សត្វមាន់ជាសត្វមួយប្រភេទ ក្នុងចំណោមសត្វជាចំណីរបស់មនុស្ស ហើយវាត្រូវបានចាត់ទុកថាជាចំណីតាំងពីយូរលង់ណាស់មកហើយ ។
កាលពីថ្ងៃមួយ ជាច្រើនពាន់ឆ្នាំមុន, បណ្តារម្នាលមាន់ទាំងអស់បានព្យាយាមបញ្ឈប់នូវការត្រូវបរិភាគពីបណ្តាមនុស្សទាំងនោះ, ដោយយោងតាមស្ថានភាព មានតែព្រះមួយអង្គគត់ ដែលអាចធ្វើបាន នោះគឺព្រះឥន្ទ ព្រោះក្នុងសម័យនោះមានតែព្រះឥន្ទតែម្នាក់គត់ដែលជាអ្នកសម្រេចពីជោគវាសនារបស់សត្វលោក ។
ដោយមើលឃើញដូច្នេះហើយ, សត្វមាន់មកពីគ្រប់ទីកន្លែងបាននាំគ្នាប្រមូលផ្តុំ ហើយបើកអង្គប្រជុំដ៏ធំមួយ ហើយក៏សម្រេចចិត្តថានឹងធ្វើដំណើរទៅជួបព្រះឥន្ទដើម្បីសុំការសណ្តោស ។ ពួកគេបានជ្រើសរើសមាន់គកដ៏សង្ហាមួយជាតំណាង ដោយមានកាន់ភ្ជាប់នូវរូបភាពរបស់ព្រះឥន្ទដែលបានគូរឡើងជាសម្គាល់ថា ព្រះឥន្ទ ជាព្រះដែលទទួលបាននូវការគោរពដ៏ខ្ពង់ខ្ពស់ និងសង្ឃឹមថារូបដែលគូរនេះនឹងជួយគេបាន ។
ពេលដែលមាន់គក បានទៅដល់មាត់ច្រកចូល, វាត្រូវបានបញ្ឈប់ដោយអ្នកយាមទ្វា ហើយប្រាប់អោយឈប់ ដោយព្រះឥន្ទកំពុងតែសោយអាហារ ។ អំឡុងពេលដែល មាន់គក កំពុងរង់ចាំអោយព្រះឥន្ទ បញ្ចប់ការទទួលទាន វាបានលួយសំឡឹកទៅខាងក្នុងរោង ហើយអ្វីដែលធ្វើអោយមាន់គកស្រឡាំងកាំងនោះ គឺព្រះឥន្ទក៏កំពុងសោយសាច់មាន់ ដែលជាសំណែនរបស់មនុស្សក្នុងគ្រានោះដូចគ្នា ។
មាន់គករត់ផង ហោះផងទម្រាំមកដល់ទីប្រជុំវិញ ហើយប្រាប់អោយមាន់ឯទៀតបោះបង់ គំនិតតវ៉ានេះចោល ហើយមនុស្សក៏បន្តរបរិភោគសាច់មានរហូតមកដល់បច្ចុប្បន្ន ។
បកប្រែពីអត្ថបទ៖ Indra Also Eats Chickens – A parable in the Kingdom of Extraordinary Wonder (KEW)

cool
ចុម! អត្ថន័យដល់ក! គំនិតឡប់ៗដូចខ្ញុំស្ដាប់អត់ចង់យល់! ហាហា កប់ស៊េរី!
បើមាន់ចង់តវ៉ាឈប់អោយមនុស្សស៊ីសាច់ទៀតចាំព្រះឥន្ទផុតអាណត្តិ
ចាំមកតវ៉ាម្តងទៀត.
តែសូមប្រាប់មាន់ថាម៉ាអាណត្តិព្រះឥន្ទគឺមាន៥០ឆ្នាំ.តែឥឡូវទើបបាន៣៣ឆ្នាំ
ទេនៅសល់២០ឆ្នាំទៀតចាំមកតវ៉ាម្តងទៀត.ទាំរាំតែ២០ឆ្នាំទៀតមាន់ខ្មែរងាប់
អស់សល់តែមាន់បរទេះ.
ចឹងចាំមើល២០ឆ្នាំទៀតចុះ តែខ្លាចតែកូនព្រះឥន្ទជាអ្នកស្នង៥០ឆ្នាំទៀតរ៉េ ។
កំសត់ម៉េស!
កំសត់អី ខ្ញុំនិយាយរឿងកំប្លែងសោះ!
ឡូយ។
ចឹងហើយវាអំណាចស្ថិតនៅព្រះឥន្ទ មិនបំបែកយកអំណាចមកកាន់ខ្លួនឯង!!!
ធ្វើអ្នកបរទេះសេះម្ដងទៅ ចាំបាច់ទៅជិះឡានផ្ញើវាសនាទៅលើតៃកុង
ចាំព្រះឥន្ទធ្លាក់ពីតំណែងសិន!! មិនយូរទេព្រោះព្រះសោយសាច់ដាច់ធម៌ មានកម្មនៅមិនបានយូរទេ គង់តែនឹង….!!!!
អៃយ៉ា! ប្រសប់តែងរឿងមែន។ ព្រះឥន្ទនឹងមនុស្សគឺដូចតែគ្នាទេ។
ហាហា…រឿងឡូយម៉េស…