ​មាន​សព្វ តាំងពីអង្ករបាយ, ស្រា, សាច់, ផ្លែឈើ, បារ​ ក្លឹបរង្គសាល, អ៊ីនធើណេត!
      អោយ​តា​ KT42 មានតា​លុយ​ម៉ា​មុខ​មក រួច​ជា​ស្រេច!!!

  43. សួស្តី!
    ខ្ញុំបានតភ្ជាប់ប្លុករបស់អ្នកជាមួយនឹងប្លុករបស់ខ្ញុំ សង្ឃឹមថាអ្នកនឹងមិនប្រកាន់ចំពោះការតភ្ជាប់នេះ

  44. រីករាយថ្ងៃកំណើត រីករាយថ្ងៃកំណើត រីករាយថ្ងៃកំណើតម្ចាស់ផ្ទះ ហៅតាស្វិត ជូនពរឲ្យឆាប់ធំ ហេហេ ញ៉ាំឆ្ងាញ់ គេងស្រួល សប្បាយចិត្ត
    ជាពិសេសមានលុយហូរចូកហោប៉ាវព្រឹបៗកប់ៗ តែកុំភ្លេចចែកខាងនេះចាយផងណា៎ :P

  45. សួស្តី! ញ៉ុមអាចចូលរួម និយាយលេងផងបានទេ?

    • អូ​បាទ! បាន​តើ! ស្វាគមន៍​ការ​មក​ដល់​ប្លុក​អត់​ប្រយោជន៍​១​នេះ! អាច​ជជែក​អី​ក៏​បាន តែ​កុំ​ជេ​គេ ខ្លាច​គេ​ចាប់​យក​ទៅ​ស្ល​រម្ជូ​អី ក្មេង​ស្រែ​អត់​ទទួល​ខុស​ត្រូវ​រ៉េ!

  46. ញ៉ុមជាអ្នកភូមិផ្សេងទេ ង៉ៃនេះទំនេរមានអារម្មណ៌ឡាអក៏ ម៉ោលេងភូមិវើតប្រេសនេះ។ សុខសាបាយទេបងប្អូន? គិតចូលលេងទះនេះសិន… អូហូ!!! ទះក្មេងស្រែអ៊ូអរដល់ហើយហ្ន៎…

    • បាទ ស្វាគមន៍​បង! រីក​រាយ​ដែល​បាន​មក​ដល់​ទី​នេះ ។ មាន​ទៅ​ឆ្អី, ភូមិ​នេះ​គេ​មាន​ហាម​ប្រាម​ឯណា, ហើយ​ផ្ទះ​ញ៉ុម​ក៏​អត់​មាន​អ៊ូ​អរ​ប៉ា​មាន​ដែរ, ទាល់​តែ​ផ្ទះ​តៀម​កា​ហ្វេ​ភូមិ​យើង​ណ៎​បាន​អស់​ស្ទះ!

  47. «ក្មេងស្រែ» មានន័យ​ជាក្មេងដែលរស់នៅជនបទ​ហើយប្រកបរបរធ្វើស្រែចំការ​ដើម្បីចិញ្ចឹមជីវិត។អាចនិយាយបានថាពាក្យនេះមិនមានអ្វីដែលអាក្រក់នោះទេ​ព្រោះយ៉ាងសម្អុយណាស់ក្មេងស្រែអាចចិញ្ចឹមជីវិតមនុស្សបានសឹងម៉ាទីក្រុង។
    ផ្ទុយទៅវិញ ចំពោះពាក្យថា ​«អាសំរែ»​សំដៅលើប្រភេទក្មេងដែលមិនចេះលេង
    ខ្លួនហឺហា ស៊ីវីល័យ​ ឬទាន់សម័យអីទេ តែមិនមែនមានន័យថាគាត់ជាមនុស្ស​ ល្ងង់នោះទេ។ចំពោះអកដែលចូលចិត្តប្រើពាក្យនេះគឺជាមនុស្សដែលខ្វះ សីលធម៏ក្នុងខ្លួន និយាយឲ្យចំទៅគឺមាត់ដាចគ្មានចំណេះដឹងខាងការនិយាយស្តី
    បើជួបអ្នកប្រើពាក្យសំដីចឹងហើយ យុទ្ធសាស្រ្តដែលត្រូវប្រើវៃបកនូវពាក្យឲ្យ​ សាហាវជាង​ ហើយឲ្យបិទមាត់ម្នាក់នោះឲ្យជិត។ករណីយើងមិនចេះប្រើពាក្យ ដូចមនុស្សនោះដើរចេញឲ្យឆ្ងាយ​ពីគេឬកុំសេពគប់ជាមួយទៅល្អជាង។
    រឿងធំក្លាយជារឿងតូច​ រឿងតូចប្រែជាអត់រឿង។
    នេះគ្រាន់តែជាទស្សនៈ​ខ្លីៗរបស់ខ្ញុំប៉ុណ្ណោះ បើមានប្រការឆ្គាំងឆ្គងសុំអាធ្យាស្រ័យផងណា។
    ហេហេហេហេហេ​

  48. អរុណសួស្តី! ញ៉ុមសូមចូលរួមផង ហើយក៏ចង់ស្គាល់អ្នកទាំងអស់គ្នាដែរ។

  49. សួស្ដី​ក្មេង​ស្រែ

    បង​ឧស្សាហ៍​​មក​លេង​ផ្ទះ​ប្អូន ប៉ុន្តែ​មិនទាន់​បាន​ដាក់​ពាក្យ​សមរម្យ​ទុក​ឲ្យ​។
    តាម​ពិត​បង​ទុក​ក្នុង​បេះដូង​ពាក្យ​ទាំង​ឡាយ​ដែល​ប្អូន​សរសេរ​។
    ម៉្យាងទៀត​បង​ស្រលាញ់​រូប​ឡូហ្គូ​បង្ហាញ​ក្មេង​ស្រែ​បត់​ដៃ​លើ​ទ្រូង​​មុខ​ញញឹម​យ៉ាង​សង្ហា​ភ្នែក​សម្លឹង​យ៉ាង​រីករាយ​ទៅ​អនាគត​ ត្បិត​មែន​​តែ​ខ្លួន​ទទេ​​មាន​តែ​កាស្កែត​ការពារ​ក្បាល។ រូប នេះ​មាន​​​ន័យ​ខ្លាំង​ណាស់​បើ​អ្នក​មើល​បាន​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ។ ន័យ​ថា​ទោះ​បី​​ជា​ក្រ​ឬ​គេ​ធ្វើបាប​​ប្លន់​យក​ដី​ហិង្សា​អយុត្តិធម៌​យ៉ាងណាក៏ដោយ ក្មេង​ស្រែ​នៅ​តែ​ជា​មនុស្ស​ម្នាក់​ដូច​គេ​មាន​ជាតិ​មនុស្ស​មាន​កិត្តិយស​មាន​មុខមាត់​។​ បង​សង្ឃឹម​ថា​ក្នុង​អនាគត​មនុស្ស​​​ជាតិ​មនុស្ស​ដឹង​ខ្លួន​ថា​មាន​តែ​សេចក្តី​ស្រលាញ់​អប់រំ​គ្នា​ ដែល​អាច​បំផ្លាញ​​ ការ​លោភ​ហិង្សា​អយុត្តិធម៌។
    សូម​ក្មេង​ស្រែ​ជួប​តែ​សេចក្តី​សុខ​សប្បាយ និង​សុខភាព​ល្អ ។

  50. អគុណធំធំដែលបានចូលអានប្លុកញំហើយនឹងខំមិនម្តងម្កាល

  51. ប្លុកក្មេងស្រែមិនអត់ប្រយោជន៍។
    ជម្រាបសួរក្មេងស្រែ
    សុខជានាទេ? បានរូបមកដាក់សមនោះសម។ ក្មេងស្រែតែពាក់មួក…សមតែជួតក្បាលក្រម៉ា…

    • សួស្តី​បងស្នាមញញឹម!
      មាន​យក​ស្នាមញញឹមមកផ្ញើរញ៉ុមឬអត់ហ្នឹង? សុខទុកខ្ញុំហេហ? ធម្មតាៗ ជាឈឺៗ តាម​តែ​កំដៅថ្ងៃ ។ អត់ហ៊ានជូតក្រម៉ាខ្លាច​គេច្រឡំថាចាម អត់ហ៊ានពាក់ដួន ខ្លាចគេថាអាសឺង ចឹងក៏ខ្ចី​បាន​មួក​គោខ្ញុំ​មកពាក់លេងរ៉ូវ!

  52. ហេហេ (សើច)​ ចាអាត ហើយឡូយណាស់កូនគេ…

  53. ក្មេង​ស្រែ​មាន​អ្វី​ទៅ​អាក្រក់ ហេហេហេ…

  54. should I read your blog if you have sub name your blog as useless?

  55. មើលcommentsបស់ចាស់ៗជជែកគ្នាឡើងជក់ហើយញ៉ុម…ព្រោះតាំងពីធំមោមិនដែលបានគុយស្ដាប់ចាស់ៗនិយាយគ្នាសោះហ្មង…

  56. ញ៉ុមមានចម្ងល់១ថាតើវាពិតរឺអត់ដែលvideoមួយនៅyoutubeនិយាយថាពាក្យ”ដងកាល”ខ្មែរយើងយកតាមភាសាយួន??សូមបងប្អូនជួយបកស្រាយប្រាប់ញ៉ុមបាទផង។pls go to: http://youtu.be/qw1TCG75I9w សូមអរគុណ!

    • សូម​ទោស​ដែល​ឆ្លើយ​តប​យឺត! មក​និយាយ​ថា​ចាស់ៗ​ជជែកគ្នា, ចឹង​មាន​តែ​ក្មេង​ជាង​ក្មេង​ស្រែ​ទៀត​ឬ? ចំពោះ​ពាក្យ​ថា «ដងកើ» នេះ ដូច​ជា​ធ្លាប់​បាន​អាន​សៀវភៅ ហើយ​គេ​និយាយ​បែប​នោះ​ដែរ, តែ​ដើម្បី​អោយ​បាន​ច្បាស់, ខ្ញុំ​នឹង​សរសេរ​អត្ថបទ​នេះ​ដើម្បី​ដាក់​អោយ​បងៗ​ផ្នែក​អក្សរ​សាស្រ្ត​នៅ​ភូមិ​នេះ​ដោះ​ស្រាយ​ចម្ងល់​នេះ​ជូន ។

  57. ឡូយមែន! ដូច​ខ្ញុំ​ដែរ ច្រើន​តែ​គេ​និយាយ​ដាក់​ថា ហ្ស៊ែ​ម៉ង​អាស់!ៗ អា​ស្ម៊ែ!ៗ តែ​នៅ​តែ​សប្យាយ​ចិត្ត ព្រោះ​យាយ​ក៏​ស្រែ តា​ក៏​ស្រែ ឳ​ក៏​ស្រែ ម៉ែ​ក៏​ស្រែ ចឹង​ទៅ​គេ​ហៅ​ចឹង​ទើប​ថឹម​ថូវ…..។ គេ​ឃើញ​មិន​ខឹង​យ៉ាង​នេះ ទើប​ចុង​ក្រោយ​គេ​ហៅ​ថា អាក្រេហ្ស៊ី! អាក្រេហ្ស៊ី! អាឆ្កួត! អាឆ្កួត!។ នៅតែអត់បញ្ហា! ដូច​រឹត​តែ​ចូល​ចិត្ត រឹត​តែ​ឡូយ។ ហាស់ហាស់ហា……!

  58. ហេហេ….មិនអីទេបាទប្រសិនណាបានឆ្លើយតបមកវិញ។បាទ,សំរាប់អាយុញ៉ុមគិតថាក្មេងជាងហើយព្រោះញ៉ុមទើបតែជិត២២ឆ្នាំទេតែបើគណនាលើផ្ទៃមុខវិញញ៉ុមក៏ប្រហែលជាមិនហ៊ានអះអាងថាក្មេងជាងរឺយ៉ាងណានុះដែរ៕ប៉ុន្តែដោយមានសុជីវធម៍ញ៉ុមក៏សំរេចចិត្តប្រសិទ្ធនាមថា”ចាស់ៗ”តែម្ដងរូវ..៕ហើយចំពោះពាក្យ”ដងកើ”នឹងគឺញ៉ុមធ្លាប់លឺនៅកន្លែងគេលេងBillardតែប៉ុណ្ណោះមិនដែលលឺគេហៅ”ព្រះអង្គដងកើ”ទេ។ហើយចំនែកពាក្យ”ដងកាល”វិញ,ញ៉ុមក៏មិនដឹងថាមានន័យយ៉ាងម៉េចដែរនុះទេគឺគ្រាន់តែលឺដំណាលតាមគ្នាហ្នឹង។អីចឹងសូមបងៗជួយបំភ្លឺញ៉ុមបាទផង,សូមអរគុណទុកជាមុន…..៕

  59. សួស្តីរ ខ្ញុំពិតជារីករាយមែនពេលឃើញប្លុកមួយនេះ។ តើខ្ញុំអាចអាស្រ័យដ្ឋានប្លុក​នេះ ដាក់នៅក្នុងទំព័រតំណរភ្ជាប់របស់ខ្ញុំបានទេ?

  60. សួស្ដីក្មេងស្រែញាំបាយនូវ

  61. សួស្តី !!! ជិត​មួយ​ឆ្នាំ​ហើយ​ ដែល​មក​លេង​នៅ​ទីនេះ

  62. សួស្តីល្បងក្មេងស្រែ ស្គាល់យូរហើយ តែមិនដែលបានដាក់វាចារ។ អានអំពីខ្លុំមិញ ក៏នឹកឃើញ មិត្តថ្មីញ៉ុម្នាក់ ចូលចិត្តនិយាយ”ស្រែមេះ” ជ្រេញពេក ចង់តែម៉ាជើងកណ្តាលមុខតើ។

  63. អត់ទោសបងប្រុស (ម្ចាស់ប្លុក) ខ្ញុំជាបុគ្គលិកធ្វើការនៅ អង្កការ ១​នៅទីក្រុងភ្មំពេញ
    ដោយធ្វើការខាងផ្នែកថត (ខ្ញុំបានឃើញបងសរសេរពីនំបញ្ចុកក៍ចាប់ចិត្តចង់ធ្វើពីប្រវត្តវាឡើង ។
    សូមបងជួយសរសេរបញ្ចាក់ទីតាំងរបស់ កន្លែងនោះបន្តិចបានទេ?
    ប្អូនរងចាំការឆ្លើយតបរបស់បង !!!
    បងអាចផ្ញើរអោយប្អូនតាមរយះ (Email : reya@cbncambodia.com).
    ប្អូនសូមអរគុណទុកជាមុន ហើយប្អូនសន្យាថា ពេលធ្វើរួចនិង ធ្វើជាdisk ជូនចំពោះបង។
    ពីការគោរព ពិប្អូនរីយ៉ាហៅ វិចិត្រ CBN Producer,,,,

    • សួស្តី​លោក វិចិត្រ,
      សុំ​ទោស​ដោយ​មិន​ហៅ​ឈ្មោះ​ពិត ព្រោះ​ខ្ញុំ​ជា​មនុស្ស​សាមញ្ញ​ចូលចិត្ត​ឈ្មោះ​ហៅ​ក្រៅ​ជាង ។
      ខ្ញុំ​ដូច​ជា​បាន​បញ្ជាក់​ដែរ​អំពី​ទីតាំង​នៃ​កន្លែង​ដែល​ខ្ញុំ​បាន​ទៅ​កម្សាន្ត, ទីនោះ​ស្ថិត​នៅ​ត្រង់ភូមិ កងសៅ, ឃុំកំពង់ថ្ម, ស្រុក​សន្ទុក, ខេត្តកំពង់ធំ បើ​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​ប្រហែល​ជា​ជាង​១០០គីឡូម៉ែត្រ ត្រង់​ចំណុច​ស្ពានដែក​ឆ្លង​ពី​លើ​ស្ទឹង ជីនិត ផ្លូវ​បំបែក​មក​ខាង​ខេត្ត​កំពង់ចាម (ផ្លូវ​លេខ 62) ។
      នេះ​ជា​អ្វី​ដែល​ខ្ញុំ​ដឹង ដូច្នេះ​សូម​អធ្យាស្រ័យ​សម្រាប់​ការ​ខ្វះខាត​ផ្សេងៗ ។
      អរគុណ ។

  64. សួរស្តីបងក្មេងស្រែ! ផ្ទះបងឯងល្ងឹតណាស់។ ដុតទៀតអ៊ីចឹងខូចភ្នែកញុមងអស់ហើយ! តែផ្ទះអ្នកស្រែចឹងហើយ។ ផ្ទះញ៉ុមវិញដុតចន្លុះផង។ សូមរាប់អានញ៉ុមផងណា! ញ៉ុមមិនសូវជាចេះប្រើវើតប្រសទេ!

  65. ដាវី​កំពុង​តែ​ឆ្ងល់​ថា​ អគ្គិសនីនៅ​ត្រង់​ចំនុច​នេះ តើ​ជា​ចរន្ត​អគ្គិនសី​សម្រាប់​ប្រើ​ប្រាស់​​បំភ្លឺ ឬ​ក៏ត្រូវ​ការ​ភ្លើង​ដុត​ឲ្យ​ឆេះ? :P

    • ហាសហាសហាស បើ​និយាយ​ពី​អគ្គីសនី គឺប្រាកដជា​ ចរន្ត​ហើយ, ដែល​និយាយ​ថា «រត់» មិនទាន់​ដល់ មិនមែន​មាន​អ្នក​រត់​ទៅ​យក​មក ឬ មាន​អ្នក​កាន់​រត់​យក​មក​អោយ​នោះ​ទេ តែ​មិនមាន​ផ្លូវ​សម្រាប់ ចរន្ត រត់​មក​ដល់​ដៃ​អ្នក​ប្រើ :P

  66. អូ៎​!!! ដាវី​យល់​ហើយ :) តោះ​ដល់​ម៉ោង​ញ៉ាំ​បាយ​ហើយ,,,,​

  67. ច៎ាស​អរគុណ​ ហើយ​ដាវី​ក៏​មិន​គន្លាស់​ពាក្យ​ហ្នឹង​ដែរ​ ;)

  68. ហ្អែ! បងក្មេងស្រុកស្រែ ថ្ងៃនេះ អត់ទៅឃ្វាលគោ ក្របី​ ទេហ្អែស? មកឆ្លើយឆ្លងតាមរយះវើតប្រែសទៅវិញ។ នេះបានគេហៅថា ក្មេងស្រុកស្រែ សតវត្សទី​ ២១មែន!!

  69. ហេស ហេ៎! នេះចំជាក្របីសម័យឆ្នាំ ២០១២មែន លេងបាយស្រូបនៅហាង ម៉ង។

  70. សុំសួរមួយមើស នៅទីក្រុងសោះម៉េចគេហៅប្អូនឯងថា អាស្រែទៅវិញ??

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s